ព្រាប សុវត្ថិ ផុសរូប​កាលប្រពន្ធមានផ្ទៃពោះ តែអ្នកគាំទ្របែរជាចាប់អារម្មណ៍រឿងនេះវិញ

បើ​សិន​ជា​​អ្នក ជា​ហ្វេន​របស់​កំពូល​តារា​ចម្រៀង​ជួរ​មុខ​ ព្រាប សុវត្ថិ ប្រាកដជា​ដឹង​ថា​លោក​ជា​ស្វាមី​ដល់​ល្អ​បំផុត ស្រលាញ់ និង​ថ្នាក់ថ្នម លួងលោម​ ជាពិសេស​តែងតែ​នាំ​ភរិយា​ទៅ​ជាមួយ​គ្រប់​កម្មវិធី ទាំង​កម្មវិធីរបស់​​សិល្បៈ និងទៅ​ចូលរួម​កម្មវិធីសប្បុរស​ដទៃ​ៗទៀត​។

មិន​តែ​ប៉ុណ្ណោះ ស្នេហា​ជាង​ម្ភៃ​ឆ្នាំ​របស់​ម្ចាស់​បទ “អូន​កុំ​បែក​ឆ្វេង” មិន​ធ្លាប់​លេចឮ​ព័ត៌មាន​ប្រេះឆា ឬ​រឿង​អាស្រូវ​ណាមួយ​ឡើយ ពោល​គឺ​តារា​ចម្រៀង និង​មាន​ងារ​​ជា​ឧកញ៉ា​រូប​នេះ តែងតែ​ពោល​សរសើរ​​ភរិយា​សំណព្វចិត្ត​ក្នុង​វីដេអូ​ប្រចាំ​ថ្ងៃ​ផង​ដែរ។ ថ្មី​ៗ​នេះ​ដែរ កំពូល​​តារា​ចម្រៀង​ប្រចាំ​ស្រុក​ខ្មែរ​បង្ហាញ​រូបភាព​ជាមួយ​ភរិយា គឺ​ ឡុង ស្រីមុំ ដែល​រូប​មួយ​សន្លឹក​នោះ​អ្នក​គាំទ្រ​សរសើរ​ពី​រូប​សម្រស់​លោកស្រី​ខ្លាំង បើយ​ទីតាំង​ថត​អាច​នៅ​តំបន់​សមុទ្រ។

រូប​មួយ​សន្លឹក​នោះ បើ​ទោះ​ជា​ថត​​តាំង​ពី​កាមេរ៉ា​មិន​ទាន់​មាន​ពណ៌​ច្បាស់​ល្អ​ដូច​កាមេរ៉ា​សម័យ​បច្ចុប្បន្ន​ តែ​ឃើញ​ថា​លោកស្រី ស្រីមុំ មុខ​ដូច​បច្ចុប្បន្ន​គ្មាន​អ្វី​ប្លែក​សោះ គ្រាន់តែ​សម្រស់​កាល​គ្រា​នោះ ​លោកស្រី​មើល​ទៅ​ក្មេង​ខ្លាំង​មែន​ទែន ពោល​គឺ​ស្អាត​បែប​ធម្មជាតិ​សុទ្ធៗ​តែម្ដង។ ចំណែក​ការ​ស្លៀកពាក់​វិញ ភរិយា​កំពូល​តារា​ចម្រៀង​រូប​នោះ​ ពូកែ​តាំង​ពី​ដើម ដើម​ជ្រើសរើស​រ៉ូប​ខ្មៅ​លាយ​ផ្កា​ស។ តែ​រូប​មួយ​សន្លឹក​​បង្ហាញ​ពី​សម្រស់​ក្មេង​ខ្ចី​ក៏​ពិត​មែន តែ​មាន​គ៌ភ​ក្នុង​ផ្ទៃ​ទៅ​ហើយ តែ​មិន​ដឹង​ជា​កូន​មួយ​ណា​ឡើយ។

ពេល​បង្ហោះ​រូប​ចូល​គណនី​ហ្វេសប៊ុក តារា​ប្រុស​វ័យ ៤៧ ឆ្នាំ តែ​នៅ​រក្សា​រូបរាង​នៅ​សង្ហា​ដដែល​នោះ បាន​​ឲ្យ​អ្នក​គាំទ្រ​ទស្សន៍ទាយ​ “រូបថត​អនុស្សាវរីយ៍ បងប្អូន​ទាយ​មើល តើ​ក្នុង​ពោះ​របស់​គាត់​ជា​កូន​ទី​ប៉ុន្មាន?” ដែល​ន័យ​នេះ​គឺ​សំដៅ​​ថា​ជា​កូន​ទី​១ ទី​២ ឬ​ទី៣។ សំណួរ​ខ្លះ​ដែល​អ្នក​គាំទ្រ​សួរ​បែប​លេងសើច តែ​ក៏​ជា​អារម្មណ៍​ពិត ក្រោយ​ឃើញ​រូប​នោះ ថា តើ​ពេល​រៀបការ លោកស្រី ឡុង ស្រីមុំ គ្រប់​អាយុ​កំណត់​ត្រូវ​ឲ្យ​រៀបការ​ហើយ​ ឬ​នៅ? ឆ្លើយតប​នឹង​សំណួរ​នោះ ម្ចាស់​បទ “សន្យា​ស្រុកស្រែ” បញ្ជាក់​ថា ​ទាំង​លោក និង​ភរិយា គឺ​គ្រប់​អាយុ​រៀបការ​ដូច​គ្នា អម​ដោយ emoji បែប​អស់​សំណើច។

ចំណែក​ចម្លើយ​ដែល​ហ្វេន​ៗឆ្លើយ​តប​នឹងសំណួរ​ថា​ជា​កូន​ទី​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទៃ ភាគច្រើន​លើសលប់ ជ្រើស​យក​កូន​ទី​១ គឺ​ សុវត្ថិ មុនីវណ្ណ និង​ចម្លើយ​បន្ទាប់បន្សំ គឺ​ សុវត្ថិ មុនីនាគ និង​ សុវត្ថិ សិរីវុឌ្ឍ។ សម្រស់​លោក​ស្រី មុំ បច្ចុប្បន្ន បើ​ទោះ​ជា​មាន​កូន​ប្រុស ៣ នាក់ ធំ​ពេញ​កំលោះ​អស់​ហើយ​ក៏​ដោយ តែ​ភរិយា​កំពូល​ដួងចិត្ត​លោក ព្រាក សុវត្ថិ នៅតែ​ស្រស់​ស្អាត ដោយរក្សា​បាន​ទាំង​ទម្រង់​មុខ និង​រូបរាង និងជា​ស្រ្តី​ម្នាក់​ចូលចិត្ត​ធ្វើ​ខ្លួន​រវល់​ជាមួយ​កិច្ចការ​ងារ​ផ្ទះ មុខ​ជំនួញជាច្រើន​របស់​គ្រួសារ ថែម​ទាំង​ជា​អ្នក​រៀបចំ​ខ្លួនឲ្យ​ស្វាមី ហើយនិង​ទាំង​កូន​ប្រុស​ទាំង ៣ គ្រប់​ពេល៕

​​

​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម