មនុស្សស្រីឆ្លាតតែងតែចេះរក្សារឿងទាំង ៥ នេះយ៉ាងសម្ងាត់មិនងាយមានអ្នកដឹង

ស្រីៗអាចត្រូវបានចាត់ទុកជាមនុស្សដែលមានភាពរវាសរវៃ និងងាយចាប់បានចំណុចតូចៗច្រើនជាងមនុស្សប្រុស។ ជាក់ស្ដែងនាងក៏មានសមត្ថភាពពិសេសម្យ៉ាងដែលអាចកាលៈទេសៈបែបណាគួរនិយាយអ្វី និងកាលៈទេសៈណាមិនគួរនិយាយ។ ជាពិសេសនាងក៏ជាមនុស្សម្នាក់ដែលប៉ិនប្រសប់ក្នុងការលាក់បាំងរឿងទាំង ៥ នេះខ្លាំងដែរ៖

១. ការរំពឹងទុកក្នុងទំនាក់ទំនង

មនុស្សស្រីជាច្រើនមានការរំពឹងទុកខ្ពស់ក្នុងទំនាក់ទំនង ប៉ុន្តែជារឿយៗនាងនឹងមិននិយាយវាចេញមកក្រៅនោះទេ។ ការធ្វើបែបនេះគឺពួកគេចង់ឱ្យដៃគូចេះរៀនស្ដាប់ យល់​ និងចែករំលែកអារម្មណ៍ជាមួយគ្នាដោយមិនចាំបាច់ឱ្យគេជាអ្នកណែនាំ។ ដូច្នេះជំនួសឱ្យការបង្ហាញដោយផ្ទាល់ ពួកគេនឹងជ្រើសរើសបង្ហាញវាតាមរយៈសកម្មភាពវិញ។ ការរំពឹងទុកទាប ការខកចិត្តក៏មានកាន់តែតិចហើយក៏ជាវិធីសាស្រ្តល្អមួយក្នុងការពង្វាងការដាក់សម្ពាធលើខ្លួនឯង និងអនុញ្ញាតឱ្យដៃគូបង្ហាញពីសេចក្ដីស្រឡាញ់ផងដែរ។

២. ភាពភ័យខ្លាច និងអារម្មណ៍អសន្ដិសុខ

មនុស្រីស្ត្រី​ឆ្លាតគឺ​មិន​សូវ​បង្ហាញ​ពីអារម្មណ៍​ការ​ភ័យ​ខ្លាចចេញមកខាងក្រៅ​ទេ។ នាងអាចនឹងមានអារម្មណ៍ព្រួយបារម្ភអំពីអនាគត ការងារ ឬទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែនាងតែងតែជ្រើសរើសប្រឈមមុខតែម្នាក់ឯង។ ពួកគេយល់ថាការចែករំលែកការភ័យខ្លាចទាំងនេះអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ ដូច្នេះទើបពួកគេលាក់បាំងតែម្នាក់ឯង ឬចែករំលែកជាមួយតែមនុស្សដែលជិតស្និទ្ធខ្លាំងបំផុតប៉ុណ្ណោះ។

៣. រង់ចាំក្ដីស្រឡាញ់

ជឿជាក់ថាមានមនុស្សស្រីជាច្រើននឹងមិនបង្ហាញចេញមកក្រៅឡើយថាពួកគេកំពុងរង់ចាំអ្នកណាម្នាក់ ឬមានអារម្មណ៍ល្អចំពោះអ្នកណា។ នាងអាចមើលដឹងថាការបង្ហាញចេញមកបែបនេះនឹងធ្វើឱ្យពួកគេមើលទៅហាក់ដូចជាមនុស្សទន់ខ្សោយម្នាក់ដែលត្រូវការភាពថ្នាក់ថ្នម។ ផ្ទុយទៅវិញ ពួកគេនឹងជ្រើសរើសយកការអត់ធ្មត់ និងជឿជាក់លើតម្លៃរបស់ខ្លួនឯងជាជាងអង្វរគេ ឬបង្ហើបឱ្យគេដឹងថានាងកំពុងរង់ចាំក្ដីស្រឡាញ់។

៤.​ អារម្មណ៍ពិតចំពោះមនុស្សជុំវិញខ្លួន

ជាមនុស្សស្រីពិតណាស់ពួកនាងតែងតែមានភាពប៉ិនប្រសប់ក្នុងការលាក់អារម្មណ៍ពិតចំពោះមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សជិតស្និទ្ធបំផុត។ ពួកគេអាចនឹងមានអារម្មណ៍មិនពេញចិត្ត ឬខឹងនឹងអ្នកណាម្នាក់ ប៉ុន្តែពួកគេនឹងមិនបញ្ចេញមកក្រៅឡើយដោយសារវាអាចនឹងបណ្ដាលឱ្យមានភាពតានតឹង និងជម្លោះកើតមានឡើង។ ដូច្នេះពួកគេនឹងជាមនុស្សតែម្នាក់គត់ដែលនឹងដោះស្រាយអារម្មណ៍ទាំងនោះ ហើយក៏ព្យាយាមស្វែងរកវិធីល្អៗក្នុងការរក្សាទំនាក់ទំនងផងដែរ។

៥. ផែនការអនាគត

មនុស្សឆ្លាតគឺមិនងាយនឹងចែករំលែកអំពីផែនការនាពេលអនាគតរបស់ពួកគេចេញមកក្រៅឱ្យអ្នកណាម្នាក់ដឹងស្រួលៗនោះទេ។ ជាក់ស្ដែងពួកគេនឹងមានក្ដីសុបិនព្រមទាំងគោលដៅធំ ប៉ុន្តែមិនប្រាកដថាមនុស្សគ្រប់គ្នាគាំទ្រគម្រោងរបស់ពួកគេឡើយ។ ដូច្នេះការរក្សារឿងសម្ងាត់មួយនេះគឺមានសារៈសំខាន់បំផុត ព្រោះនៅពេលទទួលបានជោគជ័យ ឬបរាជ័យមានតែយើងម្នាក់ប៉ុណ្ណោះដែលដឹងច្បាស់អំពីមេរៀនមួយនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *