បង្ហាញមុខសិល្បករល្បីៗដែលជា Coach នៃកម្មវិធីប្រលងរ៉េប The Rapper Cambodia 

The Rapper Cambodia កម្មវិធីប្រលងរ៉េបដ៏ពេញនិយមដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធីក្រោមឈ្មោះ Rap Viet ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ក្នុងនោះ ការប្រលង Online Audition ត្រូវបានបិទបញ្ចប់ទៅហើយកាលពីថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ 

ក្រោយការប្រលង Online Audition បញ្ចប់ទៅទំព័រហ្វេសប៊ុកផ្លូវការ The Rapper Cambodiaក៏បានបើកបង្ហាញសិល្បកររ៉េបល្បីៗដែលត្រូវជ្រើសមកធ្វើជា Coach នៃកម្មវិធីប្រឡងរ៉េប The Rapper Cambodia។ តាមការកត់សម្គាល់សិល្បករដែលត្រូវជ្រើសរើសមកធ្វើជាCoach កម្មវិធីនេះ សុទ្ធសឹងជាតារារ៉េបល្បីៗដែលពួកគេមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងវិស័យរ៉េបនៅកម្ពុជាច្រើនឆ្នាំមកហើយ។

ខាងក្រោមជាតារារ៉េបល្បីៗដែលត្រូវបានជ្រើសរើសជា Coach នៃកម្មវិធីប្រឡងរ៉េបThe Rapper Cambodia គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៖

១. KingChi មកពី CG Movement គឺជា Coach ទី ១ នៃកម្មវិធីប្រលងរ៉េប The Rapper Cambodia៖ KingChi ជាកំពូលតារារ៉េប មានកិត្តិនាមល្បីល្បាញខាងលេងពាក្យ ឃ្លោងឃ្លា ជួនរណ្តំដ៏ឆ្នើមមួយរូបក្នុងប្រទេសកម្ពុជា! បទចម្រៀងនីមួយៗរបស់គាត់តែងតែទទួលបានការគាំទ្រជាខ្លាំងពីអ្នកគាំទ្រវិស័យ HipHop ទាំងអស់។

២. RuthKo មកពី Klapyahandz – ក្លាបយ៉ាហ៊ែន គឺជា Coach ទី ២ នៃកម្មវិធីប្រលងរ៉េប The Rapper Cambodia៖ RuthKo ជាតារាចម្រៀងរ៉េប និងនិមិត្តរូបក្នុងវិស័យ HipHop មួយរូបដែលមានប្រជាប្រិយភាពជាខ្លាំងក្នុងប្រទេសកម្ពុជា!ពួកយើងជឿថាបទពិសោធន៏របស់គាត់ក្នុងការដែលអាចស្វែងរកអ្វីដែលខ្លួនចូលចិត្ត មុនដើរលើវិស័យ HipHop ហើយអាច ក្លាយខ្លួនជាតារារ៉េបម្នាក់ដែលទទួលបានការគាំទ្រលើសលប់នោះអាចជួយបំផុសគំនិត និងលើកទឹកចិត្តដល់បេក្ខជន និងបេក្ខនារីដែលចូលរួមប្រលងទាំងអស់។

៣. Norith – នរិទ្ធ មកពី Polarix – ប៉ូឡារិច គឺជា Coach ទី ៣ នៃកម្មវិធីប្រលងរ៉េប The Rapper Cambodia៖ Norith ជាសិល្បករដ៏មានសមត្ថភាព និងប្រជាប្រិយភាពខ្លាំងម្នាក់ មកពី ផលិតកម្ម បារមី។ មិនត្រឹមតែជាតារាចម្រៀង HipHop ប៉ុណ្ណោះទេ តែលោកក៏ជាអ្នកសរសេរនិពន្ធចម្រៀង និងមានជំនាញរាំច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈ ហើយបទដែលលោកចេញតែងតែទទួលបានការគាំទ្រជាខ្លាំងមិនថា ជាបទដែលច្រៀងរួមឬចម្រៀងទោលក៏ដោយ។ បូករួមជាមួយជំនាញ និង បទពិសោធន៏លើវិស័យ HipHop នេះជាច្រើនឆ្នាំ យើងជឿជាក់ថាគាត់អាចជួយបេក្ខជន បេក្ខនារីដែលចូលរួមប្រលងឱ្យកាន់តែមានភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងក្នុងការឡើងឆាកប្រលង។

៤. Khmer1Jivit  គឺជា Coach ទី ៤ នៃកម្មវិធីប្រលងរ៉េប The Rapper Cambodia៖ Khmer1Jivit គឺជាកំពូលតារារ៉េបរៀមច្បងដ៏ឆ្នើមមួយរូបក្នុងវិស័យ ដែលគ្រប់គ្នាគោរពកោតសរសើរសមត្ថភាពគាត់ ហើយគាត់ក៏ជាគំរូពិសេសដែលមានឥទ្ធិពលទៅលើតារារ៉េបខ្មែរជំនាន់ថ្មី ឱ្យខិតខំធ្វើចម្រៀង HipHop។ យើងអាចទុកចិត្តលើគាត់បានបើសិនជាយើងចង់ស្តាប់បទចម្រៀងដែលមានអត្ថន័យ ឬឃ្លាពិសេសអ្វីមួយ កាព្យ ជួន រណ្តំ ក៏ដូចជាចង្វាក់ និងការបញ្ចេញបញ្ចូលឱ្យសុីមេទ្រីជាមួយភ្លេងជាដើម។

ក្រៅពីវត្តមាន Coach ទាំង៤រូបខាងលើ ទំព័រហ្វេសប៊ុកផ្លូវការ The Rapper Cambodia ក៏បានបើកបង្ហាញមុខ MC ២រូប ដែលនឹងត្រូវមកសម្របសម្រួលក្នុងការប្រកួតនេះផងដែរ រួមមាន៖ តារាចម្រៀង វ៉ាន់ នីឡា និងសិល្បកររ៉េប លោក Vin Vitou ដែលអ្នកទាំងពីរសុទ្ធសឹងជាសិល្បករមានបទពិសោធន៍លើផ្នែកចម្រៀងច្រើនឆ្នាំមកហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី