ដឹងការពិតហើយ! ការពិតមនុស្សស្រីដែល ខេម លាក់បាំងមុខកន្លងមកគឺជា គូស្នេហ៍​លោកពិត​ប្រាកដមែន

បន្ទាប់ពីលាក់បាំងសមាសភាពភាគីខាងស្រីអស់រយៈពេលជាច្រើនឆ្នាំ និងបានសាងចម្ងល់ឱ្យហ្វេនៗអស់រយៈពេលជាយូរមកនោះ នៅទីបំផុតតារាចម្រៀងសម្លេងស្អក ខេម ដាច់ចិត្ត ព្រមទទួល​ស្គាល់ថា​ខ្លួនមានស្នេហាហើយ។

តារាចម្រៀង​​​ស្អក​ជ្រក​ក្រោម​ទ្រនំ​កា​ឡាក់​ស៊ីណាវ៉ាត្រារូបនេះ មិនបានប្រាប់​បែបលាក់លៀម​ដូចពីមុនទៀតនោះទេ តែលោក​ប្រកាសរឿងនេះ​ជាសាធារណៈ​លើទំព័រហ្វេសប៊ុករបស់លោកតែម្តងដើម្បីបញ្ចប់ចម្ងល់ទាំងអម្បាលមាណដែលគ្រប់គ្នាធ្លាប់ជជីក​សួរលោកច្រើនលើកច្រើនសាកន្លងមក។

ភ្ជាប់ជាមួយរូបថតជាមួយ​នារី​ជា​គូស្នេហ៍ មាន​កាយវិការ​កៀកកើយ​យ៉ាង​ជិតស្និទ្ធស្នាលមួយសន្លឹក ខេម បានរៀបរាប់ថា៖ ខ្ញុំមានស្នេហាហើយ អូខេ ស្រាយចម្ងល់ពុកម៉ែ បងប្អូន បងបង សារពត៍មាន ច្បាស់រឺនៅប៉ុណ្ណឹង គាត់នេះហើយតែងតែផ្តល់ស្នាមញញឹមនឹងយោបល់ដល់ខ្ញុំគ្រប់ពេលវេលា ៥ឆ្នាំហើយ»។

យោងតាមរូបថតខាងលើបង្ហាញឱ្យឃើញថា គូស្នេហ៍តារាចម្រៀង ខេម ពិតជាមនុស្សស្រីម្នាក់ដែលលោកតែងតែបង្ហោះរូបថតស្និទ្ធស្នាលជាមួយ ដែលធ្វើឱ្យហ្វេនៗកើតការងើយឆ្ងល់នោះមែន។

បើទោះបីពីមុនមក ខេ​ម មិន​ធ្លាប់​បង្ហើប​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់ខ្លួន​ឱ្យ​ទស្សនិកជន​បាន​ស្គាល់​ក៏ពិតមែន តែគ្រប់គ្នាក៏​ដឹងមកថា គូស្នេហ៍លោក​ជានា​រី​ខ្មែរ រស់នៅ​ប្រទេស​បារាំង ហើយថ្មិៗនេះ ខេម ក៏ទើបត្រឡប់មកពីប្រទេសបារាំង ផងដែរ។

ត្បិតចំណងស្នេហ៍មានរយៈពេល៥ឆ្នាំក៏ពិតមែន លោ​កនៅ​ពុំទាន់​មាន​គម្រោង​រៀបការ​​នៅឡើយ​ទេ ដោយកន្លងមក ខេ​ម ធ្លាប់​លើកឡើង​ប្រាប់​អ្នកសារព័ត៌មាន​ថា ២ ឬ ៣ ឆ្នាំ​ទៀត​ទើប​លោក ស​ម្រេច​ចិត្ត​រៀបការ​ដោយសារ​លោក​ចង់​ទុកពេល​ដើម្បី​រកប្រាក់​ចំណូល​ឱ្យបាន​ច្រើន​សិន។ មួយទៀត នៅក្នុង​ពេលនេះ​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដផង។

ក្រោយប្រកាសឱ្យដឹងទំនាក់ទំនងពិតប្រាកដនេះ គេឃើញហ្វេនៗរបស់លោក និងសិល្បកររួមអាជីពលោកជាច្រើន នាំគ្នា Comment ជូនពរលោក និងគូស្នេហ៍ ថែមទាំងប្រញាប់ឱ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម