Liu YiFei ជាតារាសម្ដែងស្រីមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈចិន តាមរយៈការសម្ដែងដ៏ឆ្នើម និងរូបសម្រស់ស្អាតពីធម្មជាតិធ្វើឱ្យតារាស្រីជំនាន់ក្រោយពិបាកក្នុងការជំនួសតំណែងរបស់នាង។ ទោះមានវ័យ ៣៥ ឆ្នាំហើយក្ដីសម្រស់របស់នាងសឹងមិនប្រែប្រួលថែមទាំងកាន់ស្រស់ស្អាតជាងមុនទៀត។



មែនទែនទៅ Liu YiFei ធ្លាប់ត្រូវមិត្ដរួមថ្នាក់ធ្វើបាប ដោយសារតែមានសម្រស់ស្រស់ស្អាតពេកតាំងពីនៅតូច។ ថ្មីៗ នេះ រូបភាពរបស់នាងកាលពីអាយុ ១៥ ឆ្នាំត្រូវបានបែកធ្លាយលើបណ្ដាញសង្គមម្ដងទៀតដែលធ្វើឱ្យមហាជន មានការចាប់អារម្មណ៍ខ្លាំង និងសរសើររូបនាងគ្រប់ៗគ្នា។


រូបភាពនោះកំឡុងពេលដែលនាងមានវ័យ ១៥ ឆ្នាំ និងពេលដែលនាងហាត់ដាវត្រៀមថតរឿងថ្មី។ ក្រឡេកមកមើលរូបសម្រស់របស់នាងកាលពីជាង ២០ ឆ្នាំ និងបច្ចុប្បន្នគឺសឹងតែមិនមានការប្រែប្រួលឡើយ ជាពិសេសទម្រង់មុខរបស់នាងនៅតែដូចគ្នាខ្លាំងនាពេលបច្ចុប្បន្ន។



Liu YiFei ក៏ត្រូវបានគេចាត់ទុកជាតារាស្រីមានសម្រស់ស្អាតពីធម្មជាតិគ្មានការកែកុនច្រើន ហើយសម្រស់របស់នាងគឺមានភាពលេចធ្លោខ្លាំង និងសមជាមួយទម្រង់សម្លៀកបំពាក់ចិនបុរាណ។ នាងធ្លាប់ត្រូវបានប្រជាជនក្នុងប្រទេសចិនដាក់រហ័ស្សនាមថាជាតារាស្រីស្លៀកឈុតបុរាណចិនសមឥតខ្ចោះជាងគេ ជាពិសេស កំឡុងពេលដែលនាងសម្ដែងក្នុងរឿង “Return Of The Condor Heroes” ក្នុងឆ្នាំ ២០០៦៕




























































Account
Security
Favourite Content