នៅព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ សារព័ត៌មាន Dispatch បានរាយការណ៍ថាតារាសម្ដែងស្រីកូរ៉េ Park MinYoung បានទទួលប្រាក់ខុសច្បាប់របស់មិត្ដប្រុសលោក Kang JongHyun ប្រមាណ ២៥០ លានវ៉ុន ឬជិត ២០ ម៉ឺនដុល្លារកំឡុងពេលសេពគប់គ្នា។ រឿងនេះដែរ បានក្លាយជាប្រធានបទត្រូវបានគេយកពិភាក្សាពាសពេញបណ្ដាញសង្គម។


មិនបានប៉ុន្មានខាងផលិតកម្មរបស់តារាស្រី Park MinYoung គឺ Hook Entertainment បានលើកឡើងថា៖ កាលពីខែ កុម្ភៈ ឆ្នាំ ២០២៣ Park MinYoung ត្រូវបានទទួលការសួរចម្លើយដោយសារអតីតមិត្ដប្រុសរបស់នាងបានប្រើប្រាស់ឈ្មោះរបស់នាងធ្វើរឿងខុសច្បាប់។ ប៉ុន្ដែរូបនាងមិនបានពាក់ព័ន្ធ និងចូលរួមសកម្មភាពខុសច្បាប់ណាមួយទេ។ ប្រាក់នោះបានលេចឡើងក្នុងគណនីធនាគាររបស់ Park MinYoung ដោយសារតែអតីតមិត្ដប្រុសរបស់នាងប្រើប្រាស់គណនីនាងសម្រាប់ការផ្ទេរប្រាក់ទៅមក។ វាមិនមែនជាប្រាក់ដែលរូបលោកប្រគល់ឲ្យនាងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឡើយ។

ខាងផលិតកម្មរបស់ Park MinYoung បានលើកឡើងថា៖ រូបនាងត្រូវបានមហាជនជាច្រើនយល់ច្រឡំចំពោះរូបនាង តែនាងមិនបានបកស្រាយអ្វីច្រើនឡើយ។ អ្វីដែលនាងអាចធ្វើបានគឺខិតខំប្រឹងសម្ដែងដើម្បីនាំយកស្នាដៃថ្មី និងមានគុណភាពមកជូនមហាជន។
ជាមួយគ្នាដែរ កំឡុងពេលផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួន “Marry My Husband” តារាស្រីរូបនេះបានទម្លាយពីអារម្មណ៍សោកស្ដាយចំពោះរឿងអាស្រូវដែលបានកើតឡើង បើទោះជានាងមិនបានធ្វើអ្វីខុស ប៉ុន្ដែរឿងនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មនុស្សជុំវិញជាច្រើន។


គួរបញ្ជាក់ថា អតីតមិត្ដប្រុសរបស់តារាស្រី Park MinYoung លោក Kang JongHyun ជាអ្នកជំនួញមានមុខមាត់ម្នាក់នៅឯប្រទេសកូរ៉េខាងត្បូង តែនៅដើមឆ្នាំ ២០២៣ លោកបានជាប់ពាក់ព័ន្ធរឿងកេងបន្លំរូបិយប័ណ្ណគ្រីបតូ និងបោកប្រាស់ទំនុកចិត្ដអតិថិជន ៕




















































Account
Security
Favourite Content