ស្រឡាញ់មនុស្សប្រុសមាន ៨ ចំណុចនេះនឹងសុខកាយ សប្បាយចិត្តពេញមួយជីវិត

សម្រាប់មនុស្សប្រុសដែលមានរូបរាងស្រស់សង្ហាច្បាស់ណាស់គឺពិតជាមានមន្ដស្នេហ៍ទាក់ទាញមិនធម្មតានោះទេ។ យ៉ាងណាបើស្អាតតែរូបសម្បត្តិខាងក្រៅហើយមានអត្ដចរិត និងចំណុចតូចៗមិនល្អនោះ ទោះសង្ហាខ្លាំងប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរ។ ប៉ុន្តែមិនថាបុរសម្នាក់នោះមានរូបសម្បត្តិបែបណានោះទេ ប្រសិនពួកគេមាន ៨ ចំណុចតូចៗនោះច្បាស់ណាស់រស់នៅជាមួយដោយសុខសប្បាយជាមិនខាន៖

១. មានភាពស្មោះត្រង់

បុរសប្រភេទនេះមិនត្រឹមតែអាចប្រាប់ពីអ្វីដែលយើងចង់ឮប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ស្ម័គ្រចិត្តចែករំលែកជាមួយយើងអំពីអារម្មណ៍ និងការគិតរបស់គាត់ទៀតផង។ លើសពីនេះ ពួកគេក៏មិនខ្លាចក្នុងការសារភាពកំហុសមកកាន់យើងដែលនេះគឺជាវិធីផ្ដល់អារម្មណ៍សុវត្ថិភាពមួយក្នុងទំនាក់ទំនងផងដែរ។

២. តែងតែស្ដាប់ និងយល់ជានិច្ច

សញ្ញាមួយទៀតរបស់បុរសមានមន្ដស្នេហ៍គឺពួកគេជាមនុស្សដែលចេះស្ដាប់ និងយល់អំពីយើងគ្រប់ស្ថានភាព។ នៅពេលដែលយើងចែករំលែកនូវភាពរីករាយ និងទុក្ខសោក ពួកគេតែងផ្ដល់អារម្មណ៍កក់ក្ដៅ លើកទឹកចិត្ត និងគាំទ្រយើងជានិច្ច។ នេះអាចត្រូវបានរាប់ជាការបង្ហាញការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់មួយដែរ។

៣. គោរពយើង និងមនុស្សជុំវិញខ្លួនយើង

មនុស្សប្រុសល្អហើយអាចទុកចិត្តគឺជាមនុស្សម្នាក់ដែលមិនត្រឹមតែបង្ហាញការគោរពចំពោះយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សនៅជុំវិញខ្លួនយើង។ ពួកគេជាមនុស្សដែលមានសុជីវធម៌ចំពោះគ្រួសារ មិត្តភក្ដិ និងអ្នកដទៃទៀតបានយ៉ាងល្អដោយសកម្មភាពមួយនេះក៏ជួយឱ្យយើងមិនមានអារម្មណ៍ទើសទាល់នៅពេលរួមដំណើរជាមួយគ្នាទៅកម្មវិធីណាមួយឡើយ។

៤. មានគោលដៅច្បាស់លាស់

មនុស្សមានមន្ដស្នេហ៍ម្នាក់មិនត្រឹមតែសង្ហានោះទេ តែក៏ជាមនុស្សម្នាក់មានគោលដៅក្នុងជីវិតច្បាស់លាស់ដែរ។ ហេតុនេះហើយពួកគេតែងតែមានចិត្តអត់ធ្មត់ និងព្យាយាមគ្រប់យ៉ាងដើម្បីសម្រេចសុបិនខ្លួនឯងឱ្យក្លាយជាការពិត។ ចំណុចនេះមិនត្រឹមតែជួយឱ្យពួកគេរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យជីវភាពក្នុងគ្រួសារប្រសើរឡើងផងដែរ។

៥. មានសមត្ថភាពដោះស្រាយជម្លោះ

ក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់គឺជៀសមិនផុតពីជម្លោះនោះទេ ប៉ុន្តែការដោះស្រាយជម្លោះដោយរបៀបណាគឺអាស្រ័យទៅលើមនុស្សរៀងៗខ្លួន។ ក្នុងនោះចំពោះមនុស្សប្រុសដែលគួរឱ្យស្រឡាញ់ ច្បាស់ណាស់នឹងជ្រើសរើសយកការដំណោះស្រាយដោយសន្ដិវិធី និងចេះគ្រប់គ្រងអារម្មណ៍។ ពួកគេនឹងបន្ធូរអារម្មណ៍ហើយអង្គុយពិភាក្សាស្វែងរកផ្លូវចេញដោយនេះគឺជាគ្រឹះដ៏រឹងមាំសម្រាប់មនុស្សស្រឡាញ់ពីរនាក់។

៦. មនុស្សមានឆន្ទៈគាំទ្រយើង

មនុស្សម្នាក់ដែលស្រឡាញ់យើងពិតប្រាកដគឺប្រៀបដូចជាវីរបុរសទីពីរបន្ទាប់ពីលោកប៉ារបស់យើង។ ពួកគេនឹងតែងបង្ហាញវត្តមានក្នុងពេលដែលយើងកំពុងលំបាក ហើយក៏ជាមនុស្សម្នាក់ដែលនឹងចែករំលែកភាពរីករាយរបស់ពួកគេជាមួយយើងផងដែរ។ ការបង្ហាញវត្តមានបែបនេះមិនត្រឹមតែជាការបង្ហាញការយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាការឱ្យតម្លៃមួយផងដែរ។

៧. មានគំនិតសុទិដ្ឋិនិយម

មនុស្សដែលចេះមើលឃើញពីភាពសុទិដ្ឋិនិយមគឺជាមនុស្សម្នាក់ដែលចេះស្វែងរកដំណោះស្រាយជំនួសឱ្យការគិតបែបអវិជ្ជមាន។ អាកប្បកិរិយាបែបនេះមិនត្រឹមតែជួយឱ្យគេអាចយកឈ្នះទៅលើការលំបាកប៉ុណ្ណោះទេ តែទាំងអាចបង្កើតបរិយាកាសវិជ្ជមានសម្រាប់មនុស្សដែលមានវត្តមានក្បែរគេទៀតផង។

៨. បង្ហាញក្ដីស្រឡាញ់

មនុស្សប្រុសល្អម្នាក់មិនមែនចេះតែនិយាយពាក្យស្រឡាញ់តែមាត់នោះទេ តែពួកគេនឹងស្ដែងចេញតាមរយៈសកម្មភាពតែម្ដង។ កាយវិការតូចៗដូចជារំឭកយើងឱ្យចេះស្រឡាញ់ខ្លួនឯង ចែករំលែកពីសកម្មភាពប្រចាំថ្ងៃ ឬឆ្លៀតមកចំណាយពេលវេលាជាមួយយើងជាដើម ទាំងនេះថ្វីត្បិតតែមិនមានអ្វីធំដុំប៉ុន្តែកក់ក្ដៅខ្លាំងណាស់។

ការជ្រើសរើសមនុស្សប្រុសល្អម្នាក់មកធ្វើជាដៃគូជីវិតមិនត្រឹមតែអាចនាំឱ្យសុភមង្គល និងភាពសុខសាន្ដតែមួយគ្រានោះទេ ប៉ុន្តែគឺពេញមួយជីវិត។​ ដូច្នេះការជ្រើសរើសបុរសម្នាក់គឺមិនផ្អែកទៅលើសង្ហា និងល្អឥតខ្ចោះពេក តែត្រូវមើលពីវិធីបង្ហាញការស្រឡាញ់ និងថែរក្សាទំនាក់ទំនងមួយនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *