ចូលឆ្នាំថ្មីហើយទម្លាក់រឿងទាំងនេះចុះជីវិតនឹងស្រស់ស្រាយជាងមុន

ជីវិតគឺជារបស់យើងហើយយើងក៏មិនចាំបាច់ត្រូវដើរតាមគន្លងអ្នកដទៃដែរ។ ពួកគេមិនមានសិទ្ធិបង្ខំឱ្យយើងធ្វើអ្វីមួយ ឬធ្វើឱ្យយើងមិនសប្បាយចិត្ត។ ប៉ុន្តែពេលដែលយើងយល់ថាជីវិតមួយនេះហត់ណាស់ មានសម្ពាធណាស់ តើមានសួរខ្លួនឯងអត់ថាបានទម្លាក់រឿងខ្លះចុះបាន ឬនៅ។​ ថ្ងៃនេះ AMS នឹងចែករំលែកថាក្នុងឆ្នាំថ្មីនេះគួរទម្លាក់រឿងអីចុះខ្លះដើម្បីឱ្យជីវិតស្រស់ស្រាយជាងមុន។

១. ចិត្តមានះចង់ចាញ់–ឈ្នះ

​​មនុស្សទាំងអស់នៅលើពិភពលោកសុទ្ធតែមានកំហុស ប៉ុន្តែមានមនុស្សមួយចំនួនមិនទទួលស្គាល់ការពិតទេថាខ្លួនខុស។ នៅពេលឈ្លោះប្រកែកគ្នារកអ្នកណាខុសអ្នកណាត្រូវនោះ ត្រូវសួរខ្លួនឯងសិនថាការឈ្នះ-ចាញ់ពិតជាសំខាន់ខ្លាំងណាស់មែនទេ? ចុះបើឈ្នះហើយមានគិតថាអាចនឹងបាត់បង់អ្វីមួយអត់? ដូចគ្នានឹងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនដែរ ប្រសិនបើយើងនៅតែប្រកាន់ថាខ្លួនឯងត្រូវរហូត ឬត្រូវតែឱ្យមានឈ្នះ-ចាញ់ជាដាច់ខាតនោះជីវិតនឹងកាន់តែអាប់អួរ មានសម្ពាធ និងហត់នឿយ។ ដូចនេះទម្លាក់ចោលចិត្តមានះមួយនេះបានក៏ជារឿងល្អដែរ។

២. ចិត្តដែលចង់តែគ្រប់គ្រងអ្នកដទៃ

វាមិនមែនជារឿងអាក្រក់អីខ្លាំងនោះទេ បើគ្រាន់ចង់តែគ្រប់គ្រងអ្វីៗគ្រប់បែបយ៉ាង។ ប៉ុន្តែរាល់ការគ្រប់គ្រងទាំងអស់មិនមែនសុទ្ធតែធ្វើឱ្យយើងសប្បាយចិត្តទេ។ ផ្ទុយទៅវិញ បើយើងអាចដាក់ចិត្តនោះចុះហើយលើកលែងឱ្យគេខ្លះវានឹងធ្វើឱ្យជីវិតកាន់តែសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ និងកាន់តែប្រសើរជាងមុន។

៣. ការបន្ទោសលើអ្នកដទៃ

ជាទម្លាប់របស់មនុស្សទូទៅ នៅពេលមានបញ្ហានិងកំហុសឆ្គងពួកគេតែងតែរកអ្វីមួយ ឬនរណាម្នាក់មកទទួលហើយស្ដីបន្ទោសជាក់ជាមិនខាន។​ ផ្ទុយទៅវិញ យើងត្រូវរៀនធ្វើចិត្តអត់ធ្មត់ជាងនេះ ឈប់ឈ្លក់វង្វេងនឹងអំណាចខ្លួនឯង ត្រូវចេះទទួលទាំងខុសទទួលទាំងត្រូវហើយព្យាយាមស្វែងរកដំណោះស្រាយមួយដែលធ្វើឱ្យបញ្ហានោះប្រសើរឡើងវិញ។

៤. ឈប់ធ្វើខ្លួនជាជនរងគ្រោះ

ក្នុងដំណើរជីវិតរបស់មនុស្សតាំងពីកើតរហូតដល់ស្លាប់ទៅវិញ គ្រប់គ្នាតែងតែទទួលបានការឈឺចាប់ផ្លូវចិត្ត។ បើទោះជាលំបាកយ៉ាងណាក៏ដោយ យើងគួរបញ្ឈប់ការគិតថាខ្លួនឯងជាជនរងគ្រោះ ជាមនុស្សដែលគួរឱ្យអាណិតបំផុត។ សាកបកគិតវិធីមួយផ្សេងទៀតថាឧបសគ្គមួយនោះវាគឺជាមេរៀនជីវិតតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតបើសិនជាយើងនៅតែទន់ខ្សោយបែបនេះជីវិតយើងច្បាស់ជាមិនជ្រះស្រឡះទេ។

៥. ឈប់ធ្វើខ្លួនជាទឹកពេញកែវ

មានមនុស្សមួយចំនួនតែងតែបញ្ហាពីមោទនភាពរបស់ខ្លួនទៅកាន់គ្រប់គ្នានៅពេលគសម្រេចបានអ្វីមួយ។ ក្រោយទទួលបានសមិទ្ធផលហើយគេក៏ក្លាយខ្លួនទៅជាទឹកពេញកែវវិញ។ ប៉ុន្តែនៅពេលដែលយើងមិនព្រមទទួលយកគំនិតថ្មីមកអភិវឌ្ឍន៍ខ្លួន​ឱ្យល្អជាងនេះ តើជីវិតនឹងមានភាពស្រស់ស្រាយទៀតដែរទេ? ដូចនេះឆ្នាំថ្មីគួរបើកចិត្តទទួលយកអ្វីថ្មីហើយឡើងទៅឱ្យកាន់តែខ្ពស់ជាងមុន។

៦. ឈប់ត្អូញត្អែរ

នៅពេលជួបបញ្ហាអ្វីមួយមនុស្សភាគច្រើនតែងតែរអ៊ូរទាំពីបញ្ហាណាមួយដែលកើតឡើងហើយក៏ចាប់ផ្ដើមលើកយកចំណុចអវិជ្ជមានអ្នកដទៃមកនិយាយ។ ក្នុងករណីដែលយើងចង់ឱ្យខ្លួនឯងកាន់តែសប្បាយចិត្តជាងនេះទៀត ត្រូវបើកចិត្តឱ្យទូលាយហើយព្យាយាមគិតរកនូវគំនិតណាវិជ្ជមានសម្រាប់ខ្លួនឯង។​

៧.  ឈប់រិះគន់

ជាពេលដែលគួរតែឈប់រិះគន់អ្នកដទៃ ឬរឿងដែលកើតមកលើខ្លួនយើង។ មានន័យថាជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបនូវបញ្ហាផ្សេងៗនិងប្លែកៗពីគ្នាហើយយើងក៏ត្រូវគិតថាបញ្ហាទាំងនោះមិនមែនជាឧបសគ្គនៃជីវិតទេ។ ដូចនេះត្រូវរៀនរស់នៅដោយសប្បាយ ពោរពេញដោយក្ដីស្រឡាញ់ និងការយោគយលអធ្យាស្រ័យគ្នា។​

៨. ត្រូវចេះពិចារណាឱ្យច្រើនជាងមុន

ការជួយអ្នកនៅជុំវិញខ្លួនពិតជារឿងដែលត្រឹមត្រូវយើងគួរតែធ្វើ។ ប៉ុន្តែការជួយនេះទៀតសោតក៏ទាមទារយើងត្រូវគិតពិចារណាឱ្យច្បាស់មុនបោះដៃជួយគេ។ យើងត្រូវចេះរៀនសង្កេតជាងមុនថាម្នាក់នេះចង់រាប់អានយើងដើម្បីផលប្រយោជន៍ ឬដោយសុទ្ធចិត្ត។ លើសពីនេះទៅទៀត មុននឹងយើងសន្មតថាមនុស្សម្នាក់នោះជាមនុស្សរបៀបណា យើងមិនត្រូវគ្រាន់តែមើលទៅតាមសម្បកខាងក្រៅគេនោះទេ។ ទោះបីជាពេលខ្លះវាហាក់ដូចជាចម្លែកសម្រាប់យើង តែយ៉ាងណាយើងក៏ត្រូវបើកចិត្តហើយសិក្សាពីគេដែរ។

៩. ដាក់ចុះភាពភ័យខ្លាច និងអតីតកាល

ភាពភ័យខ្លាចគ្រាន់ជាការបំភាន់ដែលវាមិនមាននៅក្នុងការពិតនោះទេ ហើយភាគច្រើនអារម្មណ៍នេះត្រូវបានបង្កើតឡើងដោយខ្លួនឯងផ្ទាល់តែម្ដង​។ នៅពេលមានអារម្មណ៍បែបនេះយើងត្រូវតែព្យាយាមប្រឈមមុខនឹងវាកុំព្យាយាមរត់គេច នោះភាពភ័យខ្លាចនោះនឹងរលាយបាត់ទៅដោយខ្លួនឯង។ មួយវិញទៀត មនុស្សគ្រប់គ្នាសុទ្ធមានអតីតកាលរៀងៗខ្លួនដោយអ្នកខ្លះក៏មានអតីតកាលស្រស់បំព្រង តែអ្នកខ្លះបែរជាមានអតីតកាលដែលអាក្រក់ទៅវិញ។ យ៉ាងណាមិញ ទោះអតីតកាលទាំងនោះល្អអាក្រក់បែបណាក៏ដោយ ក៏យើងនៅតែត្រូវរស់នៅជាមួយការពិតបច្ចុប្បន្នដដែល។ ជីវិតគឺជាការដើរផ្សងព្រេង ដូចនេះយើងត្រូវរៀនរស់នៅរៀនគិតផ្លូវវិជ្ជមានឱ្យបានច្រើននិងរីករាយនូវអ្វីដែលខ្លួនមាននិងបានធ្វើរួចមកហើយ។

១០. កុំខ្វល់ពីសម្ដីអ្នកដទៃ រស់ជាខ្លួ​នឯង

មានមនុស្សជាច្រើនរស់នៅដោយសារផ្គាប់គំនិតអ្នកដទៃរហូតដល់ភ្លេចថាខ្លួនេងជាអ្នកណា ចង់បានអ្វី ហើយត្រូវការអ្វី។ ការគិតរបស់ពួកគេតែងតែត្រូវបានជះឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅជាច្រើនដូចជាអាណាព្យាបាល គ្រូបង្រៀន មិត្តភ័ក្ដិ និងសត្រូវជាដើម។ មានតែយើងទេដែលជាម្ចាស់នៃជីវិតរបស់ខ្លួនឯង ដូចនេះយើងមិនចាំបាច់អីត្រូវផ្គាប់ចិត្តគេពេកនោះទេ។​ យើងត្រូវគិតថាខ្លួនឯងចង់បានអី ចង់ធ្វើអី ត្រូវការអី និងគោលដៅជាអ្វី បន្ទាប់ចាប់ផ្ដើមគូរខ្សែដោយខ្លួនឯងហើយដើរលើគន្លងជីវិតនោះទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម