មុន​សម្រេច​ចិត្ត​រៀប​ការ​​គិត​ឲ្យ​ច្បាស់ ប្រយ័ត្ន​ប៉ះ​​បុរស​ ៦​ប្រភេទ​នេះ ​នឹង​​ធ្វើ​ឲ្យ​​ជីវិត​អ្នក​វេទនា​បំផុត

ប្រសិនបើ​អ្នក​បាន​ជួប​បុរស​ដែល​មាន​ចរិត​អាក្រក់​ទាំង​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម​នេះ កុំ​ទទួល​ទំនាក់​ទំនង​យូរ​អង្វែង​អី ក្រែងលោ​អ្នក​ជួប​បញ្ហា​ធំ​នៅ​ថ្ងៃក្រោយ។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ថា​រៀប​ការ​ត្រូវ​គិត​ឲ្យ​ច្បាស់ ប្រយ័ត្ន​ជួប​បុរស​ ៦​ ប្រភេទ​នេះ ធ្វើ​ឲ្យ​មនុស្ស​ស្រី​វេទនា​បំផុត។

) ចូលចិត្ត​គ្រប់គ្រង

ក្នុង​អំឡុង​ពេល​នៃ​សេចក្តីស្រលាញ់ ស្ត្រី​នឹង​ងាយ​យល់​ច្រឡំ​នូវ​ចរិត​អាក្រក់​នេះ ជាមួយ​ការ​ស្រលាញ់ និង​ការ​យកចិត្ត​ទុកដាក់។ បុរស​នោះ​ចូលចិត្ត​គ្រប់គ្រង​អ្វីៗ​នៅ​ជុំវិញ​អ្នក ហើយ​តែងតែ​សួរ​អ្នក​ថា​ទៅ​ណា ធ្វើអ្វី​ជា​មួយ​អ្នកណា។ ម្យ៉ាង​ទៀត គេ​តែង​តែ​មាន​បំណង​ចង់​បាន​អ្នក​ទាំង​ស្រុង។ ប្រសិនបើ​អ្នក​រៀបការ​ជាមួយ​បុរស​នេះ អ្នក​នឹង​បាត់បង់​សេរីភាព ហើយ​មាន​អារម្មណ៍​ថា​ជាប់​គាំង ​នៅ​មួយ​កន្លែង។

) បុរស​ហិង្សា

ថ្វីត្បិតតែ​ស្នេហា​វា​ពិបាក​ក្នុង​ការ​ជៀសវាង​ជម្លោះ និង​ភាព​តានតឹង ប៉ុន្តែ​ការ​ប្រើ​ដៃ​ជើង​ជាមួយ​ស្ត្រី គឺ​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ។ ពេល​មនុស្ស​ប្រុស​មាន​ទម្លាប់​ប្រើ​កម្លាំង​ហិង្សា វា​ប្រាកដ​ជា​មិន​ប្រែប្រួល ហើយ​អ្នក​នៅតែ​បន្ត​ស្រលាញ់​មនុស្ស​ប្រុស​បែប​នេះ នោះ​អ្នក​នឹង​រងគ្រោះ​កាន់​តែ​ខ្លាំង។

៣) មិន​ចេះ​គោរព​មនុស្សស្រី

នៅក្នុង​ទំនាក់ទំនង​ណាមួយ ការគោរព​គ្នា​គឺ​ចាំបាច់​ណាស់។ ប្រសិន​បើ​បុរស​ដែល​អ្នក​ស្រលាញ់ ឧស្សាហ៍​និយាយ​ពាក្យ​គំរោះគំរើយ ​បង្អាប់​រាងកាយ ឬ​ចំណេះដឹង​របស់​អ្នក សូម​អ្នក​ពិចារណា​ទំនាក់ទំនង​នេះ​ឡើង​វិញ។

៤) មិន​ស្មោះត្រង់

ភាព​មិន​ស្មោះត្រង់ គឺជា​រឿង​ហាមឃាត់​បំផុត​នៅក្នុង​ទំនាក់ទំនង​ណា​មួយ ហើយ​នេះ​គឺជា​រឿង​ពិបាក​បំផុត​ក្នុង​ការ​អភ័យទោស។ ដូច្នេះ​ស្ត្រី​ត្រូវ​ចាំ​ថា បើ​អ្នក​នៅ​តែ​ស្រលាញ់​ និង​ចង់​នៅ​ជាមួយ​គ្នា​យូរ​អង្វែង ត្រូវ​និយាយ​ឲ្យ​ច្បាស់​ជាមួយ​បុរស​នោះ ។ ប្រសិនបើ​គេ​ពិតជា​អាច​ផ្លាស់​ប្តូរ និង​ចង់​កែ​កំហុស​មែន នោះ​ចាំ​រៀបចំ​ផែនការ​សម្រាប់​អ្នក​ទាំង​ពីរ។

) រឹងរូស ក្រអឺតក្រទម

មិន​ថា​បុរស​នោះ​សង្ហា និង​គួរសម​ប៉ុណ្ណា​នោះ​ទេ ប្រសិន​បើ​គាត់​ល្អិតល្អន់​ហួសហេតុ វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្បែរ​គេ​ខកចិត្ត​ជាមិនខាន។ ដូច្នេះ នារីៗ​មិន​គួរ​ស្រលាញ់ និង​រៀបការ​ជាមួយ​មនុស្ស​ដែល​មាន​ចរិត​រឹងរូស ក្រអឺតក្រទម​ឡើយ ក្រែងលោ​ត្រូវ​រស់នៅ​វេទនា​ថ្ងៃក្រោយ។

) កុហក​ច្រើន

បុរស​ដែល​កុហក​ច្រើន​ នឹង​ស៊ាំ​នឹង​មាត់ ហើយ​ក្លាយ​ជា​ចរិត។ គ្មាន​អ្នក​ណា​ចង់​ចាញ់​បោក​គេ​ទេ ជាពិសេស​រឿង​ស្នេហា។ បុរស​ដែល​កុហក​ញឹកញាប់ ពី​រឿង​តូចតាច​ដល់​រឿង​ធំ គឺជា​អ្នក​ដែល​មិន​គួរ​ទុក​ចិត្ត​។ មនុស្ស​ស្រី​ដែល​មិន​ចង់​រង​ទុក្ខ​ពិត​ជា​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​បុរស​ប្រភេទ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ