វត្តមានមនុស្ស ៣ ប្រភេទគួរថែរក្សាឱ្យបានល្អបំផុត នោះជីវិតកាន់តែរីកចម្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ជាធម្មតាការវិវត្តនៃជីវិតរបស់មនុស្សម្នាក់ៗគឺត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះក៏មានកត្តាមនុស្សផងដែរ។ ទន្ទឹមនឹងនេះ​ មិនប្រាកដថាមនុស្សដែលដើរចូលមកក្នុងជីវិតសុទ្ធតែអាចនាំឱ្យជីវិតរបស់យើងរីកចម្រើនបានទាំងអស់នោះទេ។ ពោលក៏មានមនុស្សមួយចំនួនអាចធ្វើឱ្យជីវិតរបស់យើងធ្លាក់ដុនដាបបានផងដែរ។ ដូច្នេះឆ្លៀតឱកាសនេះ AMS នឹងមករំលែកប្រភេទមនុស្សដែលគួរថែទាំឱ្យបានល្អបំផុត ពេលមានវត្តមានពួកគេក្នុងជីវិត៖

១. ឪពុកម្ដាយ

នៅពេលមនុស្សយើងឈានដល់ដំណាក់កាលពិបាកខ្លាំងបំផុត មនុស្សដំបូងបំផុតដែលយើងនឹកឃើញមុនគេច្បាស់ជាអ្នកមានគុណជាក់ជាមិនខាន។ លោកទាំងពីរនឹងបង្ហាញខ្លួនភ្លាមៗនៅពេលដែលយើងត្រូវការជំនួយ ផ្ដល់ការលួងលោម លើកទឹកចិត្ត និងការពារយើងជានិច្ចដោយគ្មានលក្ខខណ្ឌមិនថាក្នុងកាលៈទេសៈបែបណាឡើយ។ ប្រសិនបើក្នុងជីវិតរបស់យើង លោកទាំងពីរនៅមានវត្តមាននៅក្បែរខ្លួនហើយគឺជាសំណាងដ៏ធំបំផុតក្នុងជីវិតមិនអាចកាត់ថ្លៃបាន។ ដូច្នេះចាំបាច់បំផុតត្រូវមើលថែរក្សាលោកឱ្យបានល្អបំផុតតាមអាចធ្វើបានព្រោះការដែលព្រះរស់អាចរស់នៅបានដោយសប្បាយចិត្តនោះជាលាភសំណាងធំបំផុតក្នុងជីវិត។

២. ដៃគូ

បន្ទាប់ពីឪពុកម្ដាយហើយ មនុស្សដែលនឹងនៅក្បែរយើងបានយូរជាងគេគឺ ដៃគូជីវិតរបស់យើងនេះឯង។ គេនឹងមិនចាកចោលយើងឡើយ មិនថាក្នុងពេលវេលារីករាយ និងលំបាកនោះទេ។ ដូច្នេះប្រសិនបើរកបានមនុស្ស​ស្មោះត្រង់ ចេះលើកទឹកចិត្ត ចេះលួងលោម ចេះគិត អាចសម្របតាមយើងគ្រប់កាលៈទេសៈ និងមានភាពអត់ធ្មត់ យើងគួរតែថែរក្សា និងឱ្យតម្លៃពួកគេឱ្យបានល្អ។ ប៉ុន្តែត្រូវចងចាំថាការចាប់ដៃគ្នាជាគូជីវិតគឺមិនមែនមានក្ដីសុខរហូតនោះទេ មានន័យថាក្នុងនោះក៏ត្រូវជម្លោះ ឬការប៉ះទង្គិចពាក្យ​សម្ដីគ្នាបន្តិចបន្ដួចដោយមិនអាចរំលងបានឡើយ។ ដូច្នេះការយោគយល់ អធ្យាស្រ័យ និងរៀនយល់ពីគ្នាគឺមានសារៈសំខាន់ខ្លាំងបំផុត។

៣. មិត្តភក្ដិ

មនុស្សប្រភេទចុងក្រោយ គឺមិត្តភក្ដិដែលជាមនុស្សអាចទុកចិត្តបាន ចិត្តទូលាយ ចេះយល់ស្ថានការណ៍ ចេះពិភាក្សាផ្ដល់យោបល់ និងចេះរក្សាអាថ៌កំបាំង។ ពួកគេតែងដឹងពីរបៀប​ធ្វើឱ្យយើងសប្បាយចិត្ត ផ្ដល់អារម្មណ៍សុវត្ថិភាព និងនៅក្បែរគ្រប់ពេលមិនថាតាមរយៈការជួបផ្ទាល់ ឬតាមវិធីណាមួយឡើយ។ ការរាប់អាន និងរក្សាមិត្តភាពជាមួយមិត្តប្រភេទនេះបាន នឹងធ្វើឱ្យជីវិតរបស់យើងមានតែភាពល្អប្រសើរជាជាងភាពក្ដៅក្រហាយផងដែរ។ ដូច្នេះហើយគួរថែរក្សាពួកគេឱ្យបានល្អដោយសារក្នុងមួយជីវិតនេះនឹងមិនអាចជួបមនុស្សប្រភេទនេះច្រើនដងនោះទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី