បានទៅដល់បាត់ដំបង មិនគួររំលងប៉ុន្មានកន្លែងនេះឡើយ!

បាត់ដំបងត្រូវបានគេស្គាល់ថាជាទឹកដីនៃសម្បត្តិបេតិកភណ្ឌ ជាមួយកន្លែងទាក់ទាញដោយសម្បត្តិធម្មជាតិ និងវប្បធម៌ល្អឯកជាច្រើន ហើយយើងក៏បានជ្រើសរើសកន្លែងមួយចំនួនមកណែនាំក្នុងអត្ថបទនេះ។

ផ្សារណាត់/ផ្សារធំ

រូបរាងសំណង់ពីបុរាណ បានទាក់ភ្នែកអ្នកទេសចរតាំងពីចម្ងាយ។ ហើយអ្នកក៏អាចទិញអីវ៉ាន់គ្រប់មុខគ្រប់ប្រភេទពីទីនេះផងដែរ។

ផ្លូវលេខ១ លេខ២ និង២.៥

អាចដើរគយគន់សម្រស់អគារចាស់ៗតែសែនស្អាតនៅលើដងផ្លូវ ព្រមទាំងមានវិចិត្រសាលសិល្បៈ ហើយរឹតតែពិសេស ដើររុករកតាមផ្លូវតូចៗនៅម្តុំនោះខ្លះ នឹងឃើញសិល្បៈគំនូរលើជញ្ជាំងស្អាតៗទៀតហ្ន៎!

ភ្នំសំពៅ

ជារមណីយដ្ឋានប្រវត្តិសាស្ត្រល្បីឈ្មោះ បើមានពេលច្រើន និងមានកម្លាំង អាចឡើងទៅលើភ្នំ ទស្សនាលម្អិត និងសម្លឹងមើលទិដ្ឋភាពស្រស់ត្រកាល។ តែបើអត់បានឡើង អាចទៅពេលល្ងាច មើលហ្វូងប្រចៀវហោះចេញពីល្អាង យ៉ាងគួរឱ្យភ្ញាក់ផ្អើល។

ភ្នំបាណន់

ចង់ឡើងលើភ្នំ ឱ្យស្រឡះមុខស្រឡះមាត់ និងដើរមើលប្រាសាទក៏បាន ឬក៏នៅជិះឡូរីក្បែរជើងភ្នំក៏បាន! ទេសភាពស្អាតម្យ៉ាងម្នាក់ ហើយអារម្មណ៍ក៏ប្លែកពីគ្នាដែរ។

ចំការទំពាំងបាយជូរ

អាចដើរមើលចំការទំពាំងបាយជូរ ដែលមានសម្រស់ផ្លាស់ប្តូរតាមរដូវកាល ហើយភ្លក្សរសជាតិទឹក និងស្រាទំពាំងបាយជូរ ជាផលិតផលជាតិយើង ព្រមទាំងថតរូបកម្សាន្តលេង។

ដងស្ទឹងសង្កែ

ល្ងាចៗឡើង អាចដើរលំហែតាមមាត់ស្ទឹង ភ្លក្សអាហារតាមដងវិថី ក៏ដូចជាសម្លឹងមើលសម្រស់ទីក្រុង ពិសេសនៅម្តុំសាលាខេត្ត និងស្ពានថ្មចាស់ ដែលជាទីពេញនិយមសម្រាប់ផ្តិតយករូបថតស្អាតៗ។

វត្តដំរីស

ជាវត្តបុរាណមានអាយុកាលជាង ១០០ឆ្នាំហើយ នៅឡើយមានភាពរឹងមាំ និងក្បូរក្បាច់រចនាគួរឱ្យស្ញើចសរសើរក្រៃលែង ទាំងខាងក្នុង និងខាងក្រៅ។

ផ្ទះបុរាណ

សំណង់ផ្ទះខ្មែរបុរាណមានអាយុ១០០ឆ្នាំជាង អាចឱ្យអ្នកឃើញផ្ទាល់នូវស្ថាបត្យកម្មសំណង់ផ្ទះប៉ិត ព្រមទាំងរូបថត និងសម្ភារៈប្រើប្រាស់ខ្លះៗដែលបានបន្សល់ទុកពីសម័យលោកម្ចាស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ