មូលហេតុ ៤ យ៉ាងធ្វើឱ្យអ្នកចូលចិត្តស្រឡាញ់គេម្នាក់ឯង

ពាក្យថាស្នេហាគឺតម្រូវឱ្យមនុស្សពីរនាក់មានចិត្តស្រឡាញ់លើគ្នាទៅវិញទៅមក។ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនចូលចិត្តស្រឡាញ់គេម្នាក់ឯងទាំងដែលគេមិនបានមានចិត្តស្រឡាញ់យើងវិញសូម្បីបន្តិច។ តើប្រិយមិត្តមានឆ្ងល់ថាមានមូលហេតុអ្វីខ្លះទៅទើបធ្វើឱ្យមនុស្សយើងស្រឡាញ់គេតែម្ខាងបែបនេះ? ដូច្នេះថ្ងៃនេះ AMS នឹងនាំប្រិយមិត្តមកមើលពីហេតុផលដូចខាងក្រោម៖

១. ចង់ក្លាយជាគូអនាគតជាមួយគេ

មនុស្សជាច្រើនមានក្ដីសុបិនចង់ក្លាយជាគូអនាគតជាមួយអ្នកដែលយើងលួចស្រឡាញ់ ហើយពិតជាចង់ឱ្យវាក្លាយជាការពិតខ្លាំងណាស់។ មួយវិញទៀត យើងអាចនិយាយថាប្រសិនបើខ្លួនចេះវេទមន្តនឹងធ្វើឱ្យក្លាយជាការពិតភ្លាមៗតែម្ដង។ នៅពេលដែលជួបគេ យើងនឹងមានអារម្មណ៍ថាពេញលេញជាងពេលណាទាំងអស់។ ដូច្នេះហើយស្គាល់គ្នាកាន់តែយូរ កាន់តែចង់ឱ្យគេក្លាយជារបស់ខ្លួន។

២. ស្រឡាញ់ខ្លាំងដល់ថ្នាក់មើលរំលងគុណវិបត្តិ

នៅពេលធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយ នោះគេនឹងក្លាយជាមនុស្សពិសេសដែលអាចធ្វើឱ្យយើងមើលរំលងនូវគុណវិបត្តិតែម្ដង។ បើទោះបីជាម្នាក់នោះធ្លាប់ធ្វើឱ្យយើងសោកសៅក៏ដោយ ក៏យើងត្រៀមខ្លួនដើម្បីទទួល និងមើលរំលងរួចទៅហើយ។ ដូច្នេះក្នុងចិត្តក្នុងភ្នែកអ្នកដែលចូលចិត្តស្រឡាញ់គេម្នាក់ឯងគឺតែងតែមើលឃើញគេល្អរហូត។

៣. មានក្ដីសង្ឃឹមទៅលើស្នេហាមួយនេះ

អារម្មណ៍ដែលស្រឡាញ់គេតែម្ខាងគឺតែងតែលួចមានសង្ឃឹមទៅលើស្នេហាមួយនេះថានឹងមានផលតបស្នងមកវិញ។ បើទោះជាមានភាគរយដែលមិនអាចទៅរួចច្រើនយ៉ាងណា មកដល់ចំណុចនេះហើយវាពិតជាពិបាកនឹងត្រលប់ក្រោយខ្លាំងណាស់។ ដូច្នេះថ្វីត្បិតគេមិនបានខ្វល់ ឬមិនបានចាប់អារម្មណ៍លើយើងក៏ដោយ ក៏សុខចិត្តប្រាប់ខ្លួនថាអាចទ្រាំរស់នៅក្នុងសភាពបាន មិនអីទេ។

៤. ចង់ឈ្នះ

វាអាចជាការលំបាកដែលតស៊ូស្រឡាញ់មនុស្សម្នាក់ទាំងដែលគេមិនមានចិត្តលើយើងសូម្បីបន្តិច។ អារម្មណ៍បែបនេះមួយផ្នែកគឺជាក្ដីស្រឡាញ់ ហើយមួយផ្នែកទៀតគឺចិត្តចង់ឈ្នះរបស់យើងផ្ទាល់តែម្ដង។ ដូច្នេះការចង់យកឈ្នះលើអារម្មណ៍មនុស្សម្នាក់ឱ្យតបស្នងក្ដីស្រឡាញ់មិនវិញនេះហើយ ជាកត្តាជំរុញទឹកចិត្តឱ្យតស៊ូរហូតបានសម្រេច។

ការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់អ្នកណាម្នាក់ខ្លាំង ឬតិចមិនមែនជាកំហុសនោះទេ។ ប៉ុន្តែស្របពេលនេះក៏កុំបណ្ដោយឱ្យខ្លួនស្រឡាញ់ជ្រុលដល់ថ្នាក់ភ្លេចគិតពីអារម្មណ៍របស់ខ្លួនឯងផង។ បើមិនដូច្នោះយើងនឹងបាត់បង់គ្រប់យ៉ាងសូម្បីតែខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ