​ព្រឹត្តិការណ៍​កម្រ! «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» តាម​បែប​ប្រពៃណី​ខ្មែរ ដើម្បីអបអរ​បុណ្យ​ភ្ជុំ​បិណ្ឌ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រៀបចំ​កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» ដើម្បី​ជា​ការ​អបអរ ពិធី​​បុណ្យ​​ភ្ជុំ​​បិណ្ឌ​នា​ ពេល​ខាង​មុខ​នេះ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​កម្រ​នោះ បានជួយ​ឲ្យ​យុវជន​ខ្មែរ​មួយ​ចំ​នួន​ដែលមិន​ទាន់​ចេះ​វេច​អន្សម អាច​ទៅ​ចូលរួម​រៀន​ពី​សំណាក់​អ្នកជំនាញ។

បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូលរួម​ដោយសេរី ក្នុង​កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» នៅ​ទី​ស្នាក់​ការ ស.ស.យ.ក. រាជធានី​ភ្នំពេញ អគារ​ខេមរានី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ១៧ និង​១៨ ខែ​កញ្ញា ឆ្នាំ ២០២២ ហើយ​ក៏​ត្រូវ​នឹង​បិណ្ឌ ៥ បិណ្ឌ៧ និង​បិណ្ឌ​៨ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ហើយ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ ស.ស.យ.ក​ រៀបចំ​នោះ ក៏​មាន​ការ​​បង្ហាញ​ជូន​ឲ្យ​អ្នក​ចូលរួម​បាន​ដឹង​ពី​របៀប​វេច​អន្សម​តាំង​ពី​ការ​ត្រាំ​អង្ករ ត្រាំ​សណ្ដែក របៀប​វេច របៀប​ចង និង​ស្ងោ​អន្សម។ ការ​រៀបចំ​កម្មវិធី​ «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» នឹង​ជួយ​ឲ្យ​យុវវ័យ​មិន​ភ្លេច និង​បន្ត​ចូលរួម​ការពារ​​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយ​នោះ។

មិន​ត្រឹម​តែ​អន្សម​ចេក អន្សមជ្រូកប៉ុណ្ណោះ​ទេ​ដែល​យើង​អាច​រៀន​វេច​បាន​នៅ​ទីនោះ​ នៅ​មាន​នំ​ខ្មែរ​ជាច្រើន​ប្រភេទ​ទៀតសុទ្ធសឹងជានំបែប​ប្រពៃណី ដូចនេះ​ហើយ​យុវជន​កុំ​រំលង​ឱកាស​ដ៏​ពិសេស​នោះ​ឲ្យ​សោះ ព្រោះ​នោះ​ជា​កម្មវិធី​កម្រ​មួយ។ កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេចនំ​អន្សម​រួម​គ្នា» បង្កើត​ឡើង​ក្នុង​​គោលបំណង ៣ ធំ​ៗ មានដូចជា​ ​រលឹក​ និង​បង្កើត​អនុស្សាវរីយ៍ បង្កើន​មិត្តភាព សាមគ្គីភាព ហើយ​មួយ​វិញ​ទៀត​គឺ​ចង់​បង្កើត​ឱកាស​យុវជន​ជួបជុំ​គ្នា និង​ឲ្យ​មហាជន​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ចម្អិន និង​វេច​នំ​អន្សម​ខ្មែរ​ រួម​ទាំង​​ការ​បង្ហាញ​វប្បធម៌​ការ​ចែក​រំលែក ចេះ​ជួយ​គ្នា​ទៅវិញទៅមក ឲ្យ​សម្រេច​គោលដៅ​រួម។ ចំ​ណុច​ចុងក្រោយ ចែករំលែក​ចំណេះ​ដឹង​ដល់​អ្នក​ចូលរួម​ស្វែង​យក​ពី​នំ​ខ្មែរ និង​ដំណើរការ​វេច ចម្អិន ដែ​ល​ដូនតា​បន្សល់​ទុក។ ​​កម្មវិធីនឹង​ប្រព្រឹត្តទៅ៖ ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២២ (ចាប់ពី​ម៉ោង​ ២ រសៀល​តទៅ) ថ្ងៃ​ទី ១៧ និង ១៨ ខែ​កញ្ញា ឆ្នាំ ២០២២ (ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤ រសៀល)។ ទី​តាំង ទី​ស្នាក់​ការ សហភាពសហព័ន្ធយុវជនកម្ពុជា​រាជធា​នី​ភ្នំពេញ (អាគារខេមរានី) ចំណែក​អ្នក​ចូលរួម សមាជិក សមាជិកា សាធារណជន យុវជន សិស្សានុសិស្ស និសិ្សត និង​អ្នក​សារព័ត៌មាន​ជាតិ និងអន្តជាតិ។ ព័ត៌មានលម្អិត សូម​មើល​ក្រដាស​ផ្សព្វផ្សាយ​ខាងក្រោម៖

​

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម