អ្នកទេសចរ ៣ នាក់ដែលបានជាប់គាំងលើភ្នំរយៈពេល ២ថ្ងៃកន្លងមក ត្រូវបានមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ជួយសម្រួលចុះមកក្រោមវិញដោយសុវត្ថិភាព។ ដោយឡែក រថយន្តចំនួន ៤ គ្រឿងដែលស្ថិតក្បែរជើងភ្នំមិនទាន់អាចបញ្ជូនមកភូមិនៅឡើយទេ។

តាមការនៅលើផេកផ្លូវការរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ទេសចរ និងពលរដ្ឋ ៣ នាក់ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។
គិតត្រឹមម៉ោង២និង៥នាទី ថ្ងៃ ១៤ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនៅតំបន់ភ្នំខ្នងផ្សារ បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា ដោយសាររយៈពេលនេះ ពុំមានភ្លៀងទៀតទេក្នុងតំបន់នោះ។




គួរឱ្យដឹងថា ជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និងបានប៉ះពាល់ទេសចរចំនួន ៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង៕
ចុចទីនេះដើម្បីទស្សនាវីដេអូសង្គ្រោះ ៖ https://www.facebook.com/share/v/19ECwirp1e/
រូបភាព ៖ ក្រសួងបរិស្ថាន
























Account
Security
Favourite Content