រឿងស្នេហា ប៉ាច គីមមួយ អណ្តែតខ្លាំងជាងការងារសិល្បៈ

តារាចម្រៀងស្រីសាច់សខ្ចីដូចបណ្ដូលចេក ប៉ាច គីមមួយ ត្រូវគេមើលឃើញថា អាចនឹងពិបាកក្នុងការស្ទុះ​ទៅមុខ​ថែម​​ទៀត បន្ទាប់ពី​នាងអស់​ជំនួយ​ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេលដែលលោកសម្រេចចិត្តផ្លាស់ទៅជ្រកទ្រនំ Galaxy Navatra ធ្វើឱ្យម្ចាស់បទ “អត់ខ្វល់” ខកខានការច្រៀងសម្តែងជាមួយគ្នាទៀត។ គេនៅចាំថា  គីមមួយ បានឡើងកូដ និងត្រូវគេចាប់អារម្មណ៍​ខ្លាំងពេលសម្ដែង ​MV ចម្រៀងរបស់លោក ព្រាប សុវត្ថិ ដូចជាបទ «មាន់ស្រែ បន្លែស្រស់» និង បទ «កាឌឹបៗ​ដាក់»។

បច្ចុប្បន្នគេសង្កេតឃើញថា ស្រីស្រស់រូបនេះនៅតែមានបទចម្រៀងថ្មីចេញជាហូរហែរ ប៉ុន្តែហាក់មិនទាន់មានបទចម្រៀងណាមួយអាចជួយលើកប្រជាប្រិយភាពនាងឱ្យអណ្តែតខ្ពស់នោះទេ គ្រាន់តែអាចប្រដំប្រសងគ្នាជាមួយតារាចម្រៀងផ្សេងៗប៉ុណ្ណោះ ប៉ុន្តែរូបនាងបែរ​ជាល្បីរឿងរ៉ាវស្នេហា​ជាមួយតារា​រួមទ្រនំ លោក​ សយ រតនៈ ខ្លាំងជាងទៅវិញ។

កន្លងមក ប៉ាច គីមមួយ ធ្លាប់អះអាងថា បេះដូងនាង​មិន​ទទួលស្នេហ៍ប្រុសវ័យ​ចំ​ណាស់អាយុ​ចាប់ពី ៤០ ឆ្នាំឡើងនោះទេ ហើយពេលនេះនាងពិតជាធ្វើដូចអ្វីដែលនាងបានតាំងចិត្តមែន ព្រោះ គីមមួយ បានប្រគល់ទាំងចិត្ត​ និងបេះដូង​ទៅឲ្យប្រុស​ក្មេងរូបសង្ហា សយ រតនៈ ស្រេចបាច់ហើយ។ ចំណងស្នេហាអ្នកទាំងពីរ បានបើកចំហជាង ២ ឆ្នាំ​ហើយ បច្ចុប្បន្នទាំងគូក៏​ស្អិតល្មូត​ដូចស្ករតាំង​ម៉ែ ធ្វើឱ្យគេឯងរមែងពោលពាក្យច្រណែនជាញឹកញាប់។

បើនិយាយពីអចលទ្រព្យវិញម្ចាស់បទ “ចប់ត្រឹមហ្នឹងទៅ” ជិះ​រថយន្ដ Prius និងទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នាជាមួយគូស្នេហ៍ តែតារាស្រី​សាច់​សខ្ចី​នេះ ​​មិនបង្ហើបថា ពេលណាទើបនាងព្រមដឹកដៃតារាចម្រៀងរួមទ្រនំរៀបការដូចអ្នកផ្សេងនៅឡើយទេ ខណៈគូស្នេហ៍ធ្លាប់ឆ្លើយរដាក់​រដុបថា ​សូម​ឲ្យទស្សនិក​ជនតាមដានរូប​លោក ​និង គីមមួយ តទៅទៀតចុះថា តើនឹងមានរឿងអ្វីកើតឡើងទៅ? ស្របពេលដែលមានព័ត៌មានលេចឮថា គីមមួយ និង រតនៈ បានរួមរស់ក្រោមដំបូល​តែមួយជា​មួយ​គ្នា ​ដូចប្ដីប្រ​ពន្ធ​ទៅហើយ បើទោះជាមិនទាន់មានដំណឹងថាពួកគេបានភ្ជាប់ពាក្យក្ដី។

ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយ ក្រោយចែក​ផ្លូវជាមួយ​អតីត​ប្ដីជាតារាចម្រៀង ហើយ​នាងក៏មិន​ព្រមទទួល​យកសំណើស្នេហាពីប្រុសណាទាំងអស់ តែពេលម្ចាស់បទ “ស្រលាញ់គ្នាយូរបានទេ” សុំស្នេហ៍ គីមមួយ ក៏ឆ្លើយថា «Ok» ដោយនាង ហាក់មិនរអាខ្លាចដើរជាន់ដានចាស់ទៀតនោះទេពេលជ្រើសយកគូស្នេហ៍ជាតារាចម្រៀង ដូចអតីតស្វាមី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម