មួយ​ជីវិតបើ​មិន​ចង់​ស្ដាយ​ក្រោយ ​គួរ​ធ្វើ​រឿង​ ៥​ យ៉ាងនេះឱ្យបានសិនសឹមរៀបការ

ប្រសិន​បើ​អ្នក​ចង់​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ អ្នក​មិន​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​​អារម្មណ៍​ថា​សោក​ស្តាយ​ទេ។ ស្ត្រី​វ័យ​ក្មេង​គួរ​តែ​ធ្វើ​ដំណើរ និង​ធ្វើអ្វី​ដែល​​អ្នក​ចូលចិត្ត និង​សំខាន់​សម្រាប់​ជីវិត​របស់​អ្នក​ឲ្យ​បាន​រួចរាល់​ពេល​នៅ​ជា​យុវវ័យ ឬ​នៅ​លីវ​ជា​ពិសេស​គឺ​រឿង​ប៉ុន្មាន​យ៉ាង​ខាង​ក្រោម​នេះ៖

១.​ រក​ការងារ​ដែល​មាន​ស្ថិរភាព​ដើម្បី​ចិញ្ចឹម​ជីវិត​៖ 

មុន​ពេល​រៀបការ​នារី​ៗ​ត្រូវ​តែ​មាន​ស្ថិរភាព​រក​លុយ​ដោយ​ខ្លួន​ឯង​ ធ្វើ​ឱ្យ​គេ​គោរព​ស្រឡាញ់​ និង​មាន​ភាព​រឹងមាំ​នៅ​ក្នុង​គ្រួសារ​។​ ពេល​ដែល​អ្នក​មាន​ចំណូល​អាច​ចិញ្ចឹម​ខ្លួន​ឯង​បាន​អ្នក​មិន​ចាំ​បាច់​ដេក​បារម្ភ​ចាំ​ចាយ​លុយ​ប្តី​នោះ​ទេ​។​ ជា​ពិសេស​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ត្រូវ​ការ​ភ្លាម​ៗ​ ទោះ​បី​ជា​គ្មាន​ប្តី​ក៏​អ្នក​អាច​បំពេញ​តម្រូវ​ការ​ខ្លួន​ឯង​បាន​ដែរ​។

២.​ សាក​ល្បង​បទពិសោធន៍​ស្នេហា​ឱ្យ​បាន​ច្រើន​បើ​មាន​ឱកាស៖ 

មុន​ពេល​រៀបការ​អ្នក​គួរ​តែ​សាកល្បង​ស្គាល់​រសជាតិ​ស្នេហា​ឱ្យ​បាន​ច្រើន​ទើប​ជីវិត​នេះ​គួរ​ឱ្យ​ចាប់​អារម្មណ៍​។​ ពេល​អ្នក​មាន​បទពិសោធន៍​កាន់​តែ​ច្រើន​ក្នុង​រឿង​ស្នេហា​ អ្នក​កាន់​តែ​អាច​ការពារ​ខ្លួន​ ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​និង​មិន​គួរ​ធ្វើ​។​ តាម​ពិត​ទៅ​នារី​ៗ​មិន​គួរ​ព្រងើយ​កន្តើយ​នឹង​ស្នេហា​ក្នុង​ពេល​យុវវ័យ​ទេ​ ព្រោះ​វា​ជា​មេរៀន​មួយ​ផ្នែក​ក្នុង​ជីវិត​។

៣.​ ចំណាយ​ពេល​វេលា​ជាមួយ​អ្នក​មាន​គុណ​ឱ្យ​បាន​ច្រើន​៖ 

ត្រូវ​ចាំ​ថា​នៅ​ពេល​អ្នក​រៀបការ​ហើយ​ មាន​ពេល​វេលា​តិច​ណាស់​ក្នុង​ការ​មើល​ថែ​ទាំ​ឪពុក​ម្តាយ​។ ដោយសារ​តែ​អ្នក​ត្រូវ​ទទួល​បន្ទុក​មើល​ថែ​គ្រួសារ​ដ៏​តូច​មួយ​របស់​ខ្លួន​ ចេញ​ធ្វើ​ការងារ​ក្រៅ​ផ្ទះ​ដើម្បី​រក​លុយ​ផង​ ដូច្នេះ​ថ្ងៃ​ឈប់​សម្រាក​សៅរ៍​ អាទិត្យ​តែ​ពីរ​ថ្ងៃ​មិន​គ្រប់គ្រាន់​ឡើយ​។​ ដូច្នេះ​មុន​ពេល​ដែល​អ្នក​ចាកចេញ​ពី​លោក​ទាំង​ពីរ​ អ្នក​គួរ​តែ​ចំណាយ​ពេល​វេលា​នៅ​លីវ​ថែរក្សា​ឪពុក​ម្តាយ​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ មុន​នឹង​អ្នក​បាត់បង់​ឱកាស​នេះ​។

៤​ ស្វែងរក​ចំណង់​ចំណូល​ផ្ទាល់​ខ្លួន​ឱ្យ​ឃើញ​៖ 

នារី​ដែល​នៅ​លីវ​មាន​គុណ​សម្បត្តិ​ដាច់​គេ​ម្យ៉ាង​គឺ​ មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ទាំង​ក្នុង​រឿង​ការងារ​ និង​រឿង​ផ្ទាល់​ខ្លួន​។​ ប្រសិន​បើ​អ្នក​បាន​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ខ្លួន​ឯង​កាន់​តែ​ច្រើន​អ្នក​ប្រាកដ​ជា​រក​ឃើញ​សេចក្តី​ត្រូវការ​ និង​ស្គាល់​ខ្លួន​ឯង​បាន​កាន់​តែ​ច្បាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាន់​ពេល​ដែល​អ្នក​នៅលីវ នៅ​មាន​សេរីភាព​ អ្នក​ក៏​គួរ​តែ​ប្រញាប់​ធ្វើ​វា​ដើម្បី​បំពេញ​ក្តី​សុបិន​ខ្លួន​ឯង​មុន​នឹង​ចំណាយ​ពេល​កសាង​គ្រួសារ និង​រស់នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។​ ពេល​រៀបការ​ហើយ​អ្នកនឹង​ត្រូវ​លះបង់​រឿង​ជា​ច្រើន​ដើម្បី​ក្រុម​គ្រួសារ​។

៥​ ដើរលេង​ផ្សងព្រេង​ឱ្យ​បាន​ច្រើន​៖

ប្រសិន​បើ​អ្នក​ចង់​មាន​ជីវិត​អាពាហ៍​ពិពាហ៍​ដែល​ស្រស់​បំព្រង​ មិន​ដេក​ស្តាយ​ក្រោយ​នោះ​រឿង​ដែល​នារី​ៗ​គួរ​ធ្វើ​ឱ្យ​បាន​មុន​រៀបការ​គឺ​ ធ្វើ​ដំណើរ​កម្សាន្ត​ឱ្យ​បាន​ច្រើន​។​ ទៅ​កន្លែង​ដែល​ខ្លួន​ចង់​ទៅ​ ចំណាយ​លុយ​ដែល​ខ្លួន​ឯង​រក​បាន​មក​ផ្សះផ្សា​ផ្លូវ​ចិត្ត​បំពេញ​សេចក្តី​សុខ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេល​រៀបការ​ហើយ​អ្នក​ប្រាកដ​ជា​រវល់​ ព្រោះ​ត្រូវ​ទទួល​បន្ទុក​ច្រើន​ទ្វេ​ដង​ រវល់​ជាមួយ​កូន​ផង​ ជាមួយ​ប្តី​ផង​ ការងារ​ក្រៅ​ផ្ទះ​ក្នុង​ផ្ទះ​ ។ល។​ ដូច្នេះ​ការ​ដើរ​លេង​កម្សាន្ត​គឺ​ជា​រឿង​ដែល​ពិបាក​បំផុត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម