ចុង​ឆ្នាំ​ហើយតោះ ប្រញាប់កក់…! ៦កន្លែងគេងនៅកំពត ទេសភាពម៉ាកប់ មានផ្ទះដាច់ៗ កន្លែងអាំងសាច់ម៉ាសេរី!

ដើរលេងតាមបែបគន្លងថ្មី ត្រូវឃ្មាតឃ្មីរកកន្លែងមានបន្ទប់ ឬផ្ទះស្នាក់ដាច់ៗ ទើបងាយស្រួលជួបជុំ ពិសេសរៀបចំអាហារខ្លួនឯង…ធ្វើភ្លាមញ៉ាំភ្លាម ក្លែមទេសភាពអីចឹង! AMS មានកន្លែងខ្លះចង់ឱ្យស្គាល់ នៅកំពតយើងហ្នឹង! តែទាល់តែកក់ទុកមុន ទើបអាចធានាថាមិនពេញ។

ភូមិផែរីសត Port Ville Resort

កន្លែងពិសេសមួយសម្រាប់សាកថ្មជីវិត…ហើយអាចចាំទទួលជំនូនគ្រឿងសមុទ្រថ្មីៗស្រស់ៗ តម្លៃសមរម្យអស់ទាស់! អង្គុយលំហែលើឆ្នេរ ដាច់ឆ្ងាយពីគេ…មួយជីវិតមានប៉ុន្មានដង?

ហ្វេសប៊ុក ៖ https://www.facebook.com/Portvillekampot

លេខទំនាក់ទំនង ៖ 081 680 502

Bali Villa Kampot

ឃើញដំបូង តិចច្រឡំថានៅកោះបាលីអីទៅ! វីឡាប្រណិតនៅដាច់ៗមានតូចមានធំ ស័ក្តិសមសម្រាប់ការស្នាក់នៅលក្ខណៈគ្រួសារ ហែលទឹកបែបឯកជន ញ៉ាំអាហារជុំគ្នា ក្លែមទេសភាពអីចឹង!

ហ្វេសប៊ុក ៖ https://www.facebook.com/balivillakampot

លេខទំនាក់ទំនង ៖ 010 978 980

ម្លិះដងព្រែកកំពត Malis Kampot River

លក្ខណៈដូចជាផ្ទះលំហែបែបខ្មែរ នៅក្បែរមាត់ព្រែកធំតែម្តង! ល្អឥតខ្ចោះសម្រាប់អ្នកស្រលាញ់ភាពស្ងប់ស្ងាត់ និងធម្មជាតិ ហើយមានកន្លែងអង្គុយគយគន់ទេសភាពដ៏ស្រស់ត្រកាលទៀត។

ហ្វេសប៊ុក ៖ https://www.facebook.com/Mlis-Kampot-River-ម្លិះដងព្រែកកំពត-108032334704777

លេខទំនាក់ទំនង ៖ 015 878 766

រីល្សែក ហៅស៍ កំពត Relax House Kampot

ដូចជួលផ្ទះស្នាក់នៅរយៈពេលខ្លីអញ្ចឹង! មានគ្រប់សព្វតែម្តង ទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ចង្ក្រានអាំងសាច់… និយាយទៅ ត្រៀមតែម្ហូបទៅ ចូលនៅដូចផ្ទះខ្លួនឯងហ្មង។

ហ្វេសប៊ុក ៖ https://www.facebook.com/Relax-house-kampot-រីល្សែក-ហៅស៍-កំពត-105673047817396

លេខទំនាក់ទំនង ៖ 096 746 8686

ហ្វីណង់ប៊ូទិក Finance Boutique

បន្ទប់ក៏ធំទូលាយ ហើយមានផាសុកភាព មានជម្រើសទៅតាមចំនួនភ្ញៀវ លក្ខណៈក្រុមតូចក៏បាន ក្រុមធំក៏មិនថ្វី។ ពេលរាត្រី​ រឹតតែស្រស់ស្អាត និងរ៉ូមែនទិក។

ហ្វេសប៊ុក ៖ https://www.facebook.com/finance.boutique.dv

លេខទំនាក់ទំនង ៖ 069 773 787

Coco Palm Boutique

អាចចាត់ទុកថាជាកន្លែងលាងភាពស្មុគស្មាញមួយ ដែលបានទៅដល់ក៏មានអារម្មណ៍ស្រស់ស្រាយ។ ហើយក្រៅពីស្នាក់នៅ និងញ៉ាំគ្រឿងសមុទ្រថ្មីស្រស់ច្រើនប្រភេទ ក៏មានសកម្មភាពកម្សាន្តផ្សេងទៀតអាចធ្វើបានដូចជាជិះម៉ូតូកង់បួន ម៉ូតូទឹក…។ល។ ជាមួយតម្លៃសមរម្យ។

ហ្វេសប៊ុក ៖ https://www.facebook.com/CocoPalmBoutique2021

លេខទំនាក់ទំនង ៖ 010 999 513



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម