សម្រង់​សម្ដី​ពី​ទស្សនវិជ្ជា​ Stoicism ជួយ​ឲ្យ​អ្នក​ចាយ​ជីវិត​​មួយ​ថ្ងៃៗ​បាន​ល្អ​បំផុត

Stoic គឺ​ជា​ទស្សនវិជ្ជា​បុរាណ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​មនុស្ស​ឲ្យចេះ​ត្រិះរិះ​ពិចារណា​ដោយ​ខ្លួនឯង និង​​ប្រើប្រាស់​ជីវិត​ឲ្យ​បាន​កាន់​តែ​ល្អ​។ Zeno គឺ​ជា​ទស្សនវិទូ​ Stoic ឬ Stoic និយម ដែល​គេ​ហៅ​ថា Stoicism ដំបូង​គេ​បង្អស់ និងជា​អ្នក​បង្កើត​សាលា​នៃ​ទស្សនវិជ្ជា​ ដែលបាន​បង្រៀន​នៅ​ទី​ក្រុង​អាតែន​កាល​ពី ៣០០ឆ្នាំ​មុន​គ្រិស្តសករាជ។ ចំណែក​កូន​សិស្ស​ដែល​ជា​ទស្សនវិទូ​ពូកែ​ៗ​ និង​ល្បីល្បាញ​មក​ដល់​សព្វ​ថ្ងៃ​មាន​ដូចជា​ Seneca, Musonius Rufus, Epictetus និង Marcus Aurelius ជា​ដើម​។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​សម្រង់​សម្ដី​ល្បី​ៗ​មួយ​ចំនួន​ពី​ Stoicism ក្នុង​ការ​យក​ឈ្នះ​ថ្ងៃ​ថ្មី។

  • ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ តើ​អ្នក​ចង់​កប់​សក្ដានុពល​របស់​ខ្លួន​ឲ្យ​សម្រាក​យូរ​ប៉ុនណា​ទៀត? កុំ​បណ្ដោយ​ឲ្យ​រយៈ​ពេល​ ១ថ្ងៃ​កន្លង​ផុត​ទៅ​ដោយ​មិន​បាន​និយាយ​ពាក្យ​ថា «ខ្ញុំ​ខំ​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ»
  • យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ល្អ​សម្រាប់​រយៈ​ពេល​ ២៤ម៉ោង​បន្ទាប់ ខ្វាយ​ខ្វល់​ពី​នរណា​ម្នាក់​ឲ្យ​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​ពី​គេ ព្រោះ​ថា​យើង​មិន​មែន​ចាយ​ពេល​វេលា​ទេ តែ​យើង​កំពុង​តែ​ចាយ​ជីវិត
  • វិធី​ដើម្បី​ឲ្យ​ជីវិត​រីកចម្រើន​លឿន​បំផុត​ក្នុង​នាម​ជា​មនុស្ស គឺ​ឈប់​រអ៊ូរទាំ​
  • អ្នក​ធ្វើ​រឿង​ដែល​កាន់​តែ​ពិបាក​ រង្វាន់​​កាន់​តែ​ធំ​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​ធ្វើ​វា
  • ផ្ដោត​លើ​ថ្ងៃ​នេះ ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​នៅនឹង​មុខ​អ្នក​ ​ជំងឺ​ថប់​បារម្ភ​អ្នក​នឹង​រលាយ​បាត់​ ព្រោះ​បញ្ហា​នៅ​ថ្ងៃ​ស្អែក​មិនទាន់​ត្រូវ​ការ​ការ​បារម្ភ​របស់​អ្នក​ទេ
  • បន្ត​រស់​នៅ​ដូច​អ្នក​ដទៃ តើ​មាន​ន័យ​អ្វី? ជីវិត​គឺ​គ្រាន់​ជា​ពន្លឺ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​ ប្រើ​វា​ទាន់​អ្នក​នៅ​មាន​ឱកាស​ ធ្វើ​ខ្លួន​ជា​ពន្លឺ​ដ៏​អស្ចារ្យ។
  • មិន​ថា​អ្វី​ដែល​ចូល​ក្នុង​ជីវិត​របស់​អ្នក​ ទទួល​វា​ដោយ​ដៃ​ពីរ វា​ជា​វាសនា​របស់​អ្នក​។ តួ​នាទី​របស់​អ្នក​គឺ​ត្រូវ​ទាញ​យក​អ្វី​ដែល​ល្អ​ចេញ​ពី​វា។
  • បុរស​ដែល​ដឹង​ពី​គោលដៅ​ដែល​ខ្លួន​កំពុង​ទៅ នឹង​ឈ្នះ​ការ​ប្រកួត​ទល់​នឹង​បុរស​ដែល​មិន​ដឹង​ថា​ខ្លួន​នឹង​ទៅ​ណា
  • មុន​ពេល​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី សួរ​ខ្លួន​អ្នក​ថា​តើ​អ្នក​ចង់​បាន​អារម្មណ៍​បែប​ណា​នៅ​ទី​បញ្ជាប់​នៃ​ថ្ងៃ​នោះ។
  • មិន​ថា​អ្នក​ដទៃ​ធ្វើ​អ្វី​ដាក់​អ្នក តែ​ពួក​គេ​គ្មាន​លទ្ធភាព​យក​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​របស់​អ្នក​ទៅ​កាន់​ពួកគេ​នោះ​ទេ
  • បើ​គ្មាន​ឧបសគ្គ តើ​អ្នក​នឹង​ធ្វើ​ខ្លួន​ឲ្យ​ប្រសើរ​ដោយ​របៀបណា​? តើ​អ្នក​នឹង​រក​ភាព​ខ្លាំង​ដែល​អ្នក​មាន​ពិត​ប្រាកដ​ដូចម្ដេច?
  • ប្រសិន​បើ​អ្នក​កំពុង​ប្រយុទ្ធ​ជា​មួយ​នឹង​ភាព​លំបាក មាន​ន័យ​ថា​វីរបុរស​កំពុង​តែ​ចាប់​កំណើត​ហើយ។
  • ពេល​វេលា​អណ្ដែត​លឿន​ណាស់ ​គ្មាន​អ្វី​អាច​បញ្ឈប់​បាន​ទេ រស់​នៅ​ក្នុង​បច្ចុប្បន្ន​ភាព និង​បង្ហាញ​ពិភព​លោក​ថា​អ្នក​ជា​នរណា
  • ខ្លាច​ខាត​ពេល ប្រសើរ​ជាង​ខ្លាច​អផ្សុក
  • ពួកគេ​បាត់បង់​ពេល​ថ្ងៃ​ដោយ​សារ​ការ​រំពឹង​ដល់​ពេល​យប់ ហើយ​ភ័យ​ខ្លាច​នៅ​ពេល​យប់​ដោយ​សារ​ថ្ងៃ​រះ
  • ខ្ញុំ​នឹង​មិន​រត់​ចោល​នាវា​ ចូល​ក្នុង​ព្យុះ​នោះ​ទេ
  • សុភមង្គល​នៃ​ជីវិត​ អាស្រ័យ​ទៅ​លើ​គុណភាព​នៃ​ការ​គិត​របស់​អ្នក
  • ជីវិត​ គឺ​ជា​អ្វី​ដែល​ការ​គិត​របស់​យើង​បង្កើត
  • ជីវិត​គឺ​វែង​ណាស់​ ប្រសិន​បើ​អ្នក​ចេះ​ប្រើ​ប្រាស់​វា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម