ធ្វើ​ខ្ទឹម​បំពង​ស្រួយ​ញ៉ាំ​ជា​មួយ​អយស្ទ័រ​ ដោយ​វិធី​ងាយៗ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

ជឿ​ថា​មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​មិន​ចូល​ចិត្ត​ទទួលទាន​ខ្ទឹម​ក្រហម​​ តែ​ប្រសិន​បើ​វា​ក្លាយ​ទៅ​ជា​ខ្ទឹម​បំពង​ស្រួយៗ​ហើយ​នោះ​ច្បាស់​ជា​ទំពា​មិន​ឈប់​មាត់​មិន​ខាន។ ខ្ទឹម​ក្រហម​នៅ​ពេល​បំពង​ឲ្យ​ស្រួយ​ហើយ​អាច​យក​មក​ទទួលទាន​ជា​មួយ​អយស្ទ័រ​ ឬ​ ធ្វើ​ជា​គ្រឿង​ក្លែម​ ឬ ​ ទំពា​លេង​កំដរ​មាត់​ក៏​បាន។ ខ្ទឹម​បំពង​ជា​អាហារ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ទទួលទាន​ មិន​មាន​ក្លិន​ មិន​ល្វីង​ មិន​ឆួល​ តែ​ក៏​មិន​មែន​មាន​ន័យ​ថា​គ្រប់​គ្នា​សុទ្ធ​តែ​អាច​បំពង​ខ្ទឹម​នេះ​បាន​ឆ្ងាញ់​គ្រប់​គ្នា​នោះ​ដែរ។ ថ្ងៃ​នេះ​ AMS មាន​នាំ​យក​វិធី​បំពង​ខ្ទឹម​ក្រហម​ឲ្យ​ស្រួយ​ឆ្ងាញ់​ ប្រិយមិត្ត​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ។ ចង់​ដឹង​ថា​វិធី​ធ្វើ​មាន​អ្វី​ខ្លះ​? តោះ!​​យើង​ទៅ​មើល​ពី​របៀប​ធ្វើ​ទាំង​អស់​គ្នា!

គ្រឿង​ផ្សំ៖

  • ខ្ទឹម​ក្រហម​ ហាន់​ជា​សរសៃ​វែង
  • អំបិល
  • ប្រេង​ឆា
  • ក្រដាស​ទ្រាប់​បឺត​ជាតិ​ខ្លាញ់

របៀប​ធ្វើ៖

  • បន្ទាប់​ពី​ហាន់​ខ្ទឹម​រួច​រាល់​យក​ខ្ទឹម​ទៅ​ដាក់​ក្នុង​កញ្ច្រែង​ដើម្បី​ឲ្យ​ស្ងួត​ល្អ​
  • បន្ទាប់​មក​យក​អំបិល​រោយ​ពី​លើ​បន្តិច​ ក្រឡុក​ឲ្យ​សព្វ​ដោយ​ថ្នម​ដៃ​ដើម្បី​កុំ​ឲ្យ​ខ្ទឹម​បែក​
  • យក​ក្រដាស​មក​ផ្ដិត​ទឹក​ចេញ​ពី​ខ្ទឹម​ថ្នមៗ
  • ដាក់​ខ្ទះ​ដាំ​ខ្លាញ់​ឲ្យ​ពុះ​ ដោយ​បរិមាណ​ភ្លើង​កម្រិត​កណ្ដាល​ ខ្លាញ់​ត្រូវ​ដាក់​​នៅ​បរិមាណ​មួយ​ដែល​​អាច​លិច​ខ្ទឹម​បាន
  • ពេល​ខ្លាញ់​ចាប់​ផ្ដើម​ក្ដៅ​បន្ថយ​ភ្លើង​បន្តិច​ រួច​ចាក់​ខ្ទឹម​ចូល​ កុំ​ទាន់​កូរ​ភ្លាមៗ​ រង់​ចាំ​ឲ្យ​ខ្ទឹម​រាង​ស្លោក​ម្ខាង​សិន​ សឹម​កូរ​ថ្នមៗ
  • យូរ​ៗ​កូរ​ម្តង​ ចាំ​ពេល​ខ្ទឹម​ឡើង​ក្រហម​សឹម​កូរ​ឲ្យ​ជាប់​ ពេល​ខ្ទឹម​ចាប់​ផ្តើម​ឡើង​ពណ៌​មាស​អាច​ដួស​ដាក់​នៅ​លើ​ថាស​ ដោយ​ក្រាល​ក្រដាស​បឺត​ជាតិ​ខ្លាញ់​ពី​ខាង​ក្រោម​
  • ពេល​ខ្ទឹម​ចាប់​ផ្ដើម​ត្រជាក់​ដួស​ទុក​នៅ​ក្នុង​កែវ​ដែល​មាន​គម្រប​បិទ​ជិត​ អាច​រក្សា​ទុក​បាន​រាប់​ខែ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម