Noly ម្ចាស់បទ “លក់គោយន្ត” ត្រឡប់មកវិញ ហើយនៅតែទទួលបានការគាំទ្រខ្លាំងដដែល

ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​អ្នក​និពន្ធ​ភ្លេង និង​ទំនុក​ច្រៀង ហើយ​ក៏​ជា​តារា​ចម្រៀង​ម្នាក់​ដែរ​នោះ Noly ពេល​នេះ​បាន​ត្រឡប់​មក​វិញ​ហើយ។ តារា​ចម្រៀង Original song លី ណូលី ហៅ Noly record បាន​បង្ហាញ​ខ្លួន​នៅ Pub មួយ​កន្លែង ហើយ​អ្នក​គាំទ្រ​ផ្ដល់​ការ​ទទួល​ស្វាគមន៍​ខ្លាំង​មិន​ថមយ​ឡើយ។

ម្ចាស់​បទ “លក់គោយន្ត មិន​ធ្វើឲ្យ​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ​របស់​អ្នក​គាំទ្រ​អស់​សង្ឃឹម​ឡើយ ដោយ​ការ​សម្ដែង​នៅ Wip Zone កាលពី​ពេល​ថ្មី​ៗ​នេះ នៅតែ​ល្អ​ទាំង​សំឡេង​នៅតែ​ផ្អែម​ស្រទន់ និង​កាយវិការ រស់រវើក ហើយ​កាន់តែ​អស្ចារ្យ​សម្រាប់​សិល្បករ​នោះ គឺ​សំឡេង​ទះដៃ​អ្នក​ទៅ​កន្លែង​កម្សាន្ត​មួយ​នោះ។

មិន​ត្រឹម​ទះដៃ​ស្វាគមន៍ Noly ប៉ុណ្ណោះ​ទេ​ហ្វេន​ៗ​ក៏​បាន​ស្រែក​ច្រៀង​តាម​បទ​របស់​តារា​ចម្រៀង Original song ដែល​ល្បី​សឹងតែ​គ្រប់​បទ​នោះ។ ចម្រៀង ៣ បទ​ដែល Noly យក​លើក​ទៅ​សម្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នោះ​មាន​ដូចជា “លក់​គោយន្ត”,”ចាំ​អូន​បែកពី​គេ​”, “ម្នាក់​ឯងម្ដងទៀត” ព្រម​ទាំង​បទ​ជាច្រើន​ទៀត ហើយ​គ្រប់​បទ នៅតែ​ពីរោះ និង​ត្រូវ​ចិត្ត​អ្នក​ស្ដាប់​គ្រប់​វ័យ។

គ្រាន់តែ​ឃើញ Noly មាន​សកម្មភាព​ឡើង​វិញ​ភ្លាម​មិត្ត​រួម​អាជីព​ដែល​ជា​តារា​ល្បី​ៗ​ជាច្រើន​បាន​ចូលរួម​ស្វាគមន៍​ការ​វិល​មក​កាន់​ឆាក​តន្រ្តី​ម្ដង​ទៀត។ អំឡុង​ឆ្នាំ ២០២១ បទ “លក់​គោយន្ដ” អាច​និយាយ​បាន​ថា​ជា​បទ​ល្បី​ប្រចាំ​ឆ្នាំ​នោះ​បស់​លោក ព្រោះ​មាន​តារា​ចម្រៀង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​យក​បទ​នេះ​ទៅ​ច្រៀង​ឡើង​វិញ​ជា​ហូរហែ។

Noly ជា​តារា​ចម្រៀង​ដែល​ឯករាជ្យ តែ​បើ​ទោះ​ជា​គ្មាន​ផលិតកម្ម​ជួយ​ជ្រោមជ្រែង តែ​តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​ដ៏​ឆ្នើម​រូប​នោះ​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ហើយ​កាន់តែ​ពិសេស​ស្ទីល៍​បទ​ចម្រៀង​របស់​លោក​តែងតែ​ជា​បទ​មនោសញ្ចេតនា និង​ឈឺចាប់​ខ្លោចផ្សា ធ្វើឲ្យ​អ្នក​ជួប​បញ្ហា​ស្នេហា​ចង់​ស្ដាប់​ហើយ​ស្ដាប់​ទៀត។

បើ​ទោះ​ទើប​បង្ហាញ​មុខ​​ម្ដង​ទៀត​មែន តែ​កាលពី​ជាង ២ សប្ដាហ៍​មុន Noly ទើប​ទម្លាក់​ចម្រៀង​នៅ ឆាណែក យូធូប​ផ្ទាល់​​ខ្លួន​ឯង​មាន​ចំណងជើង “តួរង” មាន​អ្នក​ចូល​ស្ដាប់​ជាង ១ លាន​ដង​បាត់​ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម