នៅពេលមិនសប្បាយចិត្ត រំឭកខ្លួនឯង ៤ ឃ្លានេះ អារម្មណ៍នឹងធូរស្បើយឡើងវិញ

ជាធម្មតាមនុស្សគ្រប់គ្នាមិនមានអ្នកណាម្នាក់​រីករាយជារៀងរាល់ថ្ងៃនោះទេ ពោល​ក៏ មាន​ថ្ងៃ​ខ្លះ​ដែល​អារម្មណ៍របស់យើងហាក់ដូចជាអាក់អន់ចិត្តមួយរំពេចដោយសារតែរឿងអ្វីមួយកើតឡើងជាដើម។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​មិន​អាច​បណ្ដោយ​ឱ្យ​អារម្មណ៍​ខ្លួនឯង​ធ្លាក់​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង​នោះ​ទេ។ ៤ ឃ្លា​ដែល​យើង​គួរ​រំឭក​ខ្លួនឯង​ពេល​មិន​សប្បាយ​ចិត្ត៖

១. មានតែយើងខ្លួនឯងជាអ្នកធ្វើបាបខ្លួនឯង

អ្វីគ្រប់យ៉ាងក្នុងជីវិតសុទ្ធតែបានកើតឡើងដោយមិនមានការគ្រោងទុកនោះទេ ហើយ​របៀប​ដែល​យើង​ទទួល​យក​គឺ​ច្បាស់​ណាស់​អាស្រ័យ​នៅ​លើ​យើង​ជា​សាមី​ខ្លួន​ផ្ទាល់។ ជាក់ស្ដែង​ប្រសិនបើ​មាន​នរណា​ម្នាក់​មាន​បំណង​មិន​ល្អ​ចង់​ធ្វើ​បាប​យើង​ដោយ​ការ​វាយប្រហារ​ពាក្យសម្ដី ហើយ​យើង​ព្យាយាម​គិត​ផ្ដោត​ទៅ​លើ​វា​ខ្លាំង​ពេក នោះ​ហើយ​ជា​លទ្ធផល​ដែល​យើង​កំពុង​ធ្វើបាប​ខ្លួនឯង។ ដូច្នេះ​ពេល​មិន​សប្បាយ​ដោយសារ​អ្នក​ក្រៅ​ណា​ម្នាក់​ត្រូវ​រំឭក​ប្រាប់​ខ្លួនឯង​ថា​ពួកគេ​មិន​អាច​ធ្វើ​ឱ្យ​ឈឺចាប់​ឡើយ ប្រសិនបើ​យើង​មិន​ទទួល​យក​ពាក្យ​សម្ដី​ឥតប្រយោជន៍​ទាំងនោះ​មក​ទុក​នៅ​ក្នុង​ខួរក្បាល។ ហេតុនេះ​យើង​អាច​បង្វែរ​ពី​ការ​ផ្ដោត​លើ​ពាក្យ​សម្ដី​មិន​ល្អ​ទៅ​ធ្វើអ្វី​ដែល​រីករាយ និង​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ជា​ជាង​ខ្ជះខ្ជាយ​ពេល​វេលា​ជាមួយ​ពួកគេ។

២. អ្វីគ្រប់យ៉ាងមានហេតុ និងផល

រាល់​ពេល​ដែល​យើង​មាន​អារម្មណ៍​ដូច​ត្រូវ​បាន​គេ​ទុក​ចោល មាន​អារម្មណ៍​ថា​ខុស ឬ​មាន​អារម្មណ៍​មិន​ល្អ​ណា​មួយ យើង​ត្រូវ​រំឭក​ប្រាប់​ខ្លួនឯង​គ្រប់​យ៉ាង​មាន​ហេតុ ទើប​មាន​ផល។ ពេល​ខ្លះ​ផល​ដែល​ហុច​មក​យើង​ក្នុង​ពេល​នេះ គឺជា​អ្វី​ដែល​យើង​បាន​សាង​នៅ​អតីតកាល​ដោយ​ចេតនា ឬ​អចេតនា។ ដូច្នេះ​ជំនួស​ឱ្យ​ការ​ត្អូញត្អែរ អន់ចិត្ត បន្ទោស​ខ្លួនឯង ឬ​ធ្វើបាប​ខ្លួន យើង​គួរតែ​ទទួល​យក​ជា​បទពិសោធន៍​ជីវិត​ថ្មី​ហើយ​រៀន​ពី​វា។ បន្ទាប់​មក​គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួនឯង​ថា​គួរ​បន្ត​ធ្វើ​បែប​នេះ ឬ​បោះបង់​ចោល​ដោយ​អាស្រ័យ​តាម​កាលៈទេសៈ​ធ្វើ​យ៉ាង​ណា​ជៀសវាង កុំ​ឱ្យ​ពិបាក​នៅ​ថ្ងៃ​ក្រោយ។

៣. កាន់តែត្អូញ កាន់តែពិបាក

ការ​ត្អូញត្អែរ​ទុក្ខ​លំបាក​ចេញ​មក​ខាង​ក្រៅ​គឺ​ប្រៀប​ដូច​ជា​កំពុង​បោះ​ដុំ​ថ្ម​ចូល​ក្នុង​បឹង​មួយ ដោយ​បង្កើត​ឱ្យ​មាន​តែ​រលក​បន្តិច​នៅ​ពេល​ធ្លាក់​ចូល​ប៉ុណ្ណោះ បន្ទាប់​មក​គ្រប់​យ៉ាង​នឹង​មិន​មាន​អ្វី​កើត​ឡើង​ឡើយ គឺ​ប្រែ​មក​ធម្មតា​វិញ។ ដូចគ្នា​នេះ​ដែរ នៅតែ​យើង​កាន់តែ​ត្អូញត្អែរ​នោះ​ភាព​សោកសៅ​នឹង​មាន​កាន់តែ​ច្រើន​រហូត​ធ្វើ​ឱ្យ​យើង​លិចលង់​ជាមួយ​វា​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​យើង​ទៅ​រៀបរាប់​ប្រាប់​អ្នក​ដទៃ នោះ​ប្រៀប​ដូចជា​កំពុង​បង្ហើប​ចំណុច​ខ្សោយ​ឱ្យ​គេ​ដឹង​បាន​យ៉ាង​ងាយ។ ដូច្នេះ​នៅ​ពេល​មិន​សប្បាយចិត្ត យើង​អាច​រក​វិធី​ណា​មួយ ដើម្បី​បំបាត់​ដូចជា​ដើរ​លេង ញ៉ាំ​អាហារ​ឆ្ងាញ់ ឬ​សមាធិ​ជាដើម។

៤. កុំ​គេច​បញ្ហា តែ​កែ​ប្រែ​បញ្ហា​វិញ

ប្រសិនបើ​យើង​ចង់​បញ្ចប់​បញ្ហា​ឈឺក្បាល​ណា​មួយ​មែន ពិត​ណាស់​ការ​គេចវេះ​ពី​បញ្ហា​គឺជា​រឿង​ខុស​ដ៏​ធ្ងន់​បំផុត។ ជាង​នេះ​ទៅ​ទៀត បញ្ហា​ទាំង​នោះ​មិន​ត្រឹម​តែ​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​តែ​ម្ដង។ ដូច្នេះ​យើង​គួរតែ​រៀន​កែ​បញ្ហា​ទាំង​នោះ​មក​ក្លាយ​ជា​ដំណោះ​ស្រាយ​វិញ ជួនកាល​មិន​ត្រឹមតែ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំណាង​របស់​យើង​គឺ​កើត​ឡើង​នៅ​ពេល​នោះ​ក៏​អាច​ថា​បាន៕ ​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ