មុន​ឲ្យ​អាំងប៉ាវ​ត្រូវ​ដឹង! គួរដាក់លុយក្នុងអាំងប៉ាវចំនួនប៉ុន្មានទើបល្អ? ហើយ​ចំនួន​ប៉ុន្មាន​ខ្លះ​ដែល​គួរចៀសវាង?

សល់មិនដល់មួយអាទិត្យទៀតនោះទេ បុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់។ ខណៈបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានកាត់សែស្រឡាយចិននឹងធ្វើពិធីសែន ជួបជុំបងប្អូនគ្រួសារតាមទំនៀមទម្លាប់ដូចរាល់ដង។ ក្នុងចំណោមនោះដែរទម្លាប់មួយដែលបងប្អូនចិននិងអ្នកកាត់ចិនទាំងឡាយតែងតែធ្វើគឺការឲ្យអាំងប៉ាវឬហុងប៉ាវ ទៅដល់សាច់ញាតិរបស់ខ្លួនឬបុគ្គលិក និងអ្នកផ្សេងៗទៀតជាដើម។

ចុះហេតុអ្វីបានជាប្រជាជនចិនឲ្យ អាំងប៉ាវឬហុងប៉ាវ (ហុង= ពណ៌ក្រហម) នៅថ្ងៃបុណ្យចូលឆ្នាំចិន?

ប្រជាជនចិនចាត់ទុកថាពណ៌ក្រហមជាពណ៌ដែលផ្ដល់លាភសំណាង ផ្ដល់នូវថាមពល សេចក្ដីសុខសុភមង្គល។ ដូច្នេះការឲ្យអាំងប៉ាវគឺជាវិធីដែលជូនពរមនុស្សម្នាក់ក្នុងឆ្នាំថ្មីឲ្យមានសំណាងល្អ ជួបតែរឿងល្អ និងទទួលបានជោគជ័យផងដែរ។ សម្រាប់ការជូនអាំងប៉ាវជាធម្មតាគឺជូនចំពោះសមាជិកគ្រួសារ ប៉ុន្ដែក្រោយៗមកក៏មានមនុស្សមួយចំនួនជូនចំពោះ មិត្តរួមការងារ ឬបុគ្គលិក និងផ្សេងៗទៀត។

តើគួរដាក់លុយក្នុងអាំងប៉ាវចំនួនប៉ុន្មានទើបមើលទៅមិនឆ្គង?

ការជូនអាំងប៉ាវគឺជូនទៅតាមអាយុនិងឋានៈសម្រាប់ក្នុងគ្រួសារអ្នកដែលមានអាយុច្រើនជាងគេកាន់តែត្រូវទទួលបានច្រើន។ មួយវិញទៀតក៏អាចជូនតាមលទ្ធភាពដែលអ្នកមានមិនចាំបាច់ទាល់តែគ្រប់ចំនួននោះទេ។ គ្រាន់តែចំនួនទឹកប្រាក់ខាងក្រោមជាចំនួនទូទៅដែលប្រជាជនចិននិយមជូនទៅឲ្យគ្នា។

សម្រាប់កូន៖ គឺអាចពី ២០ ដុល្លារឡើងទៅ

សម្រាប់ចាស់ទុំ ឬឪពុកម្ដាយ៖ ពីចន្លោះ ១០០ ដុល្លារ ទៅ ៣០០ ដុល្លារ

ក្មួយ ឬក្មេងៗដែលមិនទាន់មានការងារធ្វើ៖ ពីចន្លោះ ១០ ដុល្លារ ទៅ ៣០ ដុល្លារ

បុគ្គលិក ឬកូនចៅ៖ ចន្លោះពី ២០ ដុល្លារ ដល់ ២០០ ដុល្លារ

រឿងដែលចៀសវាង និងគួរធ្វើពេលឲ្យអាំងប៉ាវ

-ក្រដាស់ប្រាក់ត្រូវតែថ្មីស្អាត បើឲ្យប្រាក់ទក់នឹងសំណាងមិនល្អ

-កុំដាក់ប្រាក់កាក់ឲ្យសោះ

-កុំដាក់ប្រាក់មានចំនួនលេខ ៤ ដូចជា ៤០ ដុល្លារ ឬ ៤០ យ័ន ៤០០ យ័ន ព្រោះលេខ ៤ ជាលេខមិនល្អតំណាងឲ្យការស្លាប់

-ជ្រើសក្រដាស់អាំងប៉ាវរូបខុសៗគ្នា ដើម្បីងាយស្រួលចំណាំថាមួយណាត្រូវឲ្យអ្នកណា កុំឲ្យគិតយូរពេកមើលទៅមិនគួរសម។

តើអ្នកមិនទាន់រៀបការជូនអាំងប៉ាវបានដែរ ឬទេ?

តាមទំនៀមទម្លាប់ប្រទេសចិន ឲ្យតែអ្នកដែលចាប់ផ្ដើមមានលទ្ធភាពអាចរកប្រាក់ចំណូលបានដោយខ្លួនឯងគឺអាចជូនអាំងប៉ាវដល់អ្នកដទៃបានហើយដើម្បីចែករំលែកក្ដីស្រឡាញ់និងជូនពរសម្រាប់ ឆ្នាំថ្មី។ ប៉ុន្ដែក៏មានជំនឿមួយចំនួនដែលលើកឡើងថាមានតែមនុស្សដែលមានគ្រួសារ ឬរៀបការហើយប៉ុណ្ណោះដែលអាចឲ្យអាំងប៉ាវទៅអ្នកដ៏ទៃសម្រាប់អ្នក Single គឺមិនអនុញ្ញាតឲ្យជូនអាំងប៉ាវអ្នកដទៃនោះទេ។  តែក៏មិនមែនមានន័យថាជូនមិនបានដែរ តាមការសម្រេចចិត្តរបស់អ្នកប៉ុណ្ណោះ បើអ្នកជូនពរដោយក្ដីស្មោះត្រង់ចេញពីចិត្ត អ្នកទទួលនឹងមានក្ដីសុខដូចគ្នា។

ការជូន អាំងប៉ាវ មិនមែនមានតែក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននោះទេ ពោលក្នុងពិធីមង្គលការ ខួបកំណើត ប្រជាជនចិនសុទ្ធតែជូន​អាំងប៉ាវដល់កូនចៅរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម