មក​ស្គាល់​រីសត តម្លៃ​ថ្លៃ​ និង​ប្រណីត​បំផុត ៥កន្លែង​នៅ​កម្ពុជា

ជា​ឋានសួគ៌​សម្រាប់​អ្នក​ដំណើរ​កម្សាន្ត​គ្រប់​រូប កម្ពុជា​តែង​តែ​ត្រូវ​បាន​ទេសចរពិពណ៌នា​ដោយ​ពាក្យ​បី​មាត់​គឺ​ ដែនដី​អាថ៌កំបាំង​ ស្ងប់ស្ងាត់ និង​គ្មាន​ពីរ។ ពាក្យពេចន៍ទាំង​អស់​បាន​កើត​ឡើង​ពី​សំណួររាប់​ពាន់​ដែល​គ្មាន​អ្នក​បក​ស្រាយ​បាន​ពី​ដែនដី​ដ៏​វិសេស​មួយ​នេះ។ កម្ពុជា​​មាន​រាជធានី​ដ៏​ឆើតឆាយ​ដែល​មាន​​ Street food ដ៏​ល្អ​បំផុត និងជា​ដែនដី​ក្ដៅ​ហើយ​សើម ព្រមទាំងមាន​សំណង់​ស្ថាបត្យកម្ម​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ជា​ច្រើន។ បន្ទាប់​ពី​ការ​គ្រប់​គ្រង​ស្ថានភាព​កូវីត១៩​បាន​យ៉ាង​ល្អ​ ទាំង​​ទេសចរណ៍​ក្នុង​ស្រុក​ និង​អន្តជាតិ​​បាន​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​។ យ៉ាង​ណា​យើង​ក្រឡេក​មក​មើលកំពូល​រីសតចំនួន ៥ ដែល​ថ្លៃ​ និង​ទំនើបខ្លាំង​នៅ​កម្ពុជាដែលអ្នកគួរស្គាល់ និងអាចជា​ទិសដៅសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់អ្នក។

១ Shinta Mani Wild – A Bensley Collection

បង្កើត​ឡើង​ដោយ​ស្ថាបត្យករ​ដ៏​ល្បី​ល្បាញ​ជនជាតិ​អាមេរិក​លោក​ Bill Bensley​ រីសត​មួយ​នេះ​បង្កប់​ខ្លួន​​ក្នុង​ព្រៃ​ដ៏​ជ្រៅ​ដែល​អម​ទៅ​ដោយ​ឧទ្យាន​ជាតិ ៣ គឺ​ឧទ្យាន​ជាតិ​គិរីរម្យ ឧទ្យាន​ជាតិ​បូកគោ និង​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ។ Shinta Mani Wild គឺ​បង្កើត​ឡើង​ក្រោម​គំនិត​សម្រាប់​ផ្ដល់​បទ​ពិសោធន៍​ជំរំ​ប្រណីត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​តង់​ប្រណិត​ចំនួន​១៥ ដោយ​រួម​បញ្ចូល​នូវ​ការ​រចនា​លំដាប់​ពិភពលោក បដិសណ្ឋារកិច្ច និង​ការ​អភិរក្ស​ឬ​គោលបំណង​ការពារ​ជ្រលង​ទន្លេ​ទំហំ ៣៥០ ហិតា​ពី​ការ​បរបាញ់ ការ​ជីក​យក​រ៉ែ និង​ការ​កាប់​ឈើ។ រីសត​មួយ​នេះ​បាន​បើក​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ​ដែល​មាន​ការ​ផ្ដល់​ជូន​ដូចជា​អាហារដ្ឋាន និង​បារ​ដែល​ជាប់​ទៅ​នឹង​ទឹក​ធ្លាក់​ រួម​ទាំង​សេវាកម្ម​ស្បា​ និង​សកម្មភាព​បែប​ផ្សងព្រេង​មួយ​ចំនួន​ទៀត។ សម្រាប់​តម្លៃ​វិញ​បើ​យោង​ទៅ​តាម​គេហទំព័រ​ផ្លូវការ​របស់​រីសត​មួយ​នេះ​គឺ​មាន​តម្លៃ​ជាង ១ ៩០០ ដុល្លារ​សម្រាប់​ការ​ស្នាក់​នៅ​ ៣​ យប់​រួម​បញ្ចូល​អ្វីៗ​គ្រប់​យ៉ាង​ចាប់​ពី​អាហារ​ សកម្មភាព​ផ្សង​ព្រេង និង​ភេសជ្ជៈ​ជា​ដើម។

២ Zannier Hotels Phum Batitang

Zannier Hotels Phum Batitang ឬ​ភូមិ​បៃតង​ជា​រីសត​កំពូល​លំដាប់​ផ្កាយ ​៥ ស្ថិត​ក្បែរ​ក្រុង​សៀមរាប ដែល​មាន​ចម្ងាយ ១.៩ គីឡូម៉ែត្រ ​នៅ​ក្បែរ​ប្រលាន​យន្ត​ហោះ​អន្តជាតិ​ខេត្ត​សៀមរាប ហើយ​ក៏​ជា​ទិសដៅ​រីសត​ប្រណិត​​ដ៏​មាន​ប្រជាប្រិយភាព​មួយ។ កន្លែង​សម្រាក​លំហែ​ដ៏​ប្រណិត​នេះ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៨ ហិតា​នៃ​សួនច្បារ​ដ៏​ខៀវស្រងាត់ វាលស្មៅ​ និង​វាលស្រែ។ រីសត​មួយ​នេះ​មាន​ផ្ទះ​វីឡា​ដែល​មាន​រចនា​បទ​បែប​ខ្មែរ​សម័យ​អង្គរ​ចំនួន ៤៥ និង​មាន​អាហារដ្ឋាន​ចំនួន​ ២ អាង​ទឹក​ដ៏​ធំ​មួយ​ និង​សេវាកម្ម​ស៉្បា រួម​ទាំង​បារ​ផង​ដែរ។ Zannier Hotels Phum Batitang មាន​កញ្ជប់​សេវាកម្ម​សម្រាប់​ការ​ស្នាក់​នៅ​រយៈ​ពេល​ ៣​ យប់​ដែល​មាន​តម្លៃ​ចាប់​ពី​ ១៥០០ ដុល្លារ​ដោយ​រួម​បញ្ចូល​សេវាកម្មទាំង​អស់។ Zannier Hotels Phum Batitang ឬ​ភូមិ​បៃតង​គ្រប់​គ្រង​ដោយ​សណ្ឋាគារ Zannier និង​មាន​ស្ថាបនិក​លោកArnaud Zannier។

៣ កោះ​សង្សារ

កោះ​សង្សារ​ជា​កន្លែង​ដែល​គេចពី​ភាព​មមាញឹក​ដ៏​ល្អ​ឥត​ខ្ចោះ​ ជា​កន្លែង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដក​ដង្ហើម​ជា​មួយ​នឹង​ធម្មជាតិ ស្នាក់​នៅ​កន្លែង​ដែល​សាង​សង់​ដោយ​ជនជាតិ​ខ្មែរ​ ដោយ​ដៃ​ជនជាតិ​ក្នុង​ស្រុក​​ផ្ទាល់។ កោះ​សង្សារ​ស្ថិត​នៅ​ប្រជុំ​កោះ​រុង​ ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ភ្ញៀវ​ទេសចរត្រូវ​ចំណាយ​ពេល ៤៥​ នាទី​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​កប៉ាល់​ល្បឿន​លឿន​ទើប​ទៅ​ដល់។ កោះ​សង្សារ​គឺ​ជា​រីសត​លំដាប់​ផ្កាយ ៥ ដែល​បាន​ជាប់​ឈ្មោះ​ជា​បឹង​កាឡូ​លើ​ទឹក​ស្រស់​ស្អាត​បំផុត​ទាំង​១០ លើ​ពិភព​លោក​ និង​ជា​កន្លែង​ក្រេប​ទឹកឃ្មុំ​ល្អ​បំផុត​ក្នុង​លោក។ កោះ​សង្សារ​មាន​ផ្ដល់​ជូន​អាហារដ្ឋាន ២ អាង​ទឹក​ឯកជន ២៤ អាង​ទឹក​ធំ​មួយ សេវាកម្ម​ស៉្បា និង​សកម្មភាព​កីឡា​​លើ​ទឹក​ជា​ច្រើន​។ សម្រាប់​តម្លៃ​ក្នុង​​ការ​ស្នាក់​​មាន​តម្លៃ​ចាប់​ពី ៨៩០ ដល់ ៣៥៩០ ដុល្លារ​ក្នុង​មួយ​យប់​។

៤ Amansara Siem Reap

Amansara សាង​សង់​ឡើង​តាម​រចនាបថ​បែប​ខ្មែរ​សម័យ​ថ្មី​។ វា​បាន​ចាប់​ផ្ដើម​ឡើង​ពី​ផ្ទះ​ស្នាក់​របស់​ព្រះបាទ​នរោត្តម​សីហនុ បន្ទាប់​មក​ក៏​ក្លាយ​ជា​សណ្ឋាគារ​ ក្រោយ​មក​ទៀត​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​ឆ្នាំ ១៩៧៥ ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ ២០០២ និង​ថែម​ទាំង​បាន​បន្ថែម​អាង​ទឹក​ដ៏​ប្រណីត​ចំនួន​ ១២​បន្ថែម​ទៀត។ សណ្ឋាគារ និង​រីសត ដ៏​ប្រណីត​បំផុត​មួយ​នេះ​មាន​ចម្ងាយ​ត្រឹម​តែ​ ១០​នាទី​ពី​ច្រក​ចូល​ប្រាសាទ​អង្គរ​វត្ត។ Amansara មាន​សួន​ច្បារ​ដ៏​ស្រស់​ស្អាត កន្លែង​ស្ប៉ា​ដ៏​ស្ងប់ស្ងាត់ អាង​ទឹក​ និង​ដើម​ឈើ​ ជា​មួយ​នឹង​ភាព​ស្ងប់ស្ងាត់​ដែល​ធ្វើ​ឲ្យ​វា​មាន​ឈ្មោះ​ថា – ‘​ឋានសួគ៌​សន្តិភាព ‘ ។ គូស​បញ្ជាក់​ផង​ដែរ​ថា​ Amansara មាន​តម្លៃ​ចាប់​ពី ១២៣២ ដុល្លារ​ក្នុង​មួយ​យប់​។

៥ The Royal Sand – Koh Rong

The Royal Sand ជា​រីសត​លំដាប់​ផ្កាយ​៥ ដែល​មាន​ទី​តាំង​នៅ​លើ​ឆ្នេរ​សុខសាន្ត ​កោះរុង​ ខេត្ត​ព្រះសីហនុ។ រីសត​មួយ​នេះ​ផ្ដល់​ជូន​នូវ​វីឡា​ស្នាក់​ដ៏​ទំនើប​បំផុត​ ឆ្នេរ​ឯកជន ជា​មួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ឈូង​សមុទ្រ​។ The Royal Sand ក៏​មាន​នូវ​អាហារដ្ឋាន អាងទឹក និង​ផ្ដល់​ជូន​នូវ​សេវាកម្ម សម្ភារៈ​ប្រណីត​ៗ​ជា​ច្រើន​។ លើស​ពី​នេះ​រីសត​មួយ​នេះ​ក៏​មាន​សកម្មភាព​កីឡា​មួយ​ចំនួន​ដើម្បី​ញុំាង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ដែល​មាន​ដូចជា មុជទឹក ជិះ​កៃ​យាក ជិះ​កង់​ឡើង​ភ្នំ និង​សកម្មភាព​មួយ​ចំនួន​ទៀត។ សម្រាប់​តម្លៃ​វិញ The Royal Sand មាន​តម្លៃ​ចាប់​ពី​ ៥០០ ដុល្លារ​ដល់ ២១២០ ដុល្លារ​សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​មួយ​យប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម