Timothee Chalamet និង Elle Fanning ត្រៀមបង្ហាញភាពផ្អែមល្ហែមក្នុងភាពយន្តថ្មី “A Complete Unknown”

តារាសម្ដែង Timothee Chalamet និង Elle Fanning រួមទាំងតារាជាច្រើនទៀតបានបង្ហាញខ្លួននៅទីក្រុង Los Angeles កាលពីយប់ថ្ងៃទី១០ ខែធ្នូ  សម្រាប់ការសម្ពោធបញ្ចាំងភាពយន្ត “A Complete Unknown” ដែលមានសាច់រឿងនិយាយពីខ្សែជីវិតរបស់តារាចម្រៀង Bob Dylan ។

និយាយពីរឿងរ៉ាវកើតឡើងនៅចន្លោះឆ្នាំ ១៩៦១ និង ១៩៦៥ ភាពយន្តមនោសញ្ចេតនាមួយនេះមានការចូលរួមសម្ដែងដោយតួឯកប្រុសរឿង “Dune” គឺតារាកូនកាត់បារាំងអាមេរិក Timothee Chalamet សម្ដែងជាតួតារាចម្រៀង Bob Dylan នៅពេលដែលតារារូបនេះបានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉កក្នុងវ័យ ១៩ ឆ្នាំ ហើយបានរកឃើញភាពល្បីល្បាញនៅទីនោះ រហូតដល់ការសម្តែងដ៏ល្បីល្បាញនិងមានរឿងចម្រូងចម្រាសរបស់លោកក្នុងកម្មវិធី Newport Folk Festival ក្នុងឆ្នាំ១៩៦៥។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន The Hollywood Reporter ក្នុងកម្មវិធីសម្ពោធនេះដែរ អ្នកដឹកនាំរឿងគឺលោក James Mangold បានឱ្យដឹងថា Chalamet គឺជាជម្រើសតែមួយគត់ដែលលោកចង់បានសម្រាប់មកសម្ដែងតួអង្គនេះ ដោយសារតែសមត្ថភាពសម្ដែងគ្មានដែនកំណត់ រូបរាងសម្រស់ទាក់ទាញបែបយុវវ័យប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលសម្រាប់លោកគឺនៅពេលដែលដឹងថារូបគេក៏មានសមត្ថភាព​ច្រៀងបានល្អមិនធម្មតាឡើយ។

សម្រាប់តួស្រីដែលនឹងមកសម្ដែងជាដៃគូស្នេហារបស់ Timothee Chalamet ក្នុងរឿងថ្មីនេះ គឺគឺតារាសម្ដែង Elle Fanning ដែលទស្សនិកជនជាច្រើនបានស្គាល់រួចមកហើយតាមរយៈរឿង “Maleficent”។

ក្រៅពីតារាប្រុសស្រីទាំងពីររូបនេះ ភាពយន្ត “A Complete Unknown” ដែលត្រៀមចេញបញ្ចាំងនៅថ្ងៃទី២៥ ខែធ្នូខាងមុខ ក៏មានការចូលរួមសម្ដែងដោយតារាល្បីផ្សេងទៀតរួមមាន តារាសម្ដែង Edward Norton  ដើរតួជាតារាចម្រៀងប្រុស Pete Seeger និងតារាសម្ដែង Monica Barbaro ដើរតួជាតារាចម្រៀងស្រី Joan Baez ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ងំៗ Nayeon សមាជិកក្រុម TWICE ទិញបានអាផាតមិនប្រណីតកណ្ដាលក្រុង តម្លៃរាប់លានដុល្លារ

Nayeon សមាជិកក្រុមចម្រៀងនារីខេប៉ុប TWICE ត្រូវបានគេរាយការណ៍ថាបានទិញលំនៅដ្ឋានលំដាប់អភិជននៅក្នុងអគារ 'Brighton N40' ដែលមានទីតាំងនៅតំបន់

ខួបស្នេហា ៨ ឆ្នាំរបស់ គូម៉ា ត្រៀមទទួលកាដូរធំបំផុតក្នុងជីវិត

តារា​ចម្រៀង​សំឡេង​ស្រទន់ គូម៉ា ដែល​បាន​រៀប​មង្គលការ​ជាមួយ​តារា​សម្ដែង ម៉ៅ គឹមធីតា កាលពី​ឆ្នាំ​មុន ត្រៀម​ទទួល​សមាជិក​បន្ថែម​ក្នុង​គ្រួសារ។ ថ្មី​ៗ​នេះ​ដែរ​ម្ចាស់​បទ «បំណង​ចុងក្រោយ» បាន​អបអរ​ខួប​ស្នេហា ៨

តុលាការសម្រេចកាត់ទោសឱ្យ Areum អតីតសមាជិក T-ara ជាប់ពន្ធនាគាររយៈពេល ៨ខែ​

តារាចម្រៀងខេប៉ុប Areum បានជាប់ទោសឃាត់ខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៨ខែ ដោយព្យួរទោសសរុប ២ឆ្នាំ លើរឿងក្ដីរំលោភបំពានកុមារ និងការបរិហារកេរ្តិ៍អតីតស្វាមី។

អាល់ប៊ុមខេប៉ុប ៥ ក្រុមបានជាប់ជាអាល់ប៊ុមលក់ដាច់ច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៤

ក្រឡេកមើលការលក់ស៊ីឌីនៅ សហរដ្ឋអាមេរិកសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ សង្កេតឃើញថាមានក្រុមចម្រៀង K-pop ជាច្រើនដូចជា Stray Kids, Enhypen និង Ateez បាននាំមុខ ដោយជាប់ចំណាត់ថ្នាក់ៗកំពូលៗតែ

YG ប្រកាសបិទទ្វារ​ភ្នាក់ងារគ្រប់គ្រង​តារាសម្ដែង ហើយពោលពាក្យលាដល់សិល្បករធ្លាប់ជ្រកកោនក្រោមទ្រនំខ្លួន

ផលិតកម្ម YG Entertainment សម្រេចចិត្តលែងទទួលការងារគ្រប់គ្រងលើតារាសម្ដែងបន្តទៅទៀត ដោយចង់បង្វែរមកផ្ដោតលើវិស័យចម្រៀងវិញ។ នេះបើយោងតាមដំណឹងជាផ្លូវការនៅថ្ងៃទី១៧ ខែមករានេះ។

បាំង១ខែទៀតចូលរោងការ ស៊ិនឌី មុន្នីនាថ ជួបទុក្ខធំបាត់បង់លោកតាជាទីស្រលាញ់

នៅ​សល់​តែ​១​ខែ​ទៀត​ត្រូវ​ចូល​រោងការ​ តែ​​គូ​ដណ្ដឹង​តារា​ចម្រៀង Original Song ខាយ កញ្ញា ស៊ិនឌី មុន្នីនាថ ជួប​ទុក្ខ​ធំ ​ត្រូវ​បាត់​បង់​លោកតា​ជា​ទី​ស្រលាញ់​ទាំង​ដែល​មិន​បាន​ត្រៀម​ចិត្ត​ទុក​ជាមុន

ក្រុម Super Junior និងសិល្បករខេប៉ុបល្បីៗជាច្រើន នឹងចូលរួមកម្មវិធីប្រគំតន្រ្តីសប្បុរសនៅកម្ពុជា

ក្រុមតារាចម្រៀងខេប៉ុបដ៏ល្បី Super Junior និងសិល្បករខ្មែរជាច្រើនរូប នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល”​ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោង

Jang Won Young សារភាពមិនធ្លាប់ចង់ក្លាយជាអ្នកចម្រៀងទេ តែគ្រប់យ៉ាងជារឿងព្រហ្មលិខិតកំណត់

សមាជិកក្រុមចម្រៀងនារីខេប៉ុប IVE នាង Jang Won Young បានរៀបរាប់ពីភាពចៃដន្យ និងព្រហ្មលិខិតដែលនាំឱ្យនាងចូលប្រឡូកនៅក្នុងវិស័យចម្រៀង ទាំងដែលកន្លងមកនាងតែងប៉ងចង់ក្លាយជា អ្នកប្រកាសដំណឹង។

កូនខ្មែរអាមេរិក Sydney Marith បេក្ខភាពថ្មីទើបបង្ហាញខ្លួន Miss Supranational Cambodia 2025

កម្មវិធី Miss Supranational Cambodia 2025 បាន​រក​ឃើញ​បេក្ខភាព​ដែល​ឈ្នះ​វគ្គ​ជម្រុះ​រូបថត ដើម្បី​ឈាន​ជើង​ចូល​រួម​វគ្គ Supra Gate Audition ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ក្នុង​នោះ​មាន​ទាំង

ដឹងខ្លួនខុស T.O.P ពោលសុំទោសក្រុម BIGBANG និងអ្នកគាំទ្រជាលើកដំបូងក្នុងពេល១១ឆ្នាំ

តាមរយៈបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ T.O.P សុំទោសចំពោះកំហុសរបស់គាត់ ដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Big Bang និងទង្វើមិនសមរម្យដែលខ្លួនបានធ្វើទៅលើអ្នកគាំទ្រ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *