ចង់បានកន្លែងសម្រាកលំហែចុងសប្ដាហ៍ ស្ដាប់សំឡេងសត្វយំអាចទៅកសិដ្ឋានអមរៈ

ភាព​អ៊ូអរ​នៃ​ទីក្រុង​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ជួប​ជាមួយ​បញ្ហា​ធុញថប់ ស្ត្រេស និង​មាន​អារម្មណ៍​អាប់អួ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​អាច​បង្ក​ឡើង​ជា​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឬ​អាច​ឈាន​ចូល​ទៅ​ដល់​ដំណាក់​កាល​សម្លាប់​ខ្លួន​ក៏​មាន។ ដើម្បី​គេច​ផុត​ពី​បញ្ហា​ទាំងអស់​នេះ មនុស្ស​គ្រប់​រូប​គួរ​តែ​ចេះ​ធ្វើ​អ្វី​ដើម្បី​ខ្លួន​ឯង ហើយ​បើ​អាច​មនុស្ស​គួរ​តែ​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ​ខ្លះ​ក៏​ប្រសើរ​។ ថ្ងៃនេះ AMS នឹង​នាំ​ប្រិយមិត្ត​អ្នក​អាន​ទៅ​ស្គាល់​កសិដ្ឋាន​មួយ​កន្លែង​ដែល​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ និង​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ។

ចំណាយ​ពេល​ត្រឹមតែ​១ ម៉ោង​ធ្វើ​ដំណើរ​ទៅ​កាន់​ជាយ​ក្រុង​ជាមួយ​ក្រុម​គ្រួសារ នោះ​លោកអ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ពី​កសិដ្ឋាន​ធម្មជាតិ​មួយ​នេះ។ Amarak Farm-កសិដ្ឋានអមរៈ មាន​ទីតាំង​នៅ​ភូមិ​កោះ​ក្របី ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ។ កសិដ្ឋាន​ធម្មជាតិ​នេះ ​មាន​ទេសភាព​ស្រស់​បំព្រង​គួរ​ជា​ទី​គយគន់ មាន​សួន​បន្លែ​គ្រប់​ប្រភេទ និង​មាន​បម្រើ​សេវាកម្ម​សម្រាក​លំហែ​ផង​ដែរ។

ទេសភាព​បៃតង​​ស្រស់​ត្រកាល ដើម​ឈើ​ធំ​ៗ​ត្រឈឹងត្រឈៃ សំឡេង​សត្វ​យំ​ល្វឹងល្វើយ​បាន​ទាក់​ចិត្ត​អតិថិជន​ជាច្រើន​ឲ្យ​ចូល​ទៅ​ទស្សនា​កម្សាន្ត​ ហើយ​ចំណុច​ពិសេស​របស់ Amarak Farm គឺ​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ដាំដុះ​បន្លែ និង​​ចិញ្ចឹម​សត្វ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា Farm មួយ​ដែល​មាន​ទទួល​ស្វាគមន៍​ភ្ញៀវ​មក​ពី​គ្រប់​ទិសទី ឲ្យ​ចូល​ទៅ​ទស្សនា​ផង​ដែរ។

ចំពោះ​សេវាកម្ម​របស់​កសិដ្ឋាន​មួយ​នេះ​គឺ​មាន​ច្រើន​ប្រភេទ​ដូចជា ផ្ទះ​សម្រាប់​ស្នាក់​នៅ​យ៉ាង​ប្រណិត​មាន​អាង​ទឹក​អម ហាង​កាហ្វេ​សម្រាប់​ភ្ញៀវ​ទូទៅ កញ្ចុះ​លំហែ​កាយ បន្ទប់​សម្រាប់​ប្រជុំ កន្លែង​សម្រាប់​អាំង​បាប៊ីឃ្យូ និង​សេវាកម្ម​បម្រើ​ម្ហូប​អាហារ​ជាដើម។ ក្រៅ​ពី​សេវាកម្ម​ធំ​ៗ​មួយ​ចំនួន​ខាង​លើ លោក​អ្នក​ក៏​អាច​បង្កើត​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ដូចជា ស្ទូចត្រី ជិះកង់ ថត​រូប​លេង ថតរូបPre-Wedding បោះតង់ ដាំដំណាំ ជិះ​ទូក​លេង ពិកនិក និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​ ហើយ​អ្វី​ដែល​ពិសេស​គឺ​លោកអ្នក​ក៏​អាច​ចូល​ទៅ​ទស្សនា​ដំណាំ និង​សត្វ​ដែល​មាន​នៅ​ក្នុង​កសិដ្ឋាន​បាន​ដោយ​សេរី។

លោក ​រ៉ា ម្ចាស់​កសិដ្ឋាន​អមរៈ​បាន​និយាយ​រៀបរាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​កសិដ្ឋាន​ដ៏​អស្ចារ្យ​នេះ​ថា ដំបូង​ឡើយ​ខ្លួន​បាន​បង្កើត​កសិដ្ឋាន​នេះ​សម្រាប់​តែ​ដាំ​បន្លែ​ ចិញ្ចឹម​សត្វ​សម្រាប់​នាំ​ចេញ និង​សាងសង់​កន្លែង​ស្នាក់​នៅ​​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ភ្ញៀវ​ពីរបី​នាក់​បាន​មក​សុំ​ជួល​សម្រាក​លំហែ​លេង​ដោយសារ​តែ​ទី​នេះ មាន​ទេសភាព​បៃតង​ត្រជាក់​ភ្នែក ខ្យល់​អាកាស​បរិសុទ្ធ​ទើប​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ការ​ធ្វើ​បែប​នេះ​យូរ​ៗ​ទៅ​ក៏​បាន​ធ្វើ​ឲ្យ​គាត់​មាន​គំនិត​មួយ​បង្កើត​បាន​ជា​កសិដ្ឋាន​ប្រភេទ​ថ្មី​ដូច​Conceptក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​បន្ត​ថា​គ្រប់​អ្វី​ៗ​ដែល​គាត់​ធ្វើ​ទាំង​អស់​នេះ​គឺ​មក​ពី​ទឹក​ចិត្ត​នៃ​ការ​ស្រឡាញ់​ការ​ដាំដុះ​តែ​មួយ​គត់។ ជាក់​ស្ដែង​ដំណាំ​ដែល​គាត់​ដាំ​ គឺ​មិន​ប្រើប្រាស់​ថ្នាំ​គីមី​ឡើយ ហើយ​ចំពោះ​បន្លែ ត្រី​សាច់​ភាគ​ច្រើន​គឺ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ទៅ​លើ​ភោជនីយដ្ឋាន​របស់​គាត់។

គួរ​បញ្ជាក់​ផង​ដែរ​ថា Amarak Farm-​កសិដ្ឋាន​អមរៈ បើក​ដំណើរ​ការ​ជា​រៀងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច​ ហើយ​បើ​សិន​ជា​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ឬ​ចង់​ធ្វើ​ការ​កក់​ទុក​មុន​សូម​ទាក់ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ ០៩៦ ៦៦ ៩៧ ៧៦៧ ឬ​ក៏​អាច​ឆាត​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក Amarak Farm-កសិដ្ឋានអមរៈ ផ្ទាល់​តែ​ម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម