បុណ្យពីជាតិមុន! កូនប្រសាជួបម្ដាយក្មេកល្អ ៤ ប្រភេទនេះសំណាងជាងបានដៃគូល្អក្នុងជីវិតទៅទៀត

នៅពេលដែលយើងជ្រើសរើសបានដៃគូជីវិតម្នាក់ដែលមានគ្រប់លក្ខណៈសម្បត្តិពេញចិត្តយើងហើយគឺប្រៀបដូចជាការរើសបានកំណប់ជីវិតដ៏មានតម្លៃមួយផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យជីវិតរបស់យើងកាន់តែមានសំណាងដូចមានបុណ្យពីជាតិមុននោះគឺមានម្ដាយក្មេកល្អដែលស្រឡាញ់យើងដូចកូនបង្កើត។ ជាពិសេសម្ដាយក្មេក ៤ ប្រភេទខាងក្រោមនេះ៖

១. ម្ដាយក្មេកដឹងសុខទុក្ខកូនប្រសា

នៅក្នុងទំនាក់ទំនងមួយការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមកគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដោយមិនថារវាងម្ដាយក្មេក និងកូនប្រសានោះឡើយ។ ម្ដាយដែលចេះគិតគួរវែងឆ្ងាយគាត់នឹងយល់អំពីទុក្ខលំបាកក្នុងនាមជាកូនប្រសារបស់គេម្នាក់ ដូច្នេះគាត់ក៏ដឹងអំពីរបៀបផ្ដល់យោបល់ ស្ដាប់យោបល់ ទទួលយកគំនិត និងអប់រំសមាជិកគ្រួសារក្នុងយ៉ាងប្រាកដ។ ជាពិសេសគាត់នឹងមិនទុកកូនប្រសារជាអ្នកក្រៅនោះទេ ហើយគាត់ក៏តែងតែដើរតួដូចជាម្ដាយបង្កើតដែលចូលចិត្តពិគ្រោះពិភាក្សាបញ្ហាជាមួយកូនៗរហូត។ ប៉ុន្តែប្រសិនបើគាត់ជាម្ដាយក្មេកម្នាក់ដែលក្រអឺតក្រទម អាត្មានិយម និងមិនសមរម្យនោះច្បាស់ណាស់មិនមានកូនប្រសាណាម្នាក់អាចរស់នៅជាមួយបានយូរឡើយ។

២. ម្ដាយក្មេកដើរតួជាបង្អែករឹងមាំ

ការគោរពប្រណិប័តន៍អ្នកមានគុណមិនត្រឹមតែចំពោះកូនបង្កើតនោះទេ ប៉ុន្តែកូនប្រសាក៏មានតួនាទីមួយនេះដែរនៅពេលដែលយើងចាប់ដៃក្លាយជាដៃគូជីវិតហើយនោះ។ ដូច្នេះពេលរៀបការហើយកូនៗទាំងអស់នឹងមិនយកសម្ពាធណាមួយមកចែករំលែកឱ្យគាត់បានដឹងច្រើនឡើយ ជាពិសេសផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនថាជីវិតកូននៅក្នុងដំណាក់កាលណាទេ ជាម្ដាយគឺត្រៀមចាំជួយកូនគ្រប់ពេលមិនថាកូនបង្កើត ឬកូនប្រសាឡើយ។ នៅពេលដែលយើងជួបជាមួយម្ដាយក្មេកប្រភេទនេះច្បាស់ណាស់ប្រៀបដូចជារកបានម្ដាយបង្កើតម្នាក់ទៀតដែរ។ គាត់នឹងមិនព្រងើយកន្ដើយនឹងការលំបាករបស់យើងនោះទេ ដូច្នេះគាត់ក៏តែងតែទទួលបានការគោរព ស្រឡាញ់ ដឹងគុណ និងការយកចិត្តទុកដាក់ពីកូនប្រសាខ្លាំងដូចគ្នា។

៣. ម្ដាយក្មេកឈរលើភាពត្រឹមត្រូវ

ជាធម្មតារាល់ម្ដាយក្មេកគ្រប់រូបតែងតែស្រឡាញ់ និងការពារកូនបង្កើតរបស់ខ្លួនខ្លាំងជាងអ្នកណាទាំងអស់។ ប៉ុន្តែម្ដាយក្មេកដែលឆ្លាត និងស្រឡាញ់គ្រួសារនឹងមិនព្យាយាមបង្កបញ្ហាណាមួយដែលអាចបង្កជាជម្លោះរវាងប្ដីប្រពន្ធឡើយ។ មិនត្រឹមប៉ុណ្ណេះ គាត់ក៏មិនជ្រើសរើសវិធីជេរស្ដីបន្ទោសកូនប្រសារនៅពេលមានកំហុសណាមួយដូចគ្នាដែរ។ ផ្ទុយទៅវិញ គាត់នឹងព្យាយាមទាញយកហេតុផលមកពន្យល់កូនៗឱ្យយល់កាន់តែច្បាស់អំពីដោះស្រាយបញ្ហាជាដើម។ ជាងនេះទៅទៀត គាត់ក៏ជាមនុស្សម្នាក់មានចក្ខុវោស័យវែងឆ្ងាយ ហើយក៏ដើរតួជាមនុស្សម្នាក់ដែលសម្របសម្រួលសមាជិកគ្រួសារឱ្យរស់នៅចុះសម្រុងគ្នាផងដែរ។

៤. ម្ដាយក្មេកចេះគោរពឯកជនភាព

មិនថាទំនាក់ទំនងជិតស្និទ្ធខ្លាំងយ៉ាងណានោះទេ ម្ដាយក្មេកគួរចេះរក្សាទុកគម្លាតឱ្យប្ដីប្រពន្ធទាំងគូខ្លះដែរ។ ប៉ុន្តែមិនមែនមានន័យថាត្រូវតែរក្សាគម្លាតជាចាំបាច់រហូតដល់បង្កើតជាព្រំដែនខណ្ឌទំនាក់ទំនងមួយនេះឡើយ។ ជាកស់ស្ដែងក៏មានម្ដាយក្មេកមួយចំនួនដែលមិនយល់ថាអ្វីជាគម្លាតឯកជនរបស់កូនៗដោយគាត់តែងព្យាយាមជ្រៀតខ្លួនចូលក្នុងទំនាក់ទំនងរបស់កូនគ្រប់កាលៈទេសៈ។ មិនយូរនោះទេទំនាក់ទំនងអ្នកទាំងពីរនឹងចាប់ផ្ដើមបាត់បង់សេរីភាព និងមានតែជម្លោះតែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើយើងទទួលបានម្ដាយក្មេកដែលចេះគោរពឯកជនភាពកូនៗច្បាស់ណាស់គឺប្រៀបដូចជាមានសម្ពាយបុណ្យពីជាតិមុនយ៉ាងដូច្នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *