រឿងកូរ៉េទាំង ១០​ ដែលសាច់រឿងគូតួឯក និងគូតួរងល្អមើលស្មើដៃគ្នា!

ជាធម្មតាមិនថារឿងកុន ឬរឿងភាគនោះទេ សាច់រឿងនីមួយៗតែងផ្ដោតទៅលើដំណើរជីវិត និងរឿងរ៉ាវស្នេហារបស់តួអង្គឯកទាំងពីរ​ ដោយសាច់រឿងរបស់តួអង្គផ្សេងៗ គ្រាន់តែបង្កើតឡើងដើម្បីបន្ថែមឱជារស និងគាំទ្រដល់សាច់រឿងទាំងមូលតែប៉ុណ្ណោះ។​

ដោយឡែក ភាពយន្តភាគល្បីៗរបស់កូរ៉េខាងត្បូងប៉ុន្មានចំណងរឿងខាងក្រោមនេះ មិនគ្រាន់តែធ្វើឱ្យអ្នកទស្សនាជក់ចិត្តជាមួយនឹងគូតួឯកប៉ុណ្ណោះទេ តែជីវិតស្នេហារបស់គូតួរងក៏អាចធ្វើឱ្យទស្សនិកជនទទួលបានអារម្មណ៍សប្បាយចិត្ត អៀន និងសោកសៅមិនណយជាងតួអង្គឯកនោះទេ។ 

ដើម្បីលួងចិត្តដល់អ្នកដែលដេកផ្ទះក្នុងពិធីបុណ្យភ្ជុំនេះ AMS​ សូមណែនាំរឿងភាគកូរ៉េទាំង​ ១០ ដែលស្នេហាតួរងជក់ចិត្តមិនចាញ់តួឯក។ 

១. Business Proposal 

មិនអាចប្រកែកបានទេថា គូតួរងនៅក្នុងរឿង Business Proposal ពិតជាស័ក្ដិសមគ្នាមិនធម្មតា​។ សម្ដែងដោយ Kim Min-kyu និង Seol In-ah អ្នកទាំងពីរបានលួចយកបេះដូងរបស់អ្នកទស្សនា ដោយហេតុថាពួកគេពិតជាបានដាក់មនោសញ្ចេតនានៅក្នុងការសម្ដែងមួយនេះ រហូតទស្សនិកជនអាចជ្រួតជ្រាបជាមួយនឹងរឿងរ៉ាវស្នេហារបស់តួអង្គ Cha Sung-hoon និង Jin Young-seo។ 

បើទោះបីជាស្នេហារបស់តួអង្គទាំងពីរនេះបានជួបនឹងបញ្ហារកាំរកូសក៏ពិតមែន តែវាជាមន្តស្នេហ៍សម្រាប់តួអង្គទាំងពីរដែលបានលះបង់សម្រាប់សេចក្ដីស្រឡាញ់របស់ពួកគេ រហូតក្លាយជាផ្នែកដ៏សំខាន់មួយនៃសាច់រឿងដែលនាំឱ្យអ្នកដែលបានទស្សនារឿងនេះហើយ​ មិនអាចដកចិត្តបាន។ 

២. Guardian: The Lonely and Great God

ថ្វីតែរឿងរ៉ាវស្នេហារបស់តួរងនៅក្នុងរឿង Guardian: The Lonely and Great God បានបញ្ចប់ដោយភាពសោកសៅក៏ពិតមែន តែមួយគូនេះក៏នាំយកអារម្មណ៍កក់ក្ដៅ និងរីករាយមកឱ្យអ្នកមើលមិនតិចនោះទេ។​ សមត្ថភាពសម្ដែងរបស់ Lee Dong-wook និង Yoo In-na ជាមួយការលះបង់ និងអារម្មណ៍ស៊ីជម្រៅរបស់តួអង្គទាំងពីរ ពិតជាអាចឱ្យអ្នកនិយមទស្សនារឿង K-drama ញញឹម និងស្រក់ទឹកភ្នែកក្នុងពេលតែមួយជាក់ជាមិនខាន។ 

បើទស្សនិកជនបានមើលរឿងនេះហើយ ពេញចិត្តនឹងតួអង្គទាំងពីរ ទស្សនិកជនអាចបន្តទស្សនារឿង Touch Your Heart ដែលអ្នកទាំងពីរសម្ដែងជាតួអង្គឯក។

៣. Descendants of the Sun

នរណាមិនល្បីថា រឿង ម្ចាស់ព្រះអាទិត្យ ឬ Descendants of the Sun​ ជារឿងភាគកូរ៉េមួយរឿងដែលធ្វើឱ្យអ្នកទស្សនាមិនតិចទេដាច់បាយដាច់ទឹក។ នៅក្នុងរឿងតែមួយ មានគូនាយទាហាន​ និងអ្នកគ្រូពេទ្យ ២គូដែលគួរឱ្យចាប់អារម្មណ៍ មួយគឺគូតួឯក និងមួយទៀតគឺគូរបស់ Jin Goo និង Kim Ji-won។ 

ភ្លើងស្នេហ៍ដែលកើតឡើងនៅក្នុងបន្ទាយទាហានរបស់តួរងទាំងពីរនេះ បាននាំឱ្យអ្នកទស្សនាញញឹម និងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ត្បិតម្នាក់ៗមានតួនាទីបម្រើជាតិ តែអ្នកទាំងពីរក៏មិនអាចប្រឆាំងនឹងបេះដូងរបស់ខ្លួនបានដែរ។ ដោយសាច់រឿងដ៏ទាក់ទាញ និងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ Jin Goo និង Kim Ji-won ពិតជាបានចងចាំទុកនៅក្នុងបេះដូងរបស់អ្នកទស្សនាគ្រប់ៗគ្នា។ 

៤. Crash Landing on You 

Crash Landing on You ជារឿងភាគមួយដែលមានដំណើររឿងគួរឱ្យចាប់អារម្មណ៍ដែលអ្នកនិពន្ធបានរំលេចចេញនូវបញ្ហាវិវាទរបស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ផ្គួបផ្ស៊ំនឹងរឿងរ៉ាវស្នេហាដ៏ស៊ីជម្រៅបានយ៉ាងសមហេតុសមផល។

ដោយឡែកសម្រាប់រឿងរ៉ាវរបស់តួរងរវាង Seo Dan នារីកូរ៉េខាងជើងសម្ដែងដោយ Seo Ji-hye និងបុរសពីកូរ៉េខាងត្បូង Gu Seung Jun សម្ដែងដោយ Kim Jung-hyun ក៏ជាទីជក់ចិត្តរបស់ទស្សនិកជនដែរ។ ក៏ប៉ុន្តែសម្រាប់ដំណើរដើមទងពីស្នេហាឆ្លងព្រំដែនរបស់អ្នកទាំងពីកើតឡើងដោយរបៀបណានោះ មិត្តអ្នកអានអាចទៅទស្សនារឿង Crash Landing on You បាន។​ AMS​ សូមធានាថា អ្នកប្រាកដជាមិនខកបំណងនោះទេ។ 

៥. Twinkling Watermelon 

ត្បិតចំណុចគួរឱ្យចាប់អារម្មណ៍របស់ Twinkling Watermelon ជាដំណើរឆ្លងពេលវេលាទៅអតីតកាលរបស់ Eun Gyeol ហើយបានជួបជាមួយនឹងឪពុករបស់ខ្លួនក៏ពិតមែន តែប្រវត្តិស្នេហាវ័យក្មេងរបស់ឪពុកម្ដាយតួអង្គឯកមួយគូនេះក៏ទាក់ទាញមិនធម្មតាដែរ។

ស្នេហាដែលតួស្រី Cheong-ah សម្ដែងដោយ Shin Eun-soo មានពិការភាពគរថ្លង់ពីកំណើតជាមួយនឹងតួប្រុស Ha Yi-chan សម្ដែងដោយ Choi Hyun-wook ជារឿងរ៉ាវដែលអ្នកទស្សនាប្រាកដជារំភើបនឹងដកចិត្តពីស្នេហាបែបយុវវ័យដែលពេញប្រៀបដោយភាពទន់ភ្លន់ និងកក់ក្ដៅមិនបានជាក់ជាមិនខាន។ 

៦. Dr. Romantic 2

សម្រាប់រដូវកាលទី ២ របស់រឿង Dr. Romantic អ្នកទស្សនាប្រាកដជាមិនអាចបែរចំណាប់អារម្មណ៍ពីគូតួរងបាននោះទេ។ ខុសប្លែកពីតួអង្គឯកទាំងពីរ ស្នេហារបស់ Dr ស្រី Yoon Ah Reum (So Joo-yeon) និងគិលានុបដ្ឋាក Park Eun Tak (Kim Min-jae) បានបន្ថែមភាពស្រស់ស្រាយដល់សាច់រឿង ដែលធ្វើឱ្យទស្សនិកជនមិនតប់ប្រមល់ពេកនឹងតួរឿងទាំងមូល។ 

នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលបានបញ្ចូល តួអង្គ Yoon Ah Reum មកក្នុងរដូវកាលនេះ​ ព្រោះនាង និង Park Eun Tak ជាផ្នែកមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ​ ដែលអ្នកទស្សនាមិនអាចរំលងបាន។ 

៧. Hospital Playlist 

ជាមួយនឹងសាច់រឿងដែលមានភាពស្មុគស្មាញរបស់តួអង្គវេជ្ជបណ្ឌិតទាំង ៥រូប តួអង្គ Ahn Jeon-won​ និង Jang Gyeo-ul ជាគូតួរងដែលនៅក្នុងចិត្តរបស់ទស្សនិកជនជាច្រើនរូប។

ស្នេហារបស់លោកគ្រូពេទ្យផ្នែកកុមារ Ahn Jeon-won​ និងអ្នកគ្រូពេទ្យជំនាញវះកាត់​ Jang Gyeo-ul ជាភ្លើងស្នេហ៍ដែលចាប់ផ្ដើមឆេះឡើងម្ដងបន្តិចៗ ព្រមគ្នាជាមួយនឹងភាពភ័យព្រួយ និងក្ដីសង្ឈឹមក្នុងចិត្តតួអង្គទាំងពីរកើតឡើងព្រមៗគ្នា។ ទាំងនេះហើយជាអ្វីដែលធ្វើំឱ្យទស្សនិកជនជាប់ចិត្តនឹងតួអង្គទាំងពីរនេះ។ 

៨. Run On

សម្រាប់រឿង Run On តួអង្គរងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Seo Dan Ah និង Lee Young Hwa។ មន្តស្នេហ៍នៃគូនេះ គឺជាសាច់រឿងដែល Lee Young Hwa ព្យាយាមបង្ហាញក្ដីស្រឡាញ់របស់ខ្លួន ទៅកាន់ Seo Dan Ah ដែលជានារីចិត្តរឹង។ 

ដូចដែលគេនិយាយមែន ក្រោយពីព្យាយាមអស់មួយរយៈ Seo Dan Ah ក៏ចាប់ផ្ដើមទន់ចិត្តម្ដងបន្តិចៗរហូតដល់ស្នេហារវាងអតីតកីឡាករ និងអ្នកបកប្រែអត្ថបទរឿងបានចាប់កំណើតឡើង។ ស្នេហារបស់តួអង្គទាំងពីរជាស្នេហាមួយប្រភេទដែលទស្សនិកជនចូលចិត្ត ព្រោះវាបង្ហាញពីការពិសោធន៍ស្នេហ៍ពិតរបស់តួអង្គនីមួយៗ។ 

៩. My Roommate is A Gumiho 

My Roommate is A Gumiho ជាសាច់រឿងមួយដ៏ទាក់ទាញដោយសារតែលក្ខណៈពិសេសរបស់តួអង្គ។ ជាក់ស្ដែងតួរង Yan Hye Sun នាងជាកញ្ជ្រោងកន្ទុយ ៩ដែលបានប្រែខ្លួនជាមនុស្ស ហើយបន្លំខ្លួននៅក្នុងសាលារៀនដើម្បីជួយមិត្តរបស់ខ្លួន។

នេះជាចំណុចដែល Yan Hye Sun និង​ Do Jae Jin បានជួបគ្នា ហើយផ្ដើមមានចិត្តឱ្យគ្នា។ ស្នេហាដែលកើតឡើងដោយចៃដន្យ ស្របពេលដែលនាងកំពុងតែមានបេសកម្មនេះហើយ ជាចំណុចដែលទាក់ទាញសម្រាប់អ្នកទស្សនា ដែលនាំឱ្យតួរងមួយគូនេះជាចំណុចដ៏លេចធ្លោរសម្រាប់សាច់រឿងទាំងមូល។ 

១០. Doom At Your Service 

ស្នេហាត្រីកោណរបស់តួអង្គរងដែលបានកើតឡើងនៅក្នុងរឿង Doom At Your Service ជាផ្នែកមួយដែលនាំឱ្យទស្សនិកជនមើលរឿងនេះដាច់យប់ដាច់ថ្ងៃ។ អារម្មណ៍ដែលពិបាកសម្រេចចិត្តក្នុងការជ្រើសរើសរវាងបុរសដែលខ្លួនលង់ស្រឡាញ់​ Lee Hyun Kyu និង Cha Joo Ik ដែលតែងតែនៅពីក្រោយនាងរហូតមក Na Ji Na បានរារែកក្នុងចិត្តមិនដឹងរើសយកអ្នកណា។ 

ក៏ប៉ុន្តែនៅទីបញ្ចប់​ Cha Joo Ik បានយកឈ្នះចិត្តរបស់ Na Ji Na ដែលធ្វើឱ្យអ្នកមើលរឿងនេះជាច្រើនរូបញញឹមបិទមាត់មិនជិត ដោយហេតុថាពេញចិត្តនឹងគូស្នេហ៍មួយនេះពេក ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *