ជាធម្មតារឿងរ៉ាវស្នេហារបស់មនុស្សយើងមិនមែនសុទ្ធតែសមប្រកបតាមដូចចិត្តប្រាថ្នាចង់បានទាំងអស់នោះទេ។ មានន័យថារវាងអ្នកទាំងពីរអាចនឹងមានម្នាក់រសាយចិត្តស្រឡាញ់ មិនដូចពីមុន។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវអាការខ្លះរបស់មនុស្សអស់ចិត្តចំណាំចូលចិត្តធ្វើ ក្រោយទាក់ទងគ្នាអស់មួយរយៈ៖
១. លួចក្បត់ក្រោយខ្នង
បញ្ហាមួយនេះគឺច្រើនតែកើតមានជាញឹកញាប់នៅក្នុងទំនាក់ទំនងស្នេហារបស់មនុស្សជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្និទ្ធស្នាល និងសុភមង្គល ជាពិសេសគឺផ្លូវចិត្តតែម្ដង។ ប្រសិនបើការផិតក្បត់តែម្ដង ឬពីរដងអាចត្រូវរាប់បានថាជាករណីដែលលើកលែងឱ្យបាន ប៉ុន្តែបើវាញឹកញាប់ពេកជឿជាក់ថានឹងមិនមានអ្នកណាម្នាក់ទ្រាំបានឡើយ។ ម្យ៉ាងវិញទៀត ការសាងទង្វើផិតក្បត់ក្រោយខ្នងញឹកញាប់បែបនេះបណ្ដាលមកពីមូលហេតុធំមួយគឺអស់ចិត្តស្រឡាញ់ ទើបអាចធ្វើទៅរួច។ ដូច្នេះប្រសិនបើគូស្នេហ៍យើងធ្វើទង្វើបែបនេះ គួរតែរកពេលវេលាណាមួយនិយាយគ្នាឱ្យបានច្បាស់ថាអាចបន្ដបាន ឬមិនបានដើម្បីជៀសវាងការទ្រាំបៀមទុក្ខតែម្នាក់ឯងរ៉ាំរ៉ៃ។

២. មិនយកចិត្តទុកដាក់
ជារឿងធម្មតាមនុស្សពីរនាក់ស្រឡាញ់គ្នា ការមើលថែ យកចិត្តទុកដាក់ និងឱ្យតម្លៃគឺជារឿងដែលគួរតែធ្វើដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស្និទ្ធស្នាល ហើយយល់ចិត្តគ្នាកាន់តែច្រើនជាងមុន។ ប៉ុន្តែប្រសិនបើសង្កេតឃើញថាថ្មីៗនេះ ឬមួយរយៈក្រោយនេះលែងមានការបញ្ចេញអាការៈបែបនេះទៀតមានន័យថាចិត្តរបស់គេចាប់ផ្ដើមប្រែប្រួលហើយ។ ជាពិសេសការចំណាយពេលជាមួយគ្នានឹងធ្វើឱ្យគេកាន់តែមានអារម្មណ៍ថាធុញថប់ ឬអាចឈានដល់ការឈ្លោះគ្នាសូម្បីតែបណ្ដាលមកពីមូលហេតុតូចតាចក៏ដោយ។
៣. ប្រើអំពើហិង្សា
ចំណុចមួយនេះក៏មិនអាចមើលរំលងបានដែរ ដោយសារតែការស្រឡាញ់ខ្លាំងពេកអាចធ្វើឱ្យយើងងងឹតភ្នែកមួយពេលហើយទ្រាំទទួលការធ្វើបាបគ្រប់បែបយ៉ាងពីដៃគូមិនថាអំពើហិង្សាផ្លូវកាយ ឬផ្លូវចិត្តនោះទេ។ ការទ្រាំរស់នៅរក្សាចំណងស្នេហាជាមួយមនុស្សបែបនេះនឹងមិនបានអ្វីក្រៅពីបន្សល់ស្នាមរបួសឡើយ។ ដូច្នេះហើយអាចគិតបានថាមានមនុស្សស្រឡាញ់គ្នាម្នាក់ណាដែលដាច់ចិត្តលើកដៃធ្វើបាបមនុស្សដែលខ្លួនស្រឡាញ់បាន លុះត្រាតែគេលែងមានចិត្តស្រឡាញ់៕


























Account
Security
Favourite Content