ទោះសម្រស់ផូរផង់យ៉ាងណា តែបើយកស្រ្តី ៣ ប្រភេទនេះជាដៃគូ នាំរឿងស្មុគស្មាញ និងភាពសោកសៅ

ជារឿងធម្មតានោះទេដែលសម្រស់របស់មនុស្សស្រីតែងតែជាចំណុចអាទិភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកណា ជាពិសេសមនុស្សប្រុស។ ប៉ុន្តែមានតែសម្រស់ក៏មិន​មែន​ជាចំណុចសំខាន់ខ្លាំងណាស់ណា ដែលអាចឱ្យគេចាប់ចិត្តចង់យកទៅធ្វើជាដៃគូជីវិតច្បាស់លាស់ឡើយ។

ជាក់ស្ដែងដូចជានារីៗដែលមាន ៣ យ៉ាងនេះត្បិតមានសម្រស់ស្អាតដូចទេពធីតាមែន ប៉ុន្តែនាងគឺជាមនុស្សម្នាក់ដែលនាំតែរឿងក្ដៅក្រហាយ គ្មានសុភមង្គល និងភាពសោកសៅមិនឈប់ ប្រសិនបើសម្រេចចិត្តជ្រើសរើសជាភរិយា៖

១. មនុស្សដែលមិនទាន់ភ្លេចអ្នកចាស់

ស្នេហារវាងមនុស្សពីរនាក់មិនដែលប្រាថ្នាចង់បានអ្នកទីបីមកជ្រៀតជ្រែកនៅចន្លោះកណ្ដាលនោះទេ បើទោះបីជាម្នាក់នោះជាអ្នកចាស់ក៏ដោយ។ ប្រសិនបើនាងមិនទាន់អាច​លុបអ្នកចាស់ចោលបាននោះទេ នោះអ្នកក៏ប្រហែលជាមិនអាចស្ថិតក្នុងតំណែងទីមួយក្នុងបេះដូងនាងដែរ។ ជាពិសេសនៅពេលនាងព្យាយាមរក្សាទុក​វត្ថុអនុស្សាវរីយ៍របស់អ្នកចាស់ ទាំងដែលកំពុងទាក់ទងគ្នាជាមួយអ្នក នោះមិនមែនជាសញ្ញាល្អនោះទេ ព្រោះពេលខ្លះរបស់ទាំងនោះគឺជាឧបករណ៍ដែលអាចរំឮកដល់ការចងចាំក្នុងចិត្តរបស់ពួកគេ។ ដូច្នេះបើអ្នកនៅតែរឹងទទឹងចង់បាននាងធ្វើជាអនាគតភរិយា មានភាគរយខ្ពស់អ្នកនឹងប្រឈមមុខជាមួយភាពសោកសៅ និងមិនមានសុភមង្គលឡើយ។

២. មនុស្សដែលមានតម្រូវការខ្ពស់ខ្លាំងពេក

បើទោះបីជាបុរសមានភាពប៉ិនប្រសព្វពិតមែន ប៉ុន្តែបច្ចុប្បន្ននេះស្រ្តីក៏ពូកែមិនចាញ់មនុស្សប្រុសនោះដែរ ឬអាចនិយាយបានថាពូកែជាងទៀតផង។ ប៉ុន្តែប្រសិនបើនាងជាមនុស្សម្នាក់ដែលមានតម្រូវការ ឬការំពឹងទុកខ្ពស់ខ្លាំងពេកហួស ពីអ្វីដែលមនុស្សនាងស្រឡាញ់អាចធ្វើបាន នោះស្នេហាមួយនេះនឹងប្រឈមមុខនឹងការបាក់បែកកាន់តែខ្លាំង។

ពេលខ្លះអ្នកទទួលបានភាពជោគជ័យហើយ ក៏មិនទាន់ធ្វើឱ្យនាងសប្បាយចិត្តបានដែរ ដោយសារវាមិនទាន់ជាអ្វីដែលនាងបានរំពឹងទុក។ ក្នុងករណីដែលអ្នកនៅតែជម្នះ​បន្ដ​ដើរលើផ្លូវស្នេហាដ៏តានតឹងនេះ គឺមិនខុសពីអ្នកកំពុងតែបង្ខំឱ្យខ្លួនឯងអូសផ្ទាំងថ្មដ៏សែនធំនោះទេ។ ដូច្នេះជម្រើសមាន ២ គឺទី១អ្នកអាចឆ្លៀតពេលបន្តិច ដើម្បីនិយាយគ្នា និងទី២ បើនិយាយគ្នាហើយលទ្ធផលនៅតែដដែល នោះបែកគ្នាជារឿងល្អបំផុតព្រោះទោះយ៉ាងណាក៏អ្នកនៅតែមិនអាចបំពេញតាមចិត្តរបស់នាងបានដែរ។

៣. មនុស្សដែលមិនគោរពឪពុកម្ដាយអ្នក

ជាការពិតបើទោះបីជានាងមានរូបសម្រស់ស្អាតប្រៀបដូចធីតាសួគ៌ និងគុណសម្បត្តិច្រើនរាប់មិនអស់ ប៉ុន្តែបើនាងមានគុណវិបត្តិមួយនេះគឺជាសញ្ញាព្រមានមួយដ៏ធំបំផុតដែលអ្នកត្រូវតែគិតពិចារណាឱ្យមែនទែន។ អ្នកអាចសាកគិតស្រមៃបានថាពេលនៅជាសង្សារនាងមិនបានឱ្យតម្លៃលើអ្នកមានគុណរបស់អ្នកផង ចុះទម្រាំចាប់ដៃគ្នាចូល​រោងការ តើនាងនឹងធ្វើបែបណាដាក់អ្នកទាំងពីរ។

មនុស្សស្រីប្រភេទនេះជាមនុស្សអាត្មានិយម គិតតែពីខ្លួនឯង ហើយក៏ជាមនុស្សស្រីម្នាក់ដែលចូលចិត្តមើលងាយអ្នកដទៃដែរ។ ដូច្នេះប្រសិនបើជួបមនុស្សស្រីបែបនេះ អ្នកគួរតែពិចារណាម្ដងទៀតព្រោះដៃគូអនាគតអ្នកនៅអាចរកបានទៀត ប៉ុន្តែអ្នកមានគុណវិញអ្នកនឹងគ្មានរកលោកបានម្ដងទៀតឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម