ព្យាយាមធ្វើរឿង ៥ នេះឱ្យបានល្អ ទោះចាស់ប៉ុណ្ណាក៏៏អាចរស់នៅដោយសប្បាយចិត្តដែរ

ជាធម្មតាមនុស្សយើងមួយចំនួនតែងតែយកតួលេខនៃអាយុមកដាក់កំណត់ឱ្យខ្លួនឯងមិនឱ្យធ្វើអ្វីដែលខ្លួនចង់ធ្វើឡើយ។ ភាគច្រើនពួកគេនឹងមានអារម្មណ៍ថាខ្លួន​ឯងហាក់ដូចជាមិនបានការក្រោយឈានចូលវ័យចំណាស់ ឬឯកោជាដើម។ ដូច្នេះយើងគួរបែរមកព្យាយាមធ្វើរឿងទាំងនេះឱ្យបានល្អតាមដែលអាចធ្វើទៅបាន ទើបអាចរស់នៅដោយសប្បាយចិត្តមិនថាអាយុច្រើនប៉ុណ្ណានោះទេ៖

១. ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់

មិនថាអាយុខ្លួនឯងច្រើនប៉ុណ្ណានោះទេ សូមព្យាយាមធ្វើអ្វីដែលខ្លួនស្រឡាញ់ឱ្យបានដើម្បីរស់នៅជាខ្លួនឯង។ ការធ្វើបែបនេះអាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែពេញចិត្តនឹងខ្លួនឯងព្រមទាំងបង្កើនសុភមង្គលទ្វេដងផងដែរ។ មិនត្រឹមប៉ុណ្ណេះ នៅពេលដែលយើងមានអារម្មណ៍សប្បាយចិត្តនឹងជួយបង្កើនកម្រិតភាពស៊ាំ និងកាត់បន្ថយភាពតានតឹងទៀតផង។ ហេតុនេះហើយវានឹងជួយឱ្យចរន្ដឈាមរត់ស្រួល និងជួយដល់ចង្វាក់បេះដូងផងដែរ។

២. សាកល្បងជាមួយអ្វីថ្មីៗ

នៅពេលដែលគិតថាចង់សាកល្បងជាមួយអ្វីថ្មីៗ សូមកុំគិតថាខ្លួនឯងហួស​​​អាយុឱ្យសោះ។ ប្រសិនបើយើងគិតថាខ្លួនឯងចាស់ពេកក្នុងការសាកល្បងអ្វីដែលថ្មី នោះហាក់បីដូចជារុញខ្លួនឯងឱ្យធ្លាក់ចូលអន្លង់នៃភាពសោកស្ដាយ និងភាពឯកោមិនខាន។ ជាពិសេសនៅពេលដែលយើងនៅតែបន្ដធ្វើអ្វីដដែលនឹងក្លាយជាទម្លាប់ ឬអាចឈានដល់បាត់បង់ចំណូលចិត្តតែម្ដង។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការសាកល្បងបទពិសោធន៍ជីវិតថ្មីប្រសិនបើមានឱកាស វាជាផ្នែកមួយធ្វើឱ្យជីវិតយើងមានន័យជាងមុន និងសម្រស់ក្មេងជាងវ័យផងដែរ។

៣. រក្សាទំនាក់ទំនងក្នុងសង្គម

នៅពេលមនុស្សយើងកាន់តែចាស់នឹងមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាមនុស្សគ្មានប្រយោជន៍ដោយសារខ្លួនឯងមិនអាចធ្វើរឿងដែលខ្លួនធ្លាប់ធ្វើដូចពីមុនបានទៀតហើយ។ ដូច្នេះហើយការរក្សាទំនាក់ទំនងក្នុងសង្គមជាមួយមិត្តភក្ដិ ឬអ្នករួមការងារអាចនឹងជួយឱ្យយើងបំភ្លេចអារម្មណ៍ទាំងនោះបានយ៉ាងល្អ។ លើសពីនេះ ពួកគេក៏នឹងនៅជាមួយយើងអំឡុងគ្រាលំបាកផងដែរ។

៤. ថែរក្សាសុខភាពឱ្យល្អ

មនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដ៏រីករាយមិនថាក្មេង ឬចាស់នោះទេ។ ភាគច្រើនគេអាចនឹងផ្ដោតទៅលើទ្រព្យសម្បត្តិ ឬមនុស្សនៅជុំវិញខ្លួន ប៉ុន្តែអាចនឹងភ្លេចគិតដល់កត្ដាសុខភាព។ ចំពោះការថែរក្សាសុខភាពនេះដែររួមមានការជ្រើសរើសរបបអាហារ រក្សាសុខភាពផ្លូវចិត្ត និងការធ្វើលំហាត់ប្រាណផងដែរ។ ប្រសិនបើមិនមានសុខភាពល្អនោះទេ ទោះជាមានទ្រព្យសម្បត្តិហូរហៀរយ៉ាងណាក៏អត់ប្រយោជន៍ដែរ។

៥. ហាមប្រៀបធៀបខ្លួនឯង

មនុស្សយើងនេះគ្មានអ្នកណាម្នាក់មានសម្រស់អមតៈ និងមិនចេះចាស់នោះទេ។ ជារឿងធម្មតាទៅហើយរាងកាយរបស់យើងនឹងផ្លាស់ប្ដូរទៅតាមធម្មជាតិ ហើយជៀសមិនរួចនោះទេ។ ប្រសិនបើព្យាយាមប្រៀបធៀបខ្លួនខ្លាំងពេក នោះអារម្មណ៍បាក់ទឹកចិត្តនឹងជ្រៀតចូលមកក្នុងខ្លួនកាន់តែច្រើនតាមហ្នឹងដែរ។ ដូច្នេះយើងមិនអាចបញ្ឈប់ធម្មជាតិនោះទេ ប៉ុន្តែយើងអាចធ្វើឱ្យខ្លួនរីករាយជាងមុន មានសុភមង្គលជាងមុន សុខភាពល្អជាងមុន ហើយទាំងនេះហើយក៏ជាចំណែកជួយឱ្យយើងមានសម្រស់ក្មេងជាងមុនបន្តិចទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន