ផលិតអស់រាប់រយលានដុល្លារ តែភាពយន្តទាំងនេះបែរត្រូវខាតទុនធ្ងន់ធ្ងរខ្លាំងក្នុងឆ្នាំ២០២៤

បើទោះបីភាពយន្តជាវគ្គបន្តនៃសែស្រលាយភាពយន្តល្បីៗភាគច្រើនអាចរកចំណូលបានលើសលប់ ប៉ុន្តែក៏មិនប្រាកដថាភាពយន្តបែបវគ្គបន្តទាំងអស់សុទ្ធតែជោគជ័យនោះដែរ។

ជាក់ស្ដែងភាពយន្ត “Joker” ដែលទទួលបានជោគជ័យកប់ពពកកាលពីឆ្នាំ២០១៩ បានចេញវគ្គ២នៅឆ្នាំ២០២៤មានចំណងជើងថា “Joker: Folie a Deux” ដោយបន្ថែមតារាចម្រៀង Lady Gaga ជាតួអង្គសំខាន់ម្នាក់ទៀត ប៉ុន្តែអាចរកចំណូលសរុបបានត្រឹមតែ ២០៦ លានដុល្លារប៉ុណ្ណោះ ខណៈដើមទុនផលិតត្រូវបានរាយការណ៍ថាមានការចំណាយរហូតដល់ ៣០០ លានដុល្លារ។ មូលហេតុមួយផ្នែកនៃភាពបរាជ័យត្រូវបានគេសន្និដ្ឋានថាដោយសារការកែប្រែភាពយន្តទៅជាប្រភេទល្ខោនតន្ត្រី និងការដំណើរសាច់រឿងខុសពីអ្វីដែលទស្សនិកជន​ចង់បាន។

ភាពយន្តខាតទុនធ្ងន់ធ្ងរមួយរឿងទៀតក្នុងឆ្នាំនេះគឺភាពយន្តវិទ្យាសាស្ត្រ “Coppola” សម្ដែងដោយតារាប្រុស Adam Driver ដែលចំណាយដើទុនផលិតអស់ ១២០ លានដុល្លារ ប៉ុន្តែអាចរកចំណូលត្រលប់មកវិញត្រឹម ១៣,៧ លានដុល្លារប៉ុណ្ណោះពីទូទាំងពិភពលោក។

ភាពយន្តបែបកំប្លែងនិងបាញ់ប្រហារ “The Fall Guy” ដែលសម្ដែងដោយកំពូលតារាប្រុសស្រីពីររូបគឺ Ryan Gosling និង​Emily Blunt បានចំណាយដើមទុនផលិតអស់ចន្លោះ ១២៥ ទៅ ១៥០ លានដុល្លារ។ ខណៈរកចំណូលពីការបញ្ចាំងទូទាំងពិភពលោកបានត្រឹម ១៨១ លានដុល្លារ ភាពយន្តនេះធ្វើឱ្យ Universal Pictures ខាតទុនមិនក្រោម ៥០ លានដុល្លារនោះទេ​បន្ទាប់ពីគិតរួមទាំងការចំណាយលើការផ្សព្វផ្សាយនិងចែកភាគរយជាមួយរងកុន។

មួយទៀតគឺភាពយន្តមនុស្សពីងពាងស្រី “Madame Web” ដែលសម្ដែងដោយ Dakota Johnson អាចរកចំណូលបាន ១០០ លានដុល្លារជុំវិញពិភពលោក បន្ទាប់ពីចំណាយដើមទុនផលិតប្រមាណ ១០០ លានដុល្លារដែរ ដែលមិនចាត់ទុកថារួចដើមដូចគ្នាបើដកថ្លៃភាគរយ​ជាមួយរោងកុននិងការធ្វើទីផ្សារ។

ភាពយន្តខាតទុនមហាសាលមួយទៀតប្រចាំឆ្នាំនេះគឺភាពយន្តភ្នាក់ងារសម្ងាត់បែបកំប្លែង “Argylle” ពីអ្នកដឹកនាំរឿង “The King’s Man” លោក Matthew Vaughn ដែលបានចាយទុនផលិតអស់ ២០០ លានដុល្លារ ប៉ុន្តែអាចរកចំណូលពីការបញ្ចាំងទូទាំងពិភពលោកត្រឹមតែ ៩៦ លានដុល្លារប៉ុណ្ណោះ បើទោះបីមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនដូចជា Henry Cavill, Dua Lipa, Bryce Dallas Howard និង Sam Rockwell។

រីឯ ភាពយន្ត “Furiosa: A Mad Max Saga” ដែលជាវគ្គថ្មីពីសែស្រឡាយភាពយន្ត “Mad Max” ប៉ុន្តែផ្ដោតលើរឿងរ៉ាវរបស់តួស្រី Furiosa បានចំណាយដើមទុនផលិតអស់ ១៦៨ លានដុល្លារ។ ទោះបីមានការំពឹងទុកខ្ពស់ តែចុងក្រោយភាពយន្តនេះអាចរកចំណូលពីការបញ្ចាំងមកវិញបាន ១៧៣ លានដុល្លារ ដែលទាបជាងភាពយន្ត “Mad Max” មុនៗខ្លាំង។

ចុងក្រោយគឺភាពយន្តបេសកកម្មសង្គ្រោះតាណូអែល “Red One” ដែលសម្ដែងដោយកំពូលតារាពីររូបគឺ Dwayne Johnson និង Chris Evans អាចរកចំណូលបាន ២៨១ លានដុល្លារទូទាំងពិភពលោក ខណៈចំណាយដើមទុនផលិតអស់ដល់ ២៥០ លានដុល្លារ។ យ៉ាងណាក្ដី បើទោះជាបរាជ័យពេលចេញបញ្ចាំងតាមរោងកុន ប៉ុន្តែភាពយន្តនេះបានទទួលជោគជ័យនៅពេលចាក់បញ្ចាំងអនឡាញដោយអាចបំបែកកំណត់ត្រាលើ Prime Video បន្ទាប់ពីទទួលបានការបង់លុយចូលទស្សនា ៥០ លានដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

Leave a Reply

Your email address will not be published. Required fields are marked *