សង្សារ​ទ្រាំនៅជាមួយមិនបានយូរឡើយ បើ​អ្នកមានចរិតទាំង ៥​ នេះ

ជឿជាក់ថាភាគច្រើនរវាងទំនាក់ទំនងរវាងមនុស្សពីរនាក់ មនុស្សប្រុសគឺជាភាគីម្ខាងដែលទាមទារឱ្យមានការអត់ធ្មត់ខ្លាំងជាងមនុស្សស្រី។ ប៉ុន្តែការអត់ធ្មត់របស់មនុស្សម្នាក់ៗគឺតែងតែមានដែនកំណត់។ ជាក់ស្ដែងប្រសិនមនុស្សស្រីមានបញ្ហាទាំង ៥ ខាងក្រោមនេះអាចនឹងធ្វើឱ្យគេអស់ចិត្តដោយឯកឯងតែម្ដង៖

១. ចូលចិត្តរអ៊ូច្រើន

ទទួលស្គាល់ថាមនុស្សប្រុសគឺមានបន្ទុកធ្ងន់ច្រើនជាងមនុស្សស្រីទាំងក្នុងគ្រួសារ និងសង្គមខាងក្រៅ។ អាចនិយាយបានថាពួកគេមិនមែនជាមនុស្សម្នាក់ដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្វីដែលគេធ្វើគឺសុទ្ធតែព្យាយាមចេញពីចិត្តដើម្បីបំពេញបំណងជូនមនុស្សជាទីស្រឡាញ់។

ដូច្នេះពួកគេត្រូវការពាក្យសម្ដីទន់ភ្លន់ដើម្បីជួយលើកទឹកចិត្ត មិនមែនជាការរអ៊ូ ស្ដីបន្ទោស ឬយកគេទៅប្រៀបធៀបជាមួយអ្នកដទៃឡើយ។ ប្រសិនបើមនុសស្រីចូលចិត្តរអ៊ូច្រើន ឬសាំញ៉ាំពេកនឹងធ្វើឱ្យពួកគេធុញទ្រាន់េហូតដល់លែងចង់នៅជាមួយទៀត។

២. ចូលចិត្តនិយាយរឿងផ្ទាល់ខ្លួនប្រាប់គេ

ភាគច្រើនមនុស្សស្រីចូលចិត្តចែករំលែករឿងផ្ទាល់ខ្លួនស្ទើរគ្រប់បែបយ៉ាងទៅមិត្តល្អរបស់គេ ជាពិសេសបញ្ហាស្នេហាមិនថាល្អ ឬអាក្រក់ឡើយ។ ទោះជាយ៉ាងណា មនុស្សប្រុសភាគច្រើនក៏មិនចូលចិត្តទម្លាប់មួយនេះដែរព្រោះពួកគេគិតថាមនុស្សម្នាក់ៗតែងតែមានជីវិត និងរឿងផ្ទាល់ខ្លួន។ ដូច្នេះការចែករំលែករឿងគ្រប់យ៉ាងពេកមិនមែនជារឿងល្អឡើយ។

៣. ពឹងផ្អែកខ្លាំងពេក

មនុស្សប្រុសម្នាក់ណាក៏ស្រឡាញ់មនុស្សស្រីដែលចេះលេងសើច ឬញ៉ិញ៉ក់ដាក់បន្តិចបន្តួចដែរ។ ប៉ុន្តែវានឹងធ្វើឱ្យបុរសឆាប់ធុញទ្រាន់ បើនារីម្នាក់នោះហាក់ដូចជាទន់ជ្រាយខ្លាំងពេក ឬអាចនិយាយបានថាសូម្បីតែរឿងតូចតាចក៏រំអួយដែរ។ ការបង្ហាញអត្តចរិតបែបនេះនឹងធ្វើឱ្យគេគិតថាខ្លួនចាំតែពឹងពាក់អាស្រ័យលើគេប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ប្រសិនបើភាគីបុរសមិនគំនិតមិនស្មោះត្រង់នឹងកាន់តែងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតត្រាជាងមុនទៀត។

៤​. មានអំនួត

មនុស្សប្រុសមួយចំនួនធំមិនចូលចិត្តមនុស្សស្រីដែលមានអំនួតជ្រុលនោះទេ។ វាប្រៀបដូចជាកំពុងបង្ហាញការមិនគោរពទៅកាន់អ្នកដទៃ ឬលើកខ្លួនឯងឱ្យខ្ពស់ជ្រុលពេកដើម្បីឱ្យគេទទួលស្គាល់។ ប្រសិនបើនៅប្រកាន់អត្តចរិតមានអំនួតទៀត ច្បាស់ណាស់គេនឹងដើរចេញដោយខ្លួនឯងតែម្ដង។

៥. ច្រំដែល

ជឿជាក់មនុស្សស្រីចូលចិត្តនិយាយស្ដីច្រើនដើម្បីចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់បានល្អ។ ប៉ុន្តែប្រសិនការនិយាយនោះច្រើនពេក ខុសពេល ខុសកន្លែង ហើយច្រំដែលទៀត វានឹងគេទ្រាំទ្រលែងបានទៅវិញ។ វាមិនត្រឹមតែមិនអាចជួយផ្លាស់ប្ដូរគាត់ទេ តែវាបែរជាអាចបង្កជាជម្លោះ ឬកំហឹងមិនខាន។ ដូច្នេះពេលមានបញ្ហាអ្វីមួយគួរទុកពេលវេលា ដកឃ្លាឱ្យស្ងប់ចិត្តរាងខ្លួនបន្តិចសឹមនិយាយគ្នាដោយសន្តិវិធី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម