មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ ចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារប្រមាណជាង ៥០០ នាក់ មកកាន់ទីតាំងមានសុវត្ថិភាពហើយ។

តាមការជូនដំណឹងលើផេកក្រសួងបរិស្ថានបានឱ្យដឹងថា រហូតមកដល់ថ្ងៃនេះថ្ងៃ ១៣ ខែកក្កដា ឆ្នាំ ២០២៦ អ្នកទេសចរ ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងជម្លៀសមកដល់ទីតាំងសុវត្ថិភាព ដែលស្ថិតនៅភូមិតាំងបំពង់។ លើកលែងតែឡានតូចៗចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សាចំនួន៣នាក់មិនទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើង ដោយសារមានភ្លៀងខ្លាំង។
គួរឱ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកើតឡើងនៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ហើយបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញបាននោះឡើយ៕




ចុចទីនេះដើម្បីមើលវីដេអូសង្គ្រោះ ៖ https://www.facebook.com/reel/1004970779009130
រូបភាព ៖ ក្រសួងបរិស្ថាន

























Account
Security
Favourite Content