ដើមឆ្នាំ២០២២ ឱក សុគន្ធកញ្ញា និង សុខ ស្រីនាង ចាប់ដៃគ្នាបង្កើតភាពភ្ញាក់ផ្អើលដល់ហ្វេនៗ

 

តារាចម្រៀងរួមទ្រនំ អ្នកនាង ឱក សុគន្ធកញ្ញា និងតារាចម្រៀង សុខ ស្រីនាង បានកំពុងចាប់ដៃគ្នា សាងភាពភ្ញាក់ផ្អើលមួយដល់ហ្វេនៗនៅដើមឆ្នាំ២០២២នេះ តាមភាពយន្តចម្រៀង។

ការដែលបញ្ចេញស្នាដៃបទថ្មីសម្រាប់ឆ្នាំថ្មី មិនមែនជារឿងប្លែកសម្រាប់តារាចម្រៀងស្រីទាំងពីរនោះទេ តែគួរឱ្យចាប់អារម្មណ៍ជាងនេះ​ និងធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងនោះគឺ ភាពយន្តចម្រៀង ដែលអ្នកនាង ឱក សុគន្ធកញ្ញា និង សុខ ស្រីនាង សម្ដែងជាសាច់រឿងស្រឡាញ់ភេទដូចគ្នា ស្រីស្រលាញ់ស្រី ឬគេនិយមហៅថា GL (Girl Love)។ បទចម្រៀងនោះ មានចំណងជើងថា «ស្នេហាខ្ញុំផ្លូវពីរ»

គ្រាន់តែបានឃើញ Poster នៃបទចម្រៀងរបស់តារាចម្រៀងស្រីទាំងពីរ ដែលផលិកម្ម រស្មីហង្សមាស បញ្ចេញភ្លាម ហ្វេនៗ អ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំង ដោយម្នាក់ៗថែមទាំង អន្ទះសារង់ចាំការចេញជាផ្លូវការនៃបទចម្រៀងថ្មីមួយ។

សម្រាប់​ការ​សហការ​លើក​ដំបូង​នេះ សុខ ស្រី​នាង បាន​បង្ហាញ​អារម្មណ៍​ពិត​ថា “នេះជាលើកទីមួយហើយដែលរួមការងារជាមួយរៀមច្បង ឱក សុគន្ធកញ្ញា បើនិយាយ​ពីអាម្មណ៍គឺរំភើប និងរីករាយណាស់ ចាប់ដៃធ្វើការងារលើកទីមួយមែន ប៉ុន្តែធ្វើការ​បានដោយរលូន ក្រោមការយកចិត្តទុកដាក់ពីបងស្រីផ្ទាល់ និងក្រុមការងារ​ទាំងអស់ផងដែរ Love&respect:)”។

«ស្នេហាខ្ញុំផ្លូវពីរ» នឹងក្លាយជារសជាតិថ្មីសម្រាប់ហ្វេនៗ នៅដើមឆ្នាំ២០២២នេះ ខណៈកន្លងទៅតារាចម្រៀងទាំងពីរនេះ ពុំធ្លាប់ប្រឡូកការសម្តែងបែបស្រីស្រលាញ់ស្រីបែបនេះនោះទេ។ កាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ តារាចម្រៀង សុខ ស្រីនាង ជាអ្នកម៉េម៉ាយ ដោយឡែក តារាចម្រៀង ឱក សុគន្ធកញ្ញា ជាអ្នកម៉ាក់កូន១។ ដូច្នេះ គេរំពឹងថា សាច់រឿងស្រឡាញ់ភេទដូចគ្នារបស់ ឱក សុគន្ធកញ្ញា និង សុខ ស្រីនាង នឹងជាក្លាយជាទីចាប់អារម្មណ៍ពេលចេញ MV ជាផ្លូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ