ទើបតែវ័យ ២០ ឆ្នាំទេ មានរឿងអីដែលត្រូវខ្លាច?

សម្រាប់​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ភាព​ជា​យុវវ័យ​ដ៏​ស្រស់​ត្រកាល ប្រាកដជា​ដឹង​ថា​វ័យ ១៨ ទៅ ២០ ឆ្នាំឡើង មិនគួរទុកពេលឲ្យទំនេរចោលឡើយ តែជាពេល​ដែល​គួរតែ​ប្រឡូក​ការងារ និង​ស្វែង​រក​ឆាក​ជីវិត​ដែល​ខ្លួន​ចង់​បាន។ និយាយ​រួម​គួរតែ​ចេញ​ទៅ​ប្រលូក​ខាង​ក្រៅឲ្យច្រើនទៅ ពេលមានកំហុស អ្នកអាចដោះស្រាយបន្តិចម្ដងៗ។ ស្ថិត​ក្នុង​វ័យ​នោះ​បើ​ទោះ​ជា​មាន​ឱកាស​ច្រើន​មែន តែ​អ្នក​ខ្លះ​ព្រោះតែភាពក្មេង​ខ្ចីពេក បែរជា​ឆាប់​ខឹង អន់ចិត្ត តូចចិត្ត និង​មិនចេះគ្រប់គ្រងអារម្មណ៍។

ដំណើរ​នៃ​ការ​រីក​ចម្រើន​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ឡើង​ចុះ ហើយ​យើង​តែង​តែ​ជួប​ប្រទះ​នឹង​រឿង​អាក្រក់​តិច ឬ​ច្រើន​ចៀស​មិន​ផុត​ឡើយ។ យើង​នឹង​ច្របូកច្របល់​ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ឬ​ត្រូវ​ទៅ​ណា។ ប៉ុន្តែ​កុំ​មាន​អារម្មណ៍​ថា ​ជីវិត​គ្មាន​អ្វី​កើត​ឡើង​ដោយ​សារ​តែ​ឧបសគ្គ​ទាំង​នោះ។ ជីវិត​មនុស្ស​មាន​ដប់​ឆ្នាំ​ច្រើន​ដង​ទៀត អ្វី​គួរ​មក​ដល់ អ្វី​គួរ​ទៅ បណ្ដោយ​តាម​ហ្នឹង​ចុះ។

យើង​ត្រូវតែ​ទទួល​ស្គាល់​ថា តាម​ពិត​ទៅ​យើង​ក្មេង​មែន ហើយ​យើង​មិន​អាច​ផ្លាស់ប្ដូរ​ពិភពលោក ឬ​បរិស្ថាន​បាន​ទេ ដូច្នេះ​យើង​មិន​ត្រូវ​យក​រឿង​អតីតកាល​មក​គិត​នាំ​ឱ្យ​ធ្ងន់​ក្បាល​ពេក​នោះ​ទេ ព្រោះ​យើង​ពិត​ជា​មិន​អាច​ត្រឡប់​ក្រោយ​បាន។ ថ្ងៃ​លំបាក​នឹង​កន្លង​ផុត​ទៅ​ជានិច្ច។ ប្រសិនបើ​អ្នក​មិន​ជឿ​ទេ អ្នក​អាច​មើល​ទៅ​ក្រោយ ហើយ​ដឹង​ថា​ពេលវេលា​មិន​ល្អ​ប៉ុន្មាន​ដែល​អ្នក​បាន​ឆ្លងកាត់​ដោយ​មិន​ដឹង​ខ្លួន និង​ចាក​ចេញ​ពី​វា ទោះ​ជា​យឺតយ៉ាវ​បន្តិច​ក្ដី។

វ័យ ២០ ឆ្នាំ​អ្នក​មិន​ទាន់​មាន​សម្ពាធ​ច្រើន​ឡើយ ជា​វ័យ​នៅ​សិក្សា ឬ​ធ្វើការ​ក្រៅ​ម៉ោង​ខ្លះ​ៗ ហើយ​អ្នក​ខ្លះ​ទៀត​នៅ​ចាយ​លុយ​អ្នក​ផ្ទះ គ្មាន​ប្ដី/ប្រពន្ធ​កូន ជាប់ដៃ​ជាប់​ជើង។ ដូចនេះ​បើ​អ្នក​នៅតែ​មួយ​កន្លែង​មិន​បាន​ធ្វើ​អ្វី​សោះ ១០ ឆ្នាំ​ទៅ​មុខ អ្នក​គ្មាន​ការ​ចងចាំ ឬ​បន្សល់​ទុក​ស្នាដៃ​សម្រាប់​ប្រាប់ ឬ​ណែនាំ​កូន​ឡើយ។ វ័យ​នោះ ធ្វើ​កាន់​តែ​ច្រើន​ខុស​កាន់​តែ​ច្រើន តែ​ខុស​ពេល​ចាប់ផ្ដើម​ប៉ុណ្ណោះ ក្រោយ​សន្សំ​បាន​បទពិសោធន៍ ដែល​អាច​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ប្រសើរ​នា​ពេល​ខាង​មុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ