ថ្មីៗនេះ គេស្រាប់តែប្រទះឃើញទំព័រហ្វេសប៊ុកផ្លូវការ Cham Nou Jimmy ដែលគេស្គាល់ច្បាស់ថាជាគូស្នេហ៍របស់ ពិធីការិនី ម៉េង ឃុននី ហៅ ជីមមី បង្ហោះរូបថតមួយសន្លឹក ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺ Caption ដែលលោក ជីមមី បានសរសេរលើនោះ ដោយលោកបានរៀបរាប់ថា «ផ្ញើរជូននារីម្នាក់ក្នុងរូបនេះ អ្នកអាចនឹងត្រូវខ្ញុំចាប់ ចុះអេតាសុវីលឆាប់ៗនេះហើយ ព្រោះតាំងពីអ្នកឡើងជា CEO មកប្រុសៗសំលឹងអ្នកច្រើនពេកធ្វើអោយខ្ញុំមានការព្រួយបារម្ភ»។ ពេលឃើញបែបនេះ ហ្វេនៗដែលជាអ្នកគាំទ្រគូស្នេហ៍ឈ្មោះ ជីមមី ដូចគ្នា បានចូលទៅ Comment ពាក្យពេចន៍ផ្សេងៗ ហើយខ្លះទៀតសរសើរថា ជីមមី សង្សាររបស់ពិធីការនី ជីមមី ពិតជាផ្អែមល្ហែមមែន។


ពេលឃើញសង្សាររបស់ខ្លួនបង្ហោះប្រយោគចាក់ដោតបែបនេះភ្លាម ពិធីការិនីរាងខ្ពស់ស្រឡះនេះមិនទុកយូរ ក៏ Share ចែករំលែកការបង្ហោះនោះដោយដាក់ Captionចាក់ដោតវិញយ៉ាងដូច្នេះ៖ «កុំភ័យខ្លាចនាងខ្ញុំឆ្វេចឆ្វាច ព្រោះនាងខ្ញុំដាក់ចិត្តតាមញ៉ែលោក 5 ឆ្នាំដែរហើយល្មមតែបាន ចឹងនាងខ្ញុំមិនអោយខាតពេលទទេរទេចា»។


គ្រាន់តែឃើញប្រយោគឆ្លើយឆ្លងគ្នារបស់គូស្នេហ៍នេះ ហ្វេនៗរំជួលចិត្តចង់ដឹងថា ពេលណាអ្នកទាំងពីរមានដំណឹងល្អឆាប់ៗ ព្រោះមែនទែនទៅចំណងស្នេហារបស់អ្នកទាំងពីរក៏ល្អូកល្អិនច្រើនឆ្នាំណាស់មកហើយដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា គូស្នេហ៍ឈ្មោះ ជីមមី ដូចគ្នានេះ សម្រេចចិត្តដឹកដៃគ្នាចូលរោងការពេលណាឡើយ ខណៈបច្ចុប្បន្នពិធីការិនី ជីមមី កំពុងវិវត្តន៍ខ្លួនជាអ្នកជំនួញ ហើយអាជីវកម្មរបស់នាងក៏ដំណើរការរលូនល្អ ជាហេតុធ្វើឱ្យភាគីខាងប្រុសចង់ចាប់ខាងស្រីចុះអេតាស៊ីវិលឆាប់ៗ ព្រោះព្រួយបារម្ភខ្លាចគេចង់បានគូស្នេហ៍រូបស្រស់របស់លោក យកទៅបាត់៕































Account
Security
Favourite Content