ចៀសវាង​លាភ​ក្លាយ​ជា​គ្រោះ! ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​​​មិន​គួរ​ជូន​របស់​ទាំង​នេះ​ជា​អំណោយឲ្យ​គ្នា​ឡើយ

ការ​ជូន​វត្ថុ​អនុស្សាវរីយ​ទៅ​កាន់​បង​ប្អូន​សាច់​ញាតិ​ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​នៅ​ថ្ងៃ​បុណ្យទាន​គឺ​ជា​រឿង​ទូទៅ​នៅ​ក្នុង​សង្គម​យើង​សព្វ​ថ្ងៃ​នេះ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​មាន​របស់​មួយ​ចំនួន​ បើ​សិន​ជា​អ្នក​ជូន​ទៅ​អ្នក​ដទៃ​វា​នឹង​នាំ​រឿង​អាក្រក់​ផ្សេងៗ​ទៅ​កាន់​ពួក​គេ​ និង​ខ្លួន​ឯង​ទៅ​វិញ។

១ នាឡិកា

ការ​ជូន​នាឡិកា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​តំណាង​ឲ្យ​សំណាង​អាក្រក់។ ក្នុង​វប្បធម៌​ចិន ពាក្យ​ឲ្យ​នាឡិកា​មាន​សំនៀង​ស្រដៀង​ទៅ​នឹង​ពាក្យ ចូល​រួម​ពិធី​បុណ្យ​សព្វ ដែល​គេ​គិត​ថា​ការ​យក​នាឡិកា​ធ្វើ​ជា​អំណោយ​ផ្សេងៗ​ទៅ​កាន់​អ្នក​ដទៃ​ជា​សំណាង​អាក្រក់។ ម្យ៉ាង​ទៀត​នាឡិកា​តំណាង​ឲ្យ​ការ​អស់​ពេល​វេលា​ បើ​សិន​អ្នក​ជូន​នាឡិកា​ទៅ​កាន់​រៀមច្បង​ឬ​ចាស់ៗ​វា​រឹត​តែ​ជា​ប្រផ្នូល​អាក្រក់​ដែល​ក្នុង​វប្បធម៌​ចិន​គេ​មិន​ដែល​ធ្វើ​ឡើយ។

២ លេខ៤ ឬ​អ្វី​ដែល​មាន​ចំនួន​៤

ក្នុង​ភាសា​ចិន លេខ​៤​មាន​សំនៀង​ស្រដៀង​ទៅ​នឹង​ពាក្យ​ស្លាប់។ ម្យ៉ាង​ទៀត​គេ​ជឿ​ថា​លេខ​៤ គឺ​តំណាង​ឲ្យ​សំណាង​មិន​ល្អ​ផង​ដែរ។ ជនជាតិ​ចិន​ហាម​ដាច់ខាត​មិន​ឲ្យ​ជូន​របស់​អ្វី​ដែល​មាន​ចំនួន​៤ ឬ​មាន​លេខ​៤ ឡើយ​ដែល​មាន​ដូចជា៖ ១៤ ២៤ ៣៤ ៤០ ៤៤ ។ល។

៣ ស្បែក​ជើង

ការ​ជូន​ស្បែកជើង​ទៅ​កាន់​អ្នក​ដទៃ​គេ​ជឿ​ថា​វា​ជា​អំណោយ​មិន​ល្អ​មួយ។ ពាក្យ​ស្បែក​ជើង​ក្នុង​ភាសា​ចិន​មាន​សំនៀង​ស្រដៀង​ទៅ​នឹង​ពាក្យ​ អំពើ​អាក្រក់ និង​សំណាង​អាក្រក់។ បើ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​គេ​ហាម​ដាច់​ខាត​មិន​ឲ្យ​ជូន​ស្បែកជើង​ទៅ​អ្នក​ដទៃ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ឡើយ។

៤ កញ្ចក់

គេ​ជឿ​ថា​កញ្ចក់​គឺ​ជា​វត្ថុ​ទាក់​ទាញ​ខ្មោច ឬ​វិញ្ញាណ​អាក្រក់។ ការ​ជូន​កញ្ចក់​ទៅ​អ្នកដទៃ​គឺជា​អំណោយ​មួយ​ដែល​ប្រជាជន​នៅ​បែក​អាស៊ី​គិត​ថា​មិន​គប្បី​ឡើយ។ ម្យ៉ាងទៀត​កញ្ចក់​ជា​វត្ថុ​មួយ​ដែល​ងាយ​នឹង​បែក​បាក់ កាល​ណា​វា​បែក​បាក់​ក៏​ជា​ប្រផ្នូល​មិន​ល្អ​ផង​ដែរ។

៥ វត្ថុ​មុត​ស្រួច

ការ​ជូន​វត្ថុ​មុត​ស្រួច​ដូចជា កាំបិត ឬ​កន្ត្រៃ​គឺ​ជា​រឿង​មិន​ល្អ​ឡើយ។ ជនជាតិ​ចិន​និយាយ​ថា​ការ​ជូន​វត្ថុ​មុត​ស្រួច​គឺ​មាន​ន័យ​ដូចជា​ការ​កាត់​ទំនាក់​ទំនង​មួយ​ជា​ពីរ​អញ្ចឹង។ ដូច្នេះ​ហើយ​គេ​មិន​ដែល​ជូន​វត្ថុ​មុត​ស្រួច​ទៅ​កាន់​អ្នក​ដទៃ​ឡើយ ជា​ពិសេស​មិត្តភ័ក្ដិ​ បងប្អូន។

៥ ពណ៌​ខ្មៅ និង​ពណ៌ស

ពណ៌​ទាំង​ពីរ​នេះ​គឺ​ជា​ពណ៌​ដែល​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិធី​បុណ្យ​សព្វ​តាំង​ពី​បុរាណ​មក។ ដូច្នេះ​ហើយ​ជនជាតិ​ចិន​ចៀស​វាង​ក្នុង​ការ​ឲ្យ​វត្ថុ និង​របស់​របរ​ផ្សេងៗ​ដែល​មាន​ពណ៌ស និង​ខ្មៅ​ទៅ​កាន់​អ្នក​ដទៃ​ក្នុង​ថ្ងៃ​ចូលឆ្នាំ។ យ៉ាង​ណា​មិញ​ពណ៌​ក្រហម​គឺ​ជា​ពណ៌​ដែល​ពួកគេ​និយម​ ហើយ​ការ​ឲ្យ​អំណោយ​ដែល​មាន​ពណ៌​ក្រហម​ក៏​ជា​រឿង​ល្អ​សម្រាប់​ពួកគេ។

៦ ផ្លែ​សារី

ការ​ជូន​ផ្លែ​ឈើ​ទៅ​អ្នក​ដទៃ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ផ្លែ​សារី​គឺ​ជា​បម្រាម។ ពាក្យ​ផ្លែ​សារី មាន​សំនៀង​ដូច​នឹង​ពាក្យ​ចាកចេញ​ ហើយ​គេ​គិត​ថា​វា​ជា​សំណាង​អាក្រក់។ ដូច្នេះ​គួរ​គប្បី​កុំ​ជូន​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ទៅ​កាន់​អ្នក​ដទៃ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន។

៧ មួក

ក្នុង​ប្រទេស​ចិន ពេល​ដែល​មនុស្ស​ចាស់​ស្លាប់។ កូនចៅ​របស់​សព្វ​នឹង​ត្រូវ​ពាក់​មួក​កាន់ទុក្ខ​ដែល​ក្នុង​ភាសា​ចិន​ហៅ​ថា 孝帽 (xiào mào)។ ការ​ជូន​មួក​ទៅ​អ្នក​ដទៃ​ជា​សំណាង​មិនល្អ ការ​ជូន​មួក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មាន​ន័យ​ស្មើ​នឹង​ការ​កាន់​ទុក្ខ។

៨ កាបូប​លុយ

ក្នុង​វប្បធម៌​ចិន ការ​ឲ្យ​កាបូប​លុយ​ទៅ​អ្នក​ដទៃ​គឺ​តំណាង​ឲ្យ​ការ​ចោល​លុយ​របស់​អ្នក ហើយ​អ្នក​ប្រហែល​ជា​នឹង​មិន​មាន​សំណាង​ល្អ​ក្នុង​រឿង​លុយ​កាក់​ទៀត​ឡើយ។ ក៏ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឲ្យ​កាបូប​លុយ​ទៅ​កាន់​អ្នក​ផ្ទះ​ឬ​សមាជិក​គ្រួសារ​វា​មិន​ជា​បញ្ហា​អ្វី​ឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម