ឈប់​គិត​បែប​នេះ​ទៅ! រឿងទាំង ៧ដែល​មនុស្សប្រុសតែងតែយល់ច្រឡំលើមនុស្សស្រី

គ្រាន់តែឮពាក្យថាបុរសនិងស្រ្តីមានមនុស្សជាច្រើនចាប់ផ្ដើមគិតដល់ទំនួលខុសត្រូវនិងសកម្មភាពប្រចាំថ្ងៃបាត់ទៅហើយដោយគេគិតថាស្រ្តីជាភេទទន់ខ្សោយមិនអាចធ្វើអ្វីធំដុំបានឡើយ។ សូម្បីតែក្នុងសង្គមសព្វថ្ងៃក៏យើងសង្កេតឃើញដែរថាមនុស្សស្រីមិនសូវទទួលការឱ្យតម្លៃនោះទេ ជាពិសេសមនុស្សប្រុសតែងតែយល់ច្រឡំលើមនុស្សស្រីជាមួយរឿងទាំង ៧ ដូចខាងក្រោមនេះតែម្ដង។

១. យករដូវធ្វើជាលេសដើម្បីបានឈ្លោះ

សម្រាប់មនុស្សស្រីវាមិនមែនជារឿងសប្បាយអរនោះទេដែលខ្លួនកំពុងតែមានការឈឺចាប់ក្នុងពេលមករដូវហើយត្រូវឈ្លោះគ្នាជាមួយមនុស្សប្រុសនោះ។ បើសិនអាចពួកគេពិតជាចង់ឱ្យបុរសៗបានយល់និងស្គាល់រសជាតិមករដូវដែរថាត្រូវឈឺចាប់ពេញខ្លួនប៉ុណ្ណា អារម្មណ៍ក៏ឡើងចុះមិនទៀងទាត់ ចំណែកឯមុខក៏ត្រូវឡើងមុនទៀត ចំពោះមនុស្សប្រុសវិញច្បាស់ណាស់ថាពួកគេមិនចង់ស្គាល់មិនចង់យល់អ្វីបែបហ្នឹងសូម្បីតែបន្តិច។ ដូចនេះគ្រាន់តែយល់ថាមិនមានមនុស្សស្រីណាម្នាក់ចង់ប្រើអារម្មណ៍មកដោះស្រាយបញ្ហានោះទេដោយសារតែអំឡុងពេលមករដូវអរម៉ូនប្រែប្រួលហើយវាក៏ឆាប់ធ្វើឱ្យប៉ះពាល់អារម្មណ៍ដែរ។

២. មនុស្សស្រីមានសមត្ថភាពទាបជាងមនុស្សប្រុស

យើងអាចសង្កេតឃើញក្នុងសង្គមសព្វថ្ងៃស្រាប់ហើយនៅពេលដែលមនុស្សស្រីធ្វើការងារ ឬកាន់កាប់តំណែងណាមួយ ពួកគេតែងតែត្រូវបានគេវាយតម្លៃថាខ្សោយណាស់ ឬអសមត្ថភាពណាស់មិនអាចធ្វើកិច្ចការងារធំដុំបានឡើយ។ ប៉ុន្តែសាកគិតទៅវិញថាប្រសិនបើមនុស្សស្រីមិនខ្លាំងនោះទេ ពួកគេមិនអាចទ្រាំពរពោះហើយបង្កើតកូនបានឡើយ។ លើសពីនេះទៀត សាកងាកមើលមេដឹកនាំធំៗមួយចំនួនដែលស្រ្តីក្នុងឆាកអន្តរជាតិទៅ វាក៏គ្រប់គ្រាន់បញ្ជាក់ពីសមត្ថភាពរបស់មនុស្សស្រីដែរ។

៣. ឱ្យតែសើច ឬរាក់ទាក់ដាក់ដឹងតែគេលួចស្រឡាញ់

មានមនុស្សប្រុសច្រើនណាស់ដែលគិតថាឱ្យតែមនុស្សស្រីញញឹម ឬរាក់ទាក់ដាក់បន្តិចក៏ចាប់ផ្ដើមគិតហើយថាគេមានចិត្តលើខ្លួនហើយ។ ត្រូវចាំថាមនុស្សស្រីក៏ជាមនុស្ស គេក៏មានសីលធម៌រស់នៅក្នុងសង្គមដែរ ដូចនេះបើចង់ដឹងច្បាស់ថាគេមានចិត្តលើខ្លួន ឬអត់អាចទៅសួរគេត្រង់ៗតែម្ដងទៅ។

៤. មនុស្សស្រីមិនមែនសុទ្ធតែចូលចិត្តពាក្យសរសើរទេ

ទទួលស្គាល់ថាមិនមានមនុស្សណាម្នាក់ចង់ឱ្យបង្អាប់ថាខ្លួនឯងអាក្រក់ទេ ជាពិសេសគឺមនុស្សស្រី។ ប៉ុន្តែពេលមាននរណាម្នាក់មកសរសើរពួកគេ ច្បាស់ពួកគេនឹងឆាប់មានអារម្មណ៍ដឹងជាមិនខានថាពាក្យសរសើរនោះក្នុងគោលបំណងអ្វី។ ដូចនេះបើមានទម្លាប់យកពាក្យសរសើរទាំងនោះទៅប្រើដើម្បីតែផលប្រយោជន៍ខ្លួនឯងឆាប់ឈប់ទៅល្អជាង។

៥. មនុស្សស្រីងាយលូកលាន់ណាស់

ជាធម្មតាមនុស្សស្រីភាគច្រើនជាមនុស្សអៀនច្រើនហើយមិនសូវហ៊ានតបតជាមួយគេនោះពេលមានអ្នកណាម្នាក់មកប៉ះពាល់ ឬលូកលាន់ជាដើម។ ប៉ុន្តែយើងខ្លួនឯងជាមនុស្សស្រីហេតុអីត្រូវបណ្ដោយឱ្យគេខ្សែលើយើងស្រួលៗបែបនេះបាន។ យើងត្រូវចេះការពារខ្លួនឯងតាមតែអាចធ្វើបានហើយកុំឱ្យមនុស្សប្រុសគិតថាមនុស្សស្រីស្រួលបៀតបៀនឱ្យសោះ។

៦. មនុស្សស្រីផាត់មុខដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សប្រុស

ជាទូទៅមនុស្សស្រីនិងសម្រស់ជាមិត្តល្អនឹងគ្នាតាំងពីកើតមកម្ល៉េះ គ្រាន់តែការសម្អិតសម្អាងសម្រស់របស់ពួកគេមានវិធីខុសៗគ្នាដោយអ្នកខ្លះចូលចិត្តផាត់មុខតិចៗអីអ៊ីចឹងទៅ។ តែមានមនុស្សប្រុសមួយចំនួនគិតថាការផាត់មុខនោះគ្រាន់តែចង់បង្ហាញសម្រស់ហើយទាក់ទាញចំណាប់អារម្មណ៍ពីពួកគេតែប៉ុណ្ណោះ។ បើគិតបែបនេះវាខុសហើយ មនុស្សស្រីចូលចិត្តតុបតែងមុខតិចតួចបែបនេះគឺមកពីគេស្រឡាញ់ខ្លួនគេច្រើនជាងទៅវិញទេ។

៧. មនុស្សស្រី​មានតំណែងខ្ពស់​គឺជារឿងមិនល្អ

នៅពេលដែលមនុស្សប្រុសឡើងកាន់កាប់តំណែងធំ គេតែងតែសរសើរម្នាក់នោះមានសមត្ថភាពអស្ចារ្យណាស់ហើយគេក៏ជាមនុស្សម្នាក់ដែលមានវិជ្ជាជីវៈនិងចក្ខុវិស័យវែងឆ្ងាយដែរ។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សស្រីចាប់ផ្ដើមឡើងកាន់តំណែងធំវិញបែរជាមានពាក្យថាឡើងតាមខ្សែ ឡើងតាមការអែបអប ឬឡើងតាមការធ្វើអំពើអាក្រក់ណាមួយជាដើមទាំងដែលមនុស្សស្រីមានសមត្ថភាពដូចគ្នានឹងមនុស្សប្រុសដែរ។ ដូចនេះមុនវាយតម្លៃអ្នកណាម្នាក់សូមសង្កេតមើលសមត្ថភាពគេជាមុនសិនមិនថាជាបុរស ឬស្រ្តីនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម