ធ្លាប់ឆ្លងកាត់រឿងជូរចត់ច្រើន ទើប Lee Jung Jae សម្ដែង​រឿង “Squid Game”​ បានល្អណាស់

បើអ្នកធ្លាប់ទស្សនារឿងកូរ៉េ “Squid Game” ច្បាស់ណាស់ថាស្គាល់តារាសម្ដែងប្រុស Lee JungJae ជាមិនខាន។ តាមរយៈរឿងមួយនេះដែលក៏ផ្លាស់ប្ដូរជីវិតតារាប្រុសរូបនេះឲ្យកាន់តែល្បីសុះសាយពេញពិភពលោកតែម្ដង។

ក្នុងឱកាសចូលរួមកម្មវិធី Yoo Quiz on the block របស់ទូរទស្សន៍ tvN តារាប្រុសវ័យ ៤៩ នេះបានបើកបង្ហាញពីឆាកជីវិតរបស់លោកកាលពីនៅកុមារភាព និងមូលហេតុដែលធ្វើឲ្យលោកសម្ដែងរឿង Squid Game បានយ៉ាងល្អ។ លោក Lee JungJae បានប្រាប់យ៉ាងដូច្នេះថា៖

ស្ថានភាពជីវិតរបស់ខ្ញុំកាលនៅពីក្មេងមិនខុសពីតួអង្គ Sung KiHoon ប៉ុន្មាននោះទេ ព្រោះថាខ្ញុំក្រខ្លាំងណាស់ហើយផ្ទះកាលនោះគឺតូចខ្លាំងមែនទែន និយាយទៅគឺគ្មានសូម្បីតែបន្ទប់សម្រាប់គេង គឺខ្ញុំដេកក្នុងជុំគ្នានៅកន្លែងទទួលភ្ញៀវ។ ចាំបានទៀតថា សូម្បីតែម្ហូបក៏គ្មានសម្រាប់ញ៉ាំគ្រប់គ្រាន់នោះដែរ។

លោកបានបន្ថែមថា៖

នៅពេលចាប់ផ្ដើមថតរឿង Squid Game នេះពិតជាធ្វើឲ្យខ្ញុំនឹកឃើញដល់អតីតកាលខ្លាំងមែនទែន។ ជាពិសេសម៉ាក់របស់ខ្ញុំតែម្ដង គាត់ពិតជាលំបាកច្រើនកាលពីមុនខ្វះខាតរឿងលុយកាក់។ ដោយសារអ៊ីចឹងហើយទើបលោកហាក់ដូចជាមានអារម្មណ៍ថាខ្លួនឆាប់សម្របខ្លួនជាមួយតួអង្គ Sung KiHoon បានយ៉ាងឆាប់រហ័សនិងចូលតួសម្ដែងបានយ៉ាងដិតអារម្មណ៍ ។

គួរបញ្ជាក់ថារឿងភាគកូរ៉េ “Squid Game” ពិតជាមានភាពល្បីល្បាញនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រជុំវិញពិភពលោក រហូត​ក្លាយ​ជា​រឿង​ភាគ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Netflix ជាពិសេសថែមទាំងទទួលបានពានរង្វាន់ជាច្រើនទៀតផង។ ខណៈពេលនេះដែរក្រុមការងាររឿងភាគនេះក៏កំពុងតែស្ថិតក្នុងដំណាក់កាលផលិតវគ្គ ២ ជាបន្ដដើម្បីបំពេញតម្រូវការអ្នកគាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ