១៥ ច្បាប់សម្ងាត់សម្រាប់ទំនាក់ទំនងស្នេហាបែបចាស់ទុំ

១. ទង្វើសំខាន់ជាងពាក្យសម្ដី

មនុស្សចាស់ទុំមើលការតាំងចិត្តតាមរយៈសកម្មភាពជាក់ស្តែង មិនមែនតាមរយៈពាក្យសន្យា ឬសម្ដីពីរោះៗគួរឱ្យចង់ស្តាប់នោះទេ។

២. ភាពស្រណុកចិត្តសំខាន់ជាងរយៈពេល

មិនចាំបាច់និយាយគ្នាពេញមួយថ្ងៃ ប៉ុន្តែរាល់ពេលដែលអ្នកនិយាយ គួរតែមានអារម្មណ៍ល្អ និងមិនមានអារម្មណ៍ថាមានសម្ពាធ។

៣. មនុស្សម្នាក់ៗតែងត្រូវការពេលវេលាផ្ទាល់ខ្លួន

ពីព្រោះស្នេហាចាស់ទុំគឺការនៅជាមួយគ្នាក្នុងកម្រិតសមរម្យ មិនមែនចាប់គ្នាណែនរហូតមិនអាចដកដង្ហើមបានទេ។

៤. ភាពស្មោះត្រង់មិនមែនជាជម្រើស តែជាអ្វីដែលត្រូវតែមាន

មនុស្សចាស់ទុំមិនមានកម្លាំងមកព្យាបាលរបួសដោយសារការកុហកម្តងហើយម្តងទៀតនោះទេ។ ដូច្នេះហើយភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។

៥. ស្ងៀមស្ងាត់ត្រូវពេល ក៏ជាការបង្ហាញក្ដីស្រលាញ់

ពេលខ្លះការឈប់និយាយដើម្បីកុំឱ្យគ្នាឈឺចាប់ទៅវិញទៅមកគឺសំខាន់ជាងការឆ្លើយតបដោយអារម្មណ៍។

៦. ថយក្រោយម្នាក់មួយជំហានដើម្បីនៅជាមួយគ្នាបានយូរ

ការផ្ដល់ពេលវេលាផ្ទាល់ខ្លួនគឺជាការគោរព មិនមែនការឃ្លាតឆ្ងាយពីគ្នាទេ ហើយវានឹងជួយឱ្យស្នេហាមានរយៈពេលយូរអង្វែងជាងការឱបក្រសោបគ្នាណែនពេក។

៧. និយាយគ្នាត្រង់ៗ ជួយសន្សំសំចៃពេលវេលា

មនុស្សចាស់ទុំមិនចូលល្បែងចិត្តសាស្ត្រទេ។ ការនិយាយឱ្យច្បាស់លាស់គឺជាការបង្ហាញភាពស្មោះត្រង់បានខ្លាំងបំផុត។

៨. ភាពស្ងប់សុខសំខាន់ជាងភាពទាក់ភ្នែក

ទំនាក់ទំនងល្អមិនធ្វើឱ្យបេះដូងយើងលោតញាប់រហូតទេ ព្រោះភាពមិនប្រែប្រួលតែងតែយកឈ្នះលើការរំភើបរយៈពេលខ្លីជានិច្ច។

៩. ទទួលយកភាពខុសគ្នាជំនួសឱ្យការព្យាយាមកែប្រែ

ពីព្រោះគ្មានអ្នកណាដូចគ្នាគ្រប់ចំណុចទេ ហើយគូស្នេហ៍ដែលទទួលយកគ្នាទៅវិញទៅមកនឹងនៅជាមួយគ្នាបានយូរបំផុត។

១០. សុំទោសច្រើនជាងចង់ឈ្នះ

មនុស្សចាស់ទុំជ្រើសរើសការរក្សាទំនាក់ទំនងជាជាងការយកឈ្នះ ពីព្រោះស្នេហាពិតមិនតម្រូវឱ្យមានអ្នកឈ្នះ ឬអ្នកចាញ់ទេ។

១១. ផ្តល់ឱ្យតាមដែលអាច មិនមែនឱ្យដល់អស់ពីខ្លួនទេ

ការមើលថែគ្នាទៅវិញទៅមកមានន័យថាមិនធ្វើឱ្យខ្លួនឯងឈឺចាប់ដោយសារតែស្នេហា ព្រោះទំនាក់ទំនងស្នេហាល្អមិនគួរបានមកពីភាពហត់នឿយហួសហេតុនោះទេ។

១២. រក្សាគម្លាតខ្លះអាចព្យាបាលទំនាក់ទំនង

ពេលខ្លះ ការសម្រាកមួយរយៈពេលខ្លីអនុញ្ញាតឱ្យយើងយល់គ្នាទៅវិញទៅមកច្រើនជាងការនិយាយគ្នាដោយគ្មានសតិ។

១៣. អ្វីដែលជាអាថ៌កំបាំងគួរតែរក្សាឱ្យជិត

មិនមែនគ្រប់គ្នាដែលស្តាប់យើងនឹងរក្សាអាថ៌កំបាំងរបស់យើងទេ។ កុំទុកចិត្តអ្នកណាងាយៗគ្រាន់តែដោយសារស្គាល់គ្នាស្និទ្ធ។

១៤. ចេះស្រឡាញ់ខ្លួនឯងសិន ទើបស្រឡាញ់អ្នកដទៃបានល្អ

បេះដូងពេញលេញគឺជាបេះដូងដែលអាចចែករំលែកបានដោយមិនមានអារម្មណ៍ថាខ្វះខាត។

១៥. ស្នេហាល្អមិនគួរឱ្យហត់នឿយទេ

ប្រសិនបើអ្នកត្រូវឈ្លោះគ្នារហូត រកលេសឱ្យគ្នារហូត ទំនាក់ទំនងនឹងមិនរីកចម្រើនទេ មានតែធ្វើឱ្យហត់នឿយរៀងខ្លួន។ ស្ថិតក្នុងទំនងទំនាក់ដែលត្រឹមត្រូវអ្នកនឹងមិនបាច់សម្ដែង ធ្វើពុតជាអ្នកដទៃ ហើយនឹងនៅជាមួយគ្នាដោយស្រណុកចិត្ត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *