មិនមើលនឹងភ្នែក ខាត់ វ៉ៃហាំង ដកឆត្រចេញឡាន ហុចឱ្យគ្រួសារជិះរ៉ឺម៉កទទឹកភ្លៀង ដោយមានកូនតូចកំពុងរងា

កម្លោះ​សង្ហា​ ខាត់​ វ៉ៃ​ហាំង ​​បាន​កំពុង​​ធ្វើ​ឱ្យ​មហាជន​រំភើប​ចិត្ត​ជា​ខ្លាំង​​ក្រោយ​​ឃើញ​​ទឹក​ចិត្ត​ដ៏​ល្អ​របស់​លោក​ ដក​ឆត្រ​​​ហុច​ឱ្យ​ម្ដាយ​កូន​​​ពីរ​​នាក់​ដែល​អង្គុយ​លើ​​ម៉ូតូ​រ៉ឺម៉ក​ទាំង​ខ្លួន​រងា​ញ័រ​ញាក់​ក្រោម​ដំណក់​ទឹក​ភ្លៀង​ទាំង​ពុំ​មាន​​​អ្វី​ដណ្ដប់​។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ វីដេអូ​តារា​សម្ដែង​​​ប្រុស​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​ PNN​ ខាត់ ​វ៉ៃ​ហាំង​ ដក​ឆត្រ​ហុច​ឱ្យ​បង​ស្រី​ម្នាក់​ដែល​មាន​កូន​តូច​នៅ​លើ​​ម៉ូតូ​​រ៉ឺម៉ក​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសបុក​​​។​ ស្រប​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ហើយ​ភ្លៀង​កំពុង​ធ្លាក់​ផង​នោះ​​​តារា​សម្ដែង​ប្រុស​​ វៃ​ហាំង​ បាន​ឃើញ​ប្ដី​ប្រពន្ធ​មួយ​គូរ​កំពុង​បរ​រ៉ឺម៉ក​​តាម​បណ្ដោយ​ផ្លូវ​ស្រប​នឹង​លោក ​ប៉ុន្តែ​ពួក​គាត់​ពុំ​មាន​អាវ​ភ្លៀង ​ឬ​​ក្រណាត់​កៅស៊ូ​ដណ្ដប់​រាង​កាយ​នោះ​ឡើយ​ មិន​តែ​ប៉ុណ្ណោះ​ពួក​គាត់​ក៏​មាន​កូន​​តូច​​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយ​ពួក​គាត់​​​កំពុង​​ទទឹក​ភ្លៀង​​គេង​រងា​ញាក់​នៅ​លើ​រ៉ឺម៉ក​នោះដែរ។

​​គ្រាន់​បានឃើញ​ស្ថានភាព​បែប​នេះ​ភ្លាម​ វ៉ៃ​ហាំង ​បាន​ដក​យក​ឆត្រ​​ដែល​មាន​​នៅ​ខាង​ក្នុងឡាន​ហុច​ឱ្យ​​ស្រ្តី​ជា​ម្ដាយ ដើម្បី​បាំង​ឱ្យ​ខ្លួន​ និង​ប្ដី​ព្រម​ទាំង​កូន​។​ ក្រោយ​​ទទួល​បាន​ឆត្រ​បាំង​ការពារ​ទឹក​ភ្លៀងបងស្រី និងស្វាមី បានសម្ដែងការអរគុណ និងបន្សល់ស្នាមញញឹមចំពោះទឹកចិត្តដ៏ល្អរបស់តារាសម្ដែងរូបនេះ​។

​​​​គួរ​បញ្ជាក់​ថា​​ នេះ​មិន​មែន​ជា​ការ​ថត​វីដេអូ​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ណា​មួយ​ពី​សំណាក់​មហាជន​ ប៉ុន្តែ​ជា​ការ​បង្ហាញ​ពី​ការ​ចេះ​ជួយ​ចែក​រំលែក​​ទៅ​កាន់​​អ្នក​ដែល​ខ្វះ​ខាត ​និង​អ្នកដែលត្រូវ​ការ​ពិត​ប្រាកដ​៕​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ