Single ក៏អត់បញ្ហា! ឲ្យតែអ្នកចេះសោយសុខរឿង ៦ យ៉ាងនេះ ជីវិត​នឹង​មាន​ក្ដីសុខ

សួរថាអ្នកណាមិនចង់ផ្អែមល្ហែម មិនចង់មានអ្នក take care និងយល់ពីចិត្តទៅ? រីឯអ្នកខ្លះទៀតដល់ថ្នាក់ដេកអន់ចិត្ត ដេកសេដ ហ៊ឺម ម៉េចក៏រកមួយធ្វើថ្នាំមិនបានសោះ ទាំងដែលមិត្ត័ភក្ដិជុំវិញខ្លះគេមានគ្នាអស់ហើយ ខ្លះថែមទាំងបានរៀបការទៀត។ តែពេលខ្លះ យើងមិនទាន់ដល់គូ ឬមិនទាន់ជួបមនុស្សម្នាក់ដែលពេញចិត្ត អ៊ីចឹងហើយពេលវេលាខ្លះគឺយើងត្រូវចំណាយពេលនៅជាមួយខ្លួនឯងច្រើន។ ជឿទៅណា ពេលខ្លះនៅម្នាក់ឯងមិនជាបញ្ហានោះទេ ឲ្យតែ ប្រិយមិត្ត ចេះសោយសុខរឿង ៦ យ៉ាងខាងក្រោមនេះ៖

១. ផ្ដោតលើ ក្ដីសុបិន ដែលកំពុងមាន

មនុស្សម្នាក់ៗ តែងមានគោលដៅថា ខ្លួនចង់ធ្វើអ្វី ចង់ក្លាយជាអ្វីមួយនៅពេលអនាគត។ ហើយដូចដឹងស្រាប់ បើអ្នកធ្វើអ្វីដែលស្រឡាញ់ចេញពីចិត្ត អ្នកនឹងគ្មានភាពនឿយហត់ឡើយ។ ជាពិសេស នៅពេលដែលមើលឃើញខ្លួនឯងកាន់តែល្អប្រសើរជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ច្បាស់ណាស់អារម្មណ៍នេះពិតជារំភើបរកអ្វីប្រៀបមិនបានឡើយ និងគ្មានពេលទៅគិតរឿងស្នេហាអ្វីនោះទេ។

២. សាកល្បងធ្វើរឿងដែលមិនធ្លាប់ធ្វើពីមុនមក

ពេលខ្លះអ្នកចូលចិត្តធ្វើរឿងដដែលៗ ឡើងទៅជាទម្លាប់ ដូច្នេះទើបគិតថាជីវិតខ្លួនគួរឲ្យធុញទ្រាន់ណាស់ហាក់គ្មានន័យសោះ ហើយបើអត់មានសង្សារទៀត កាន់តែមានអារម្មណ៍ថាខ្លួនឯកា។ ចុះហេតុអ្វីមិនសាកល្បងធ្វើ រឿងដែលមិនទាន់បានធ្វើ ដូចជា៖ រៀនមានភាពម្ចាស់ការលើខ្លួនឯងជាងមុន មិនចេះហែលទឹក ក៏ទៅរៀនហែលទឹក រៀនធ្វើម្ហូបថ្មីៗ ឬធ្វើអ្វីដែលអ្នកគិតថា ចង់ធ្វើតែមិនទាន់មានឱកាសបានធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ល។ នៅពេលដែលអ្នកធ្វើឲ្យខ្លួនរវល់ ខណៈបន្ដរៀនអ្វីៗ ដែលថ្មីរហូត ច្បាស់ណាស់ អត់សង្សារក៏គ្មានបញ្ហា។

៣. មើលរឿងភាគផ្សេងៗ

កុំគិតថា មើលរឿងភាគ ឬខ្សែភាពយន្ដនានា​ អត់ប្រយោជន៍ណា វាគឺការកម្សាន្ដមួយដែលមិនត្រឹមតែ ​បំបាត់អផ្សុកទេ ថែមទាំងផ្ដល់ចំណេះដឹង និងបទពិសោធជីវិតនានាទៀត ព្រោះថារឿងនីមួយៗ សុទ្ធតែបង្កប់នូវតម្លៃអប់រំ។ ពេលខ្លះក៏បានបង្រៀនឲ្យ ប្រិយមិត្ត ចេះសម្រប ឬបត់បែនខ្លួនតាមកាលៈទេសៈ។ ពិតណាស់គិតតែពីមើលរឿង តើមានពេលឯណាទៅគិតរឿងផ្អែម ល្ហែមចង់មានសង្សារនោះ។

៤. ញ៉ាំរបស់ឆ្ងាញ់ៗ និងដើរលេងកម្សាន្ដ

វាជាសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តដ៏អស្ចារ្យមួយ មិនត្រឹមតែធ្វើឲ្យអ្នកបានស្គាល់កន្លែងជាច្រើនទេ ថែមទាំងជួបមនុស្សថ្មីៗ ផងដែរ រីឯបទពិសោធក៏ច្រើនក្រាស់ក្រែល។ មែនទែនទៅ ការដើរលេង ឬញ៉ាំអាហារផ្សេងៗ ទៅជាមួយគ្រួសារក៏បាន មិត្តភក្ដិក៏បាន ម្នាក់ឯងក៏បាន។

៥. រក្សាមិត្តភាពដែលនៅក្បែរខ្លួន

មិត្តភក្ដិបើជួបចំមនុស្សយល់ចិត្ត ពួកគេមិនខុសពីបងប្អូន ឬសាច់ញាតិឡើយ ពួកគេជាផ្នែកមួយដែលជួយជំរុញឲ្យអ្នកមានទឹកចិត្តក្នុងការធ្វើអ្វីមួយ មានភាពក្លាហាន និងមានភាពកក់ក្ដៅ។ ដូច្នេះមានមិត្តយល់ចិត្ត ត្រឹម ២ ទៅ ៣ នាក់ ដើរទៅណាមកណាជាមួយគ្នា បង្កើតភាពអស្ចារ្យផ្សេងៗ ជាមួយគ្នា មិនថាតែរឿងការងារ ឬុផ្ទាល់ខ្លួនគឺថា សប្បាយចិត្តតែម្ដង។

៦. ចំណាយពេលជាមួយគ្រួសារ  

អ្នកផ្ទះ ពោលគឺលោកប៉ា អ្នកម៉ាក់ បងប្អូន  គឺជាមនុស្សដែលអ្នកគួរតែចំណាយពេលវេលានៅជាមួយឲ្យបានច្រើន បន្ទាប់ពីទំនេរពីការងារ ឬផ្សេងៗ តែគ្រប់គ្នាមើលរំលង។ អ្នកមានរឿងជាច្រើនដែលអាចធ្វើជាមួយពួកគេ និងបង្កើតការចងចាំល្អៗ ជាមួយគ្នា កុំភ្លេចណា ស្នាមញញឹមរបស់អ្នកផ្ទះគឺជាសេចក្ដីសុខមួយដែលមិនអាចកាត់ថ្លៃបាន​។ កុំរវល់តែសេដរឿងអត់ស្នេហា ក្រឡេកមើលអ្នកផ្ទះផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម