មិនត្រឹមមុខស្រដៀងគណៈកម្មការ សូម្បីតែសមត្ថភាពក៏បេក្ខភាពទាំងនេះខ្លាំងមិនធម្មតា

បេក្ខភាព ២ រូប​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤ សប្ដាហ៍​ទី​២ គឺ​យុវជន លីម តិចម៉េង និង​យុវតី ស្រ៊ាង ស្រីនិច បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពិសេស​ត្រូវ​គណៈកម្មការ​ថា​មាន​មុខ​ស្រដៀង​ពួកគេ​ថែមទៀត​ផង។ ដោយ​ក្នុង​នោះ លីម តិចម៉េង ត្រូវ​លោក ណុប បាយ៉ារិទ្ធ ថា​ដូច​រូប​លោក​កាល​នៅ​ពី​ក្មេង ចំណែក​យុវតី ស្រ៊ាង ស្រីនិច ក៏​ត្រូវ​លោក ណុប បាយ៉ារិទ្ធ ទម្លាយ​ឱ្យ​ដឹង​ថា​ស្រដៀង​អ្នកនាង ឱក សុគន្ធកញ្ញា កាល​វ័យ​ជំទង់ ពិសេស​គឺ​ការ​រៀបចំ​តុបតែង​ខ្លួន​តែម្ដង ដែល​ពាក់​ស្រោម​ជើង​ពណ៌​ស ស្លៀក​ខោ​ខូវប៊យ និង​ចូលចិត្ត​ចង​សក់​ខ្ពស់​ៗ។

យុវជន លីម តិចម៉េង មានអាយុ ២៥ឆ្នាំ បានជ្រើសយកបទ «ជំងឺខ្វះអ្នកថែរស់បានយូប៉ុនណា» ជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត មកបកស្រាយ។ បេក្ខជនរូបនេះ បានធ្វើឱ្យគណៈកម្មការទាំង៤ក្រឡាំងកាំង ព្រោះសម្លេងដ៏ក្រអួនក្រអៅ ធ្ងន់ហើយប្លែកមិនងាយជួបពីមុនមក ព្រមជាមួយសមត្ថភាពដេញហ្គីតាយ៉ាងស្ទាត់ជំនាញ ធ្វើឱ្យគណៈកម្មការផ្តល់ពាក្យ Yes ឱ្យលោកឆ្លងទៅវគ្គបន្ទាប់ទៀតបាន។

ចំណែក ស្រ៊ាង ស្រីនិច ដែល​មាន​អាយុ ២០ ឆ្នាំ បាន​ជ្រើស​យក​បទ «បេះដូង ១០០» របស់​កញ្ញា លាង សុផាឡែន មក​ប្រកួត។ បេក្ខនារី​រូប​នេះ​បកស្រាយ​បទ​នេះ​យ៉ាង​ពីរោះ​ រហូត​ដល់​គណៈកម្មការ​ទាំង​អស់​ពេញចិត្ត និង​ពោល​ពាក្យ​សរសើរ​ចំពោះ​ទឹក​ដម​សំឡេង​របស់​នាង​មិន​ដាច់​ពី​មាត់ និង​បាន​ផ្ដល់​ពាក្យ Yes ឱ្យ​ទៅ​វគ្គ​បន្ទាប់​ទៀត។

បន្ទាប់ពី​ទទួល​បាន​ពាក្យ Yes ពី​គណៈកម្មការ​ទាំង ៤ រួច​មក បេក្ខភាព​វ័យ​ក្មេង​ទាំង ២ រូប​នេះ បាន​គេ​ចាត់​ចូល​ជា​បេក្ខភាព​លេចធ្លោ​ក្នុង​កម្មវិធី Cambodian Idol វគ្គ Judge Audition នេះ​ផង​ដែរ ខណៈ​បេក្ខភាព​ផ្សេង​ៗ​ទៀត​ដែល បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​រដូវ​កាល​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​សុទ្ធ​តែ​ខ្លាំង​ពេញ​ដោយ​សមត្ថភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក