ទេព បូព្រឹក្ស បង្ហើប​គម្រោងពិសេស ក្រោយបទ «វីរនារី» ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី

ដោយមានការពេញចិត្តចំពោះភាពច្នៃប្រឌិត និងបង្ហាញសិល្បៈវប្បធម៌ខ្មែរ តាមរយៈវីដេអូចម្រៀង «វីរនារី» ឬ « Top of The Lady» យ៉ាងភ្លូកទឹកភ្លូកដី ម្ចាស់បទចម្រៀង «វីរនារី» កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះ ទើបបង្ហើបឱ្យអ្នកសារពត៌មាន AMS ដឹងថា នាងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ និងសង្ឃឹមថានឹងជាក្លាយជាស្នាដៃចម្រៀងដ៏ល្បីប្រចាំឆ្នាំ២០២២ បន្ទាប់ពីបទ «វីរនារី» ឬ « Top of The Lady» ដែលផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រ។

បូព្រឹក្ស លើកឡើងថា៖ «ហ្វេនគាត់តែងសួរ បើមានបទទី១ចឹងហើយ គាត់មានសំណូមពរឱ្យមានបទទី២ ប៉ុន្តែទោះអត់មានសំណូមពរ តាមពិតទៅគឺខ្ញុំត្រៀមរួចរាល់អស់ហើយ។ ចឹង! សម្រាប់ Concept បែបវគ្គក្រោយនេះក៏វាមិនសូវជាខុសគ្នា ឬអាចនិយាយបានថា Concept ខុសគ្នា ប៉ុន្តែទំហំនៃការថតអត់ខុសគ្នាប៉ុន្មានទេ ប៉ុន្តែគ្រាន់ថាសម្រាប់ចង្វាក់ ឬក៏ថាបែបម៉េចៗ គឺអត់ទាន់អាចយាយប្រាប់បានទេ គឺទុក Surprise ហ្វេន Surprise អ្នកសម្ភាសន៍ (សើច)»។

ក្រៅពីគម្រោងបទចម្រៀងថ្មី ស្រីស្រស់សោភារូបនេះ ក៏នឹងមានគម្រោងធំផ្សេងមួយទៀតដែរ។ គម្រោងនោះគឺ ការតាំងពិរព័ណ៌សម្លៀកបំពាក់បុរាណទាំងអស់ដែលកញ្ញាធ្លាប់ស្លៀកពាក់កាលពេលកន្លងមក រួមទាំងសម្លៀកបំពាក់ក្នុង MV បទ «វីរនារី» ឬ « Top of The Lady» ផងដែរ។

ម្ចាស់បទ «វីរនារី» ឬ « Top of The Lady» ថា៖  «សម្រាប់ខ្ញុំ MV ឬខ្ញុំធ្វើអីក៏ដោយ គឺខ្ញុំព្យាយាមអត់និយាយមុនទាំងអស់ អាចនិយាយបានថា ខ្ញុំសុខចិត្តសន្សំទុកក្នុងចិត្ត នៅពេលណាមួយដែលខ្ញុំអាចធ្វើបាន អាចបញ្ចេញបានខ្ញុំនឹងធ្វើ ប៉ុន្តែដូចសំនួរដែលសួរថា “នៅថ្ងៃអនាគត បូព្រឹក្ស អាចនឹងរៀបចំដាក់តាំងពិរព័ណ៌នូវឈុតបុរាណទាំងអស់របស់ បូព្រឹក្ស ទេ?”គឺខ្ញុំមានគម្រោង បន្ទាប់ពីបទទី៣ខ្ញុំចេញហើយ។ ជាក់ស្តែង បន្ទាប់ពីបទ Top of The Lady ខ្ញុំនៅមានបទទី២ ទី៣ បន្ថែមទៀត។ ខ្ញុំសង្ឃឹមថា បទទី២ ទី៣ នេះ អាចនឹងជាបទល្អប្រចាំឆ្នាំទៅចុះ»។

សូមជម្រាបផងដែរថា សម្រាប់ការត្រឡប់មកវិញក្នុងវិថីសិល្បៈចម្រៀង កញ្ញា ទេព បូព្រឹក្ស ពុំដែលរំពឹងថានឹងមានការគាំទ្រពីមហាជន ១០០% នោះទេ។ ការខិតខំប្រឹងប្រែងទាំងអម្បាលម៉ាន គឺស្តែងឱ្យឃើញតាមរយៈសមិទ្ធផលការងារនីមួយៗរបស់នាង។

តារាស្រីរាងតួចច្រឡឹងនេះ ពិតជាអរគុណដល់ប្រិយមិត្តមហាជនទាំងអស់ដែលតែងតែគាំទ្ររូបនាងតាំងពីដើមរហូតមក។ នាងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរក្សាទុកតារាចម្រៀងស្រីម្នាក់នេះក្នុងបេះដូង ហើយជាថ្មីម្តងទៀត បូព្រឹក្ស នឹងមិនធ្វើឱ្យមហាជនអ្នកគាំទ្រខកបំណងឡើយ សម្រាប់សមិទ្ធផលក្រោយៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម