ស្រីៗឃើញសង្សារយួរ ឬចងខ្សែស្បែកជើងផុសអួតមិនឈប់ ភ្លេចគិតពីប្រុសម្នាក់នេះបាត់

សម័យ​នេះ​មាន​រឿង​អ្វី​តិច​ក៏​គេ​ចូលចិត្ត​បង្ហោះ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​ហ្វេសប៊ុក​ជា​ទី​ពេញ​និយម​ជាង​គេ។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ មិន​ថា​សប្បាយ​រីករាយ ឬ​កើត​ទុក្ខ​សុទ្ធតែ​មាន​មុខ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​មួយ​នេះ​ជាក់ជា​មិន​ខាន។

សម្រាប់​នារី​ៗ​ដែល​មាន​សង្សារ​ភាគច្រើន​ចូលចិត្ត​អួត​ពី​អំពើ​ល្អ​របស់​ដៃគូ ដូចជា​ការ​ទិញ​កាដូ ខ្សែក ខ្សែដៃ ខោអាវ នាឡិកា ទូរស័ព្ទ ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​បាន​ដឹង។ ពី​មួយ​ថ្ងៃ ពិសេស​ការ​បើក​បង្ហាញ​ពី​រឿងរ៉ាវ​ស្នេហា​ជា​សាធារណៈ​កាន់តែ​ច្រើន​ឡើង​ៗ សូម្បី​តែ​សង្សារ​យួរ ឬ​ចង​ខ្សែ​ស្បែក​ជើង​ ចងសក់ឲ្យ​ក៏​ប្រកាស​ក្នុង​បណ្ដាញ​សង្គម ហើយ​ថែម​ទាំង​សរសើរ​ថា​មិត្ត​ប្រុស​ជា​មនុស្ស​ល្អ​កម្រ​រក​បាន និង​មិន​ធ្លាប់​មាន​បុរស​ណា​ធ្វើ​បែប​នេះ​ដាក់​ខ្លួន​ឡើយ។ ការ​បង្ហោះ​បែប​នេះ បាន​បំភ្លេច​ទង្វើ​មនុស្ស​ប្រុស​ម្នាក់​ដែល​ស្រលាញ់​អ្នក​គ្មាន​កែប្រែ​ចិត្ត​តាំង​ពី​វិនាទី​ដំបូង​យើង​ចាប់​កំណើត នោះ​គឺ​លោក​ឪពុក។

ពេល​ទើប​កើត ឪពុក​ជា​អ្នក​ពបីបម​ថ្នាក់ថ្នម​ដោយ​ដៃ​ទាំង ២បោកគក់​កន្ទប សម្លៀកបំពាក់ មុជទឹក​ដុស​ខ្លួន លាបម្សៅ និង​លួង​បំពេ​ឲ្យ​កូន​គេង ថែម​ទាំង​ជា​អ្នក​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ នៅ​ពេល​ធំ​បន្តិច​តួនាទី​របស់​ឪពុក​បាន​បន្ថែម​ទៀត​ដោយ​ត្រូវ​បញ្ចុកចំណីអាហារ តុបតែង​ខ្លួន ចងសក់ ពាក់​ស្បែក​ជើង នាំ​កូន​ទៅ​សាលា​រៀន។ ព្រម​ទាំង​បាន​ចែករំលែក​សកម្មភាព​ដែល​អ្នក​ទាំងពីរ​ចូលចិត្ត​ធ្វើ ឬ​នាំ​ទៅ​លេង​កន្លែង​កម្សាន្ត បង្រៀន​ឲ្យ​កូន​ចេះ​ជិះកង់ ទិញ​ការ៉េម​ញ៉ាំ ធ្វើ​ឲ្យ​យើង​សើច លេង​ជាមួយ ឬ​ចំអក​លេង ព្រម​ទាំង​ចែករំលែក​រឿង​កំប្លែង​ៗ ហើយ​ប្រាប់​ថា​ស្រលាញ់​ជា​រៀងរាល់ថ្ងៃ។

កូន​ស្រី​កាន់តែ​ធំ អារម្មណ៍​ជា​ឪពុក​កាន់តែ​បារម្ភ។ ពេល​ចូល​ដល់​ថ្នាក់​វិទ្យាល័យ ក៏​ជា​ពេល​ត្រូវ​ខ្វាយខ្វល់​ពី​អនាគត​កូន។ ក្នុង​នាម​ជា​អាណាព្យាបាល​គាត់​បាន​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង តែ​លោក​ឪពុក​ខ្លះ​គ្មាន​ពេល​គ្រប់គ្រាន់​បង្ហាញ​ឲ្យ​កូន​ដឹង ព្រោះ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាមួយ​ការងារ ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន​ទុកបម្រុង​ឲ្យ​កូន​រៀន​នៅ​សាកលវិទ្យាល័យ។ ដល់​ថ្ងៃ​ប្រឡង ឪពុក​ជា​អ្នក​ឌុប​កូន​ទៅ​ប្រឡង និង​រង់ចាំ​ដោយ​អន្ទះសា​ពី​លទ្ធផល​នៅ​ក្រៅ​របង​សាលា ព្រម​ទាំង​លើក​ទឹក​ចិត្ត​ទោះ​ជា​លទ្ធផល​បែប​ណា​ក៏​ដោយ។ លោក​ឪពុក​តែងតែ​ផ្ដល់​ដំបូន្មាន​ល្អ​ៗ និង​ជឿជាក់​យើង​សព្វ​បែប​យ៉ាង ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

ពេល​កូន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ក៏​ជា​ពេល​ដែល​អ្នក​ទាំង ២ គ្នា​ឆ្ងាយ និង​យូរ​ៗ​ជួប​គ្នា​ម្ដង ដែល​កត្តា​នេះ​ហើយ​ធ្វើឲ្យ​អ្នក​មាន​គុណ​កាន់តែ​ស្រលាញ់ អាណិត នឹករលឹក​កូន​ស្រី​បណ្ដូល​ចិត្ត​លើស​ដើម។ ពេល​វេលា​រៀន​នៅ​សាកលវិទ្យាល័យ និង​ចេញ​ធ្វើការ ក៏​ជា​ពេល​មាន​ស្នេហា​របស់​កូន​ៗ​ដែរ ហើយ​ក្រោយ​ពេល​ពេល​មាន​ដៃគូ ក៏​ជា​ពេល​កាត់បន្ថយ​ការ​ទំនាក់ទំនង​ទៅ​ឪពុក។

បើ​ទោះ​ជា​សង្សារ​ល្អ​យ៉ាង​ណា​ក៏​កុំ​បំភ្លេច​ថា បុរស​ទី១​ដែល​ស្រលាញ់​យើង​គ្មាន​ថ្ងៃ​សាបសូន្យ​នោះ គឺ​មាន​តែ​លោក​ឪពុក។ ដូចនេះ​ចូរ​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​ឪពុក​របស់​ខ្លួន​ឲ្យ​ដូច​បុរស​ជា​ដៃគូ ទើប​សក្ដិសម​នឹង​ការ​លះបង់​របស់​គាត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម