សសី ភូមិលំហែក្បែរជើងភ្នំគូលែន ដ៏សែនស្រស់ត្រកាល

នៅចាំកន្លែងមួយដែលគេល្បី កាលពីមានកម្មវិធីឆ្លងឆ្នាំក្បែរជើងភ្នំគូលែនអត់? គឺ ជាភូមិឋានស្ងប់ស្ងាត់ សម្រាប់ស្នាក់នៅស្និទ្ធស្នាលនឹងធម្មជាតិ ដាច់ពីគេពីឯង ដែលមានឈ្មោះថា «ភូមិលំហែ សសី»។

នៅ«ភូមិលំហែ សសី» អ្នកអាចជួលតង់ធំជុំក្រុមតូចសម្រាប់គ្នា ៤-៥នាក់ ក្នុងតម្លៃត្រឹមតែ​៥០$/តង់ ឬជួលតង់តូចសម្រាប់ម្នាក់ៗ ឬ ២-៣នាក់ ដែលមានតម្លៃ ៣០$/តង់។ តែមិនមែនមានតែតង់ទទេទេណា៎! គឺមានមួយឈុតស្រេចតែម្តង…ទាំងពូក ភួយ ខ្នើយអីហ្នឹង! ចូលតែខ្លួនទៅ អាចគេងលក់ស្រួលតែម្តង។

តែបើទៅកម្សាន្តលក្ខណៈក្រុមធំ រហូតដល់២០-៣០នាក់ អ្នកអាចជួលតែទីតាំងសម្រាប់បោះតង់ផ្ទាល់ខ្លួនក៏បាន ព្រោះទីនេះមានទីធ្លាធំទូលាយមែនទែន ងាយស្រួលសម្រាប់ការជួបជុំក្រុមការងារ ឬគ្រួសារធំ ហើយក៏អាចរីករាយជាមួយសកម្មភាពសប្បាយៗផងដែរ។

ចំពោះម្ហូបវិញ បើចង់ស្រួលហ្មង អាចកុម្ម៉ង់ពីខាង«ភូមិលំហែ សសី» ជាលក្ខណៈសាច់អាំង BBQ ក៏បាន ជាលក្ខណៈអាហារប៊ូហ្វេក៏បាន តែត្រូវប្រាប់មុន។ ចង់ប្រាប់ថា…ជ្រូកកណ្តុរអាំងនៅហ្នឹង ឆ្ងាញ់ប្លែកមាត់ណាស់! ជារសជាតិបែបសាច់ជ្រូកចិញ្ចឹមដោយធម្មជាតិនៅក្បែរៗនោះផ្ទាល់។

ជម្រើសមួយទៀត អ្នកអាចយកអាហារទៅចម្អិននៅទីនោះដោយខ្លួនឯង ដោយគ្រាន់តែផ្តល់ដំណឹងជាមុន ជាពិសេសករណីត្រូវការចង្ក្រានអាំងសាច់ ឬសម្ភារៈបន្ថែមផ្សេងៗ។  

សូមកុំបារម្ភថាធុញទ្រាន់ អត់មានអ្វីធ្វើក្រៅពីសម្រាកលំហែនោះ ព្រោះថាមានប្លង់ថតរូបស្អាតៗច្រើនណាស់! មើលទៅស្រស់ស្រាយទាំងចិត្តទាំងកាយ…ហើយក៏អាចជិះទូកលេង ឬដើរផ្សងព្រេងឡើងភ្នំជា​មួយអ្នកនាំផ្លូវក្នុងសហគមន៍ ទៅដល់ទឹកធ្លាក់អន្លង់ជើងចាប និងស្រះដំរី។

«ភូមិលំហែ សសី» ក៏មានសេវាកម្មបើកទទួលអ្នកថត pre-wedding​ ផងដែរ ដោយគិតត្រឹមតែ 50$/គូ សម្រាប់រយៈពេល១ថ្ងៃពេញតែម្តង។

រឹតតែពិសេស ក្នុងឱកាសបុណ្យជាតិធំៗ អាចនឹងមានកម្មវិធីកម្សាន្តសប្បាយៗទៀតផង។ ហើយឆាប់ៗខាងមុខនេះ នឹងមានអ្វីថ្មីៗជាបន្តបន្ទាប់ទៀត ដូចនេះហើយ សូមកុំភ្លេចតាមដាននៅលើហ្វេសប៊ុកផេក «ភូមិលំហែ សសី Sarsei Relaxing Village» ឬទាក់ទងតាមទូរស័ព្ទលេខ 099 383 877។

ទីតាំង ៖ https://goo.gl/maps/85S3tCKBkY8M9aaa9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម