អាថ៌កំបាំងធំៗក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកគួរតែដឹងជាមុន!

សម្រាប់​អ្នក Single គ្មាន​ថ្ងៃ​យល់​ពី​ជីវិត​អ្នក​មាន​គ្រួសារ​ឡើយ ហើយ​ការ​ដែល​ឃើញ​ភាព​រីករាយ​នៅ​តាម​បណ្ដាញ​សង្គម​ខ្លះ ក៏​មិន​ប្រាកដ​ចិត្ត​ថា ជីវិត​ពិត​អ្នក​ទាំង ២ គឺ​រលូន​រហូត​ឡើយ។ សម្រាប់​អ្នក​នៅ​លីវ​បើ​ចង់​ដឹង​បញ្ហា​ជីវិត​គូ​ខ្លះ យើង​នឹង​បង្ហាញ​ពី​អាថ៌កំបាំង​មួយ​ចំនួន ដែល​អ្នក​អាច​យក​ទុក​ជា​បទពិសោធន៍​បាន។


អាថ៌កំបាំង​ទី ១
មនុស្ស​ដែល​អ្នក​រៀបការ​ជាមួយ​តែង​មាន​ចំណុច​ខ្សោយ ហើយ​ត្រូវ​ចាំ​ថា​គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ ដែល​គ្មាន​ចំណុច​ខ្សោយ​នោះ​ទេ។ ដូច្នេះ បើ​អ្នក​ផ្តោត​លើ​ភាព​ទន់ខ្សោយ​របស់​ប្តី​ប្រពន្ធ អ្នក​មិន​អាច​ទទួល​បាន​នូវ​ភាព​ខ្លាំង​របស់​ដៃ​គូ​ឡើយ។


អាថ៌កំបាំង​ទី ២

មនុស្សគ្រប់រូបមានប្រវត្តិ​មិន​ល្អ​ណា​មួយ​ក្នុង​ជីវិត​កាលពី​ពេល​កន្លង​មក។ ពេល​រៀបការ ឬ​ចង់​រៀបការ ឈប់​ជីក​កកាយ​រឿង​អតីតកាល​របស់​ភាគី​ម្ខាងទៀត។ អ្វី​ដែល​សំខាន់​បំផុត គឺ​ជីវិត​បច្ចុប្បន្ន​របស់​ដៃគូ​របស់​អ្នក។ រឿង​ចាស់​បាន​កន្លង​ផុត​ទៅ​ហើយ អភ័យទោស និង​បំភ្លេច​ចោល ផ្តោតលើ​បច្ចុប្បន្ន និង​អនាគត​វិញ​ទើប​វា​ប្រសើរ​ជាង។

អាថ៌កំបាំង​ទី ៣

អាពាហ៍ពិពាហ៍​នីមួយៗ​មាន​ឧបសគ្គ​រៀង​ៗ​ខ្លួន។ អាពាហ៍ពិពាហ៍​មិនមែន​ជា​គ្រែ​នៃ​ផ្កា​កុលាប​ទេ។ រាល់​អាពាហ៍ពិពាហ៍​ដ៏​ល្អ​បាន​ឆ្លង​កាត់​ការ​សាកល្បង​ផ្ទាល់​ខ្លួន​នៃ​ភ្លើង​ដែល​ឆាបឆេះ។ ស្នេហា​ពិត​បង្ហាញ​ឱ្យ​ឃើញ​ក្នុង​ពេល​មាន​ឧបសគ្គ។ តស៊ូ​ដើម្បី​អាពាហ៍ពិពាហ៍​របស់​អ្នក ហើយ​ចូរ​តាំងចិត្ត​ដើម្បី​នៅ​ជាមួយ​ប្តី ឬ​ប្រពន្ធ​ក្នុង​ពេល​ខ្វះខាត។


អាថ៌កំបាំង​ទី ៤

អាពាហ៍ពិពាហ៍​នីមួយ​ៗ​មាន​កម្រិត​នៃ​ភាព​ជោគជ័យ​ខុស​ៗ​គ្នា។ កុំ​ប្រៀបធៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​នរណា​ម្នាក់​ឲ្យ​សោះ។ ឧទាហរណ៍៖ គេ​រៀបការ​ឡើង​ធំ រៀប​ផ្កា​ឡើង​ពេញ​រោង គេ​ការ​ហើយ​សល់​លុយ​រក​ស៊ី ទិញ​ផ្ទះ ទិញ​ឡាន ទិញ​ដី ដើរលេង​រហូត…។ យើង​មិន​អាច​ស្មើ​គ្នា​បាន​ទេ។ គូ​ខ្លះ​នៅ​ឆ្ងាយ​ពី​យើង តែ​គូ​ខ្លះ​ទៀត​យើង​នៅ​ឆ្ងាយ​ពី​គេ​ដែរ។ ដើម្បី​ចៀសវាង​ការ​តានតឹង​ក្នុង​អាពាហ៍ពិពាហ៍ ចូរ​អត់ធ្មត់ ប្រឹងប្រែង​ធ្វើការ ហើយ​យូរ​ៗ​ទៅ​ក្តី​សុបិន​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​ក្លាយជា​ការពិត។
អាថ៌កំបាំង​ទី ៥

រៀបការ​គឺ​ជា​ការ​ប្រកាស​សង្គ្រាម។ នៅ​ពេល​អ្នក​រៀបការ អ្នក​ត្រូវ​តែ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​សត្រូវ​នៃ​អាពាហ៍ពិពាហ៍។ សត្រូវ​ខ្លះ​នៃ​អាពាហ៍ពិពាហ៍​គឺ៖
– ភាព​ល្ងង់ខ្លៅ
– ភាព​គ្មាន​ការ​អធិស្ឋាន
– ការអត់ទោស
– ឥទ្ធិពល​របស់​ជន​ទីបី
– ភាពក្រ
– ភាពរឹងចចេស
– ភាព​ខ្វះខាត​ក្ដី​ស្នេហា
– ភាព​រឹងរូស
– ភាព​ខ្ជិលច្រអូស
– ការ​មិន​គោរព
– ការ​បោកប្រាស់
អ្នក​ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ប្រយុទ្ធ​ជាមួយ​សត្រូវ​ទាំង​នោះ ដើម្បី​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក។

អាថ៌កំបាំង ៦
នៅ​លើ​លោក​នេះ​មិន​មាន​អាពាហ៍ពិពាហ៍​ល្អឥតខ្ចោះ​ទេ។ មិនទាន់​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទេ។ អាពាហ៍ពិពាហ៍​គឺជា​ការងារ​ដ៏​លំបាក។ ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង ដើម្បី​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​លើ​វា។ អាពាហ៍ពិពាហ៍​ប្រៀប​បាន​នឹង​រថយន្ត​មួយ​ដែល​ត្រូវ​ការ​ការ​ថែទាំ​ត្រឹមត្រូវ និង​សេវាកម្ម​ត្រឹមត្រូវ។ បើ​មិន​ធ្វើ​ទេ វា​នឹង​ខូច​កន្លែង​ណា​មួយ​បង្ក​គ្រោះថ្នាក់​ទៅ​ម្ចាស់។ ដូចនេះ​ចូរ​យើង​កុំ​ធ្វេសប្រហែស​ចំពោះ​អាពាហ៍ពិពាហ៍​របស់​យើង។


អាថ៌កំបាំង​ទី ៧
ទេវតា​មិន​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​មនុស្ស​ពេញ​លក្ខណៈ​ដែល​អ្នក​ចង់​បាន​នោះ​ទេ តែ​ផ្ដល់​ត្រឹម​ជា​រូប​ជា​វត្ថុ​ធាតុ​ដើម ដើម្បី​ឲ្យ​អ្នក​ធ្វើ​ឲ្យ​បុគ្គល​ដែល​អ្នក​ប្រាថ្នា​នោះ ខ្លាច​ជា​ពេញ​លក្ខណៈ​ ។


អាថ៌កំបាំង​ទី ៨

ការ​រៀប​ការ​គឺ មាន​ហានិភ័យ​យ៉ាង​ខ្លាំង។ អ្នក​មិន​អាច​ទាយ​ទុក​មុន​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អនាគត។ ស្ថានភាព​អាច​ផ្លាស់ប្ដូរ ដូច្នេះ​ទុក​កន្លែង​សម្រាប់​ការ​កែ​តម្រូវ។ ស្វាមី​អាច​បាត់បង់​ការងារ​ល្អ​របស់​គាត់ ឬ​អ្នក​អាច​នឹង​បរាជ័យ​ក្នុង​ការ​មាន​កូន។ ទាំងអស់​នេះ​តម្រូវ​ឲ្យ​អ្នក​អត់ធ្មត់ យោគយល់​ចំពោះ​គ្នា បើមិនដូច្នេះទេ អ្នក​អាច​លែងលះ​គ្នា។


អាថ៌កំបាំង​ទី ៩
អាពាហ៍ពិពាហ៍​មិនមែន​ជា​កិច្ចសន្យា​ទេ វាជាអចិន្ត្រៃយ៍។ អាពាហ៍ពិពាហ៍​ត្រូវការ​ការ​ប្ដេជ្ញា​ចិត្ត​ជា​រួម មិនមែន​ជា​ការ​ខិតខំ​ប្រឹងប្រែង​តែ​ម្ខាង។ ស្នេហា​គឺជា​កាវ​ដែល​ស្អិត​ជាប់​គ្នា​។ កុំ​គំរាមកំហែង​ប្តី ឬ​ប្រពន្ធ​របស់​អ្នក​ជាមួយ​នឹង​ការ​លែងលះ ព្រោះ​ការ​ទ្រាំ​មនុស្ស​ម្នាក់​ទៀត​អាច​នឹង​ដល់​ដែន​កំណត់។

អាថ៌កំបាំង​ទី ១០
អាពាហ៍ពិពាហ៍​នីមួយ​ៗ​មាន​តម្លៃ​ដែលត្រូវបង់។ អាពាហ៍ពិពាហ៍​គឺ​ដូច​ជា​គណនី​ធនាគារ ដែល​អ្នក​ត្រូវ​ដាក់​ប្រាក់ សន្សំ​ឲ្យ​គ្រប់​ចំនួន​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ។ ប្រសិនបើ​អ្នក​មិន​ដាក់​សេចក្តី​ស្រឡាញ់ សន្តិភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទេ អ្នក​មិនមែន​ជា​ផ្ទះ​ដែល​មាន​សុភមង្គល​នោះ​ទេ។ ក្នុង​អាពាហ៍ពិពាហ៍​យើង​ត្រូវ​បាន​ហៅ​ថា​ការ​លះបង់​ជា​រៀងរាល់ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម