គន្លឹះ ៥​យ៉ាង​ជួយ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​រីកចម្រើន

ពេល​ផ្ដើម​ស្នេហ៍​អ្វីៗ ហាក់​ស្រស់​បំព្រង និង​ដូច​បំណង តែ​យូរ​ៗ​ទៅ​អ្វីៗ​ហាក់​ដូច​ជា​ដើរ​ថយ​ក្រោយ ទាំង​ក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា នេះ​ជា​អ្វី​ដែល​តែង​កើត​ចំពោះ​គូស្នេហ៍​ភាគ​ច្រើន ជា​ពិសេស​គូស្នេហ៍​វ័យ​ក្មេង​។ យ៉ាង​ណា​ប្រសិន​បើ​អ្នក​គិត​ថា​ទំនាក់ទំនង​បច្ចុប្បន្ន​របស់​ខ្លួន​ជា​ច្បាស់​លាស់​បំផុត ឬ​ជា​ទំនាក់ទំនង​ដែល​ត្រឹម​ត្រូវ​ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​បើ​ចង់​ឲ្យ​ទំនាក់ទំនង​មួយ​នោះ​រីកចម្រើន។

១ ព្យាយាម​ផ្ដល់​ពេល​ឲ្យ​គ្នា

ជា​ធម្មជាតិ​ពេល​ដែល​មនុស្ស​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ មនុស្ស​តែង​ចង់​ចំណាយ​ពេល​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ តែ​យូរ​ៗ​ទៅ​ ស្គាល់​គ្នា​កាន់​តែ​ច្បាស់ ទំនួល​ខុស​ត្រូវ​កើន​ឡើង​រៀង​ខ្លួន មនុស្ស​ទំនង​មិន​សូវ​បង្កើត​ពេល​វេលា​សម្រាប់​គ្នា​ទៀត​ប៉ុន្មាន​នោះ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្ដី​ស្រលាញ់​ដើរ​ថយ​ក្រោយ។ គូស្នេហ៍​ដែល​យូរ​អង្វែង​យល់​ថា​ការ​ផ្ដល់​ពេល​វេលា​ឲ្យ​គ្នា​ជា​រឿង​សំខាន់​តាម​រយៈ៖

  • មាន​គម្រោង​ណាត់​ជួប​ប្រចាំ​សប្ដាហ៍
  • ហាត់​ប្រាណ​ជាមួយ​គ្នា
  • មើល​ភាព​យន្ត​រួម​គ្នា
  • ឧស្សាហ៍​ញុំា​អាហារ​ជា​មួយ​គ្នា​ជា​ដើម។

២ កម្រិត​ការ​រំពឹង​ទុក​របស់​ខ្លួន

គូស្នេហ៍​ដែល​ចាស់​ទុំ​ទទួល​ស្គាល់​នូវ​ការ​ប្រែប្រួល​នៃ​អារម្មណ៍​ចំពោះ​ដៃគូ​របស់​ខ្លួន។ ពួក​គេ​រៀន​ទទួល​ស្គាល់​ថា៖

  • ពេលខ្លះ​ដៃគូ​របស់​ខ្លួន​គួរ​ឲ្យ​ធុញ​ទ្រាន់
  • ពេល​ខ្លះ​ដៃគូ​របស់​ខ្លួន​គួរ​ឲ្យ​រំខាន
  • ពេលខ្លះ​ដៃគូ​របស់​ខ្លួន​គួរ​ឲ្យ​ស្រលាញ់ តែ​ពេល​ខ្លះ​ទៀត​ពួក​គេ​អាច​ជា​មិន​គួរ​ឲ្យ​ស្រលាញ់
  • ពេល​ខ្លះ​ខ្លួន​មាន​អារម្មណ៍​ថា​ស្រលាញ់​ ពេល​ខ្លះ​បែរ​ជា​ស្រពិចស្រពិល
  • ពេល​ខ្លះ​ចង់​ជួប ហើយ​ពេល​ខ្លះ​មិន​ចង់​ជួប

៣ បន្ត​ការ​សរសើរ​ចំពោះ​គ្នា​ឲ្យ​ដូច​ពេល​ដំបូង​

ជា​ការ​ពិត​កាល​គ្រា​ដំបូង​ ទោះ​ដៃគូ​របស់​ខ្លួន​ធ្វើ​អ្វី​ក៏​សរសើរ ទោះ​បី​ជា​រឿង​តិច​តួច​ ឬ​សរសើរ​ថា​ស្អាត​បែប​នេះ​បែប​នោះ​ស្ទើរ​រាល់​ថ្ងៃ​ជា​ដើម​ តែ​ក្រោម​មក​ទៀត​ពាក្យ​ផ្អែមល្ហែម​ទាំង​នោះ​ក៏​រលាយ​បាត់​អស់។ បើ​អ្នក​ចង់​ឲ្យ​ក្ដី​ស្រលាញ់​ដើរ​ទៅ​មុខ​នេះ​ រឿង​តូច​ៗ​ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់៖

  • អរគុណ​សម្រាប់​កាហ្វេ
  • អរគុណ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​គ្រួសារ
  • អរគុណ​សម្រាប់​អាហារ​ពេល​ល្ងាច
  • អរគុណ​ដែល​ចំណាយ​ពេល​ទៅ​ក្រៅ​ជា​មួយ​គ្នា​ជា​ដើម។

៤ សាក​ល្បង​ធ្វើ​រឿង​ថ្មីៗ​ជា​មួយ​គ្នា

យោង​តាម​ការ​ស្រាវ​រក​ឃើញ​ថា​គូស្នេហ៍​ដែល​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង​ដោយ​សារ​ពួក​គេ​តែង​តែ​សាកល្បង​ធ្វើ​អ្វី​ថ្មីៗ​ជាមួយ​គ្នា។ ការ​សាក​ល្បង​ធ្វើ​រឿង​ថ្មីៗ​ជា​មួយ​គ្នា​ជួយ​ឲ្យ​ភាព​ជា​ដៃគូ​កាន់​តែ​ជិតស្និទ្ធ និង​យល់​ពី​គ្នា។

៥ មាន​ពេល​ឯករាជ្យ​ផ្ទាល់​ខ្លួន​ខ្លះ

បើ​ទោះ​បី​ជា​គូស្នេហ៍ តែ​មនុស្ស​មិន​អាច​ដូចគ្នា​ទាំង​ស្រុង​នោះ​ទេ។ មនុស្ស​កម្រ​មាន​ចំណូលចិត្ត​ដូច​គ្នា​ទាំង​ស្រុង​ណាស់​ ហេតុ​នេះ​បើ​សូម្បី​តែ​រឿង​ចំណូល​ចិត្ត​ត្រូវ​ធ្វើ​រួម​គ្នា​នោះ​វា​អាច​បង្ក​ឲ្យ​មាន​សម្ពាធ​រវាង​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ