ខុសគ្នា ៣៦០ដឺក្រេ! នារីម្នាក់ដោយសារតែគេមើលងាយតាំងពីក្មេង បានកែសម្ផស្សរហូតក្លាយជាតារាល្បី

នារីជនជាតិជប៉ុនម្នាក់ ឈ្មោះ Airi Hirase បានចែករំលែកពីដំណើរនៃការកែសម្ផស្សជាង ២០ដង ដោយហេតុថានាងធ្លាប់ទទួលរងការរិះគន់ ជាពិសេសពីម្ដាយបង្កើតរបស់ខ្លួន រហូតប៉ះពាល់ផ្លូវចិត្តជាទម្ងន់។

ក្នុងនាមជាអ្នកមានឥទ្ធិពល​ (influencer)​​ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមម្នាក់ នាងបានលើកយកបទពិសោធន៍ជីវិតដ៏ឈឺចាប់មកចែករំលែកជាសាធារណៈ ដោយនាងបានបើកចំហរថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ២៤លានយ៉េន ឬប្រមាណ ១៧ម៉ឺនដុល្លារអាមេរិកក្នុងការកែប្រែខ្លួនឯង​ដើម្បីទទួលបានរូបសម្រស់ដូចដែលនាងមានក្នុងពេលបច្ចុប្បន្ន។

នាងបានលើកឡើងថា នាងតែងតែទទួលរងនូវការើសអើងលើមុខមាត់តាំងតែពីក្មេងមកម៉្លេះ។ តែអ្វីដែលធ្វើឱ្យនាងឈឺចាប់បំផុតនោះ គឺជាការរិះគន់ពីម្ដាយបង្កើតរបស់នាង ដែលគាត់តែងតែនិយាយថានាងមានមុខមាត់ដូចគ្នាទៅនឹងឪពុកបង្កើត ដែលជាបុរសផិតក្បត់ម្នាក់​ និងបានចាកចោលគាត់ឱ្យរស់នៅកណ្ដោចកណ្ដែងជាមួយកូនស្រី ។

ដោយមានសម្ពោធពីមិត្តភក្ដិផង និងម្ដាយផង Hirase​​ បានក្លាយជាមនុស្សម្នាក់ដែលបាត់បង់ទំនុកចិត្តលើខ្លួនឯង រហូតដល់នាងមានអារម្មណ៍ថាជាមនុស្សម្នាក់ដែលខ្លាចកញ្ចក់។ ក៏ប៉ុន្តែអ្វីដែលកាន់តែយ៉ាប់យ៉ឺនជាងនេះទៅទៀតនោះ គឺនាងធ្លាប់មានបំណងសម្លាប់ខ្លួនកាលពីនាងនៅរៀនអនុវិទ្យាល័យ តែសំណាងល្អដែលមិត្តរបស់នាងម្នាក់បានឃាត់ទាន់។

​Influencer ដែលមានអ្នកតាមដាននៅលើ ​Instagram រហូតដល់ទៅ ១លានអ្នករូបនេះបានប្រាប់ថា នាងចាប់ផ្ដើមមានគំនិតក្នុងការកែប្រែខ្លួនឯងតាំងតែមានអាយុ ១៥ឆ្នាំមកម៉្លេះ ហើយនាងក៏ចាប់ផ្ដើមធ្វើការក្រៅម៉ោងដើម្បីសន្សំលុយតាំងពីវ័យ ១៦ឆ្នាំ។

Hirase​​  បានរៀបរាប់បន្ថែមថា​ នៅពេលដែលនាងរវល់បំផុត នាងបានទទួលការងារក្រៅម៉ោងនេះចំនួន ២ផ្សេងគ្នា និងមានពេលសម្រាប់គេងត្រឹមតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងែ។  នាងមិនខ្វាយខ្វល់ថាការងារនោះជាការងារអ្វីទេ​​ ព្រោះសូម្បីតែជា សន្តិសុខ ក៏នាងធ្លាប់ធ្វើពីមុនមកដែរ។

ដោយភាពតស៊ូ​ នាងបានរើចេញពីផ្ទះម្ដាយទៅរស់បន្ទប់ជួលចាស់មួយកន្លែងដែលមានតម្លៃទាប និងបានធ្វើការកែសម្ផសស្សជាលើកដំបូងនៅអាយុ ១៩ឆ្នាំ ជាពេលតែមួយដែលនាងចាប់ផ្ដើមចែករំលែកពីភាពប្រែប្រួលរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គម។

នារីអាយុ ២៧ឆ្នាំរូបនេះ​បានចំណាយពេលត្រឹម​ ៨ឆ្នាំប៉ុណ្ណោះ ក្នុងការសន្សំលុយចំនួន ១០លានយ៉េន (ប្រមាណ៧ម៉ឺនដុល្លារ) ហើយមកដល់សព្វថ្ងៃនេះ​នាងបានឆ្លងកាត់ការកែសម្ផស្សយ៉ាងហោចណាស់ ២០ដងនៅលើផ្ទៃមុខ និងដើមទ្រូង ហើយនាងគ្រោងនឹងបន្តកែប្រែបន្ថែមទៀតនៅក្នុងថ្ងៃអនាគតផងដែរ។

បន្ទាប់ពីទទួលបានការកែសម្ផស្ស ជីវិតនាងបានផ្លាស់ប្ដូរសឹងតែ ៣៦០ដឺក្រេ​ ពីក្មេងស្រីដែលមានវិបត្តិផ្លូវចិត្តព្រោះតែអ្នកដទៃមើលងាយលើសម្រស់របស់ខ្លួន​ រហូតក្លាយជាបុគ្គលដែលមានប្រជាប្រិយភាពម្នាក់ដែលមានឱកាសបង្ហាញវត្តមាននៅលើកម្មវិធីទូរទស្សន៍ និងទស្សនាវដ្តីជាច្រើននៅក្នុងប្រទេសជប៉ុន។

ជាក់ស្ដែង​​ នាងបានចូលរួមក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង​ Shueisha Online ហើយនៅពេលនោះពិធីករក៏បានសាកសួរពីការយល់ឃើញផ្ទាល់ខ្លួនរបស់នាងថា បើសិនជាថ្ងៃអនាគតនាងមានកូនដែលមានសម្រស់ដូចជានាងមុនពេលកែសម្ផស្ស​ តើនាងនឹងមានអារម្មណ៍បែបណា? តាមរយៈចម្លើយរបស់នាង Hirase​​  បានបង្ហាញថា​ ការកែសម្ផស្សមិនមែនជាបំណងរបស់នាងតាំងតែពីដើមនោះទេ ហើយនាងក៏ប្រហែលជាមិនធ្វើវាដែរ បើសិនជាគ្មានការមើលងាយពីម្ដាយបង្កើតរបស់ខ្លួន។

“ខ្ញុំនឹងគ្មានថ្ងៃធ្វើដូចអ្វីដែលម្ដាយខ្ញុំធ្វើនោះទេ។ ខ្ញុំនឹងផ្ដល់ក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ជាមួយនឹងកូនខ្ញុំជាទីបំផុត” Hirase​​ ឆ្លើយបែបនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននាងជាម្ចាស់​គណនី​ Instagram “nyairin_18” ដែលតែងតែបង្ហោះនូវមាតិកាផ្សេងៗទាក់ទងនឹងការប្រែប្រួល និងការងាររបស់នាងជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *