មកដឹងក្បួនហុងស៊ុយមុនជូននិងទទួលអាំងប៉ាវ ចំនួនលុយប៉ុន្មានល្អ ចំនួនប៉ុន្មានគួរចៀស?

សម្រាប់ជនជាតិចិន ស្រោមសំបុត្រក្រហម ឬអាំងប៉ាវគឺជាអំណោយដ៏ពេញនិយមដែលត្រូវបានផ្តល់ឱ្យក្នុងឱកាសសំខាន់ៗមួយចំនួនដូចជាចូលឆ្នាំចិន ថ្ងៃកំណើត និងពិធីមង្គលការ ដើម្បីជាមធ្យោបាយផ្ញើពាក្យជូនពរ។

ក្នុងវប្បធម៌ចិន ពណ៌ក្រហមតំណាងឱ្យថាមពល សុភមង្គល និងសំណាងល្អ ខណៈលើអាំងប៉ាវជារឿយៗត្រូវបានតុបតែងដោយអក្សរផ្ចង់ និងនិមិត្តសញ្ញាដ៏ស្រស់ស្អាតផ្សេងៗរបស់ចិនផងដែរ។ យោងតាមគេហទំព័រ chinahighlights ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកគួរដឹងមុនពេលជូន និងទទួលអាំងប៉ាវ៖

១. ចំនួនលុយប៉ុន្មានល្អ ចំនួនប៉ុន្មានគួរចៀស?

លេខគូ លើកលែងតែលេខបួន គឺប្រសើរជាងលេខសេស។ វាជាការល្អបំផុតប្រសិនបើចំនួនទឹកប្រាក់ចាប់ផ្តើមឬបញ្ចប់ដោយលេខ ‘៨’ ដោយសារលេខនេះត្រូវបានចាត់ទុកថាជាលេខបង្កើនសំណាង។ ជៀសវាងការផ្តល់នូវចំនួនដែលផ្ដើមនិងចប់ដោយលេខ ៤។ លេខ ‘៤’ នៅក្នុងភាសាចិនមានសំឡេងដូចជាពាក្យ ‘ស្លាប់’ ដូច្នេះត្រូវបានចាត់ទុកថាជាសំណាងអាក្រក់។ ចៀសវាងដាក់កាក់ក្នុងអាំងប៉ាវដូចគ្នា។

គួរដាក់ក្រដាសប្រាក់ថ្មីៗនៅខាងក្នុងអាំងប៉ាវសម្រាប់ថ្ងៃចូលឆ្នាំចិន។ ការផ្ដល់ក្រដាសប្រាក់កខ្វក់ ឬមានស្នាមជ្រីវជ្រួញច្រើនពេក គឺជារូបភាពមិនល្អនោះទេ។

២. តើគួរដាក់លុយប៉ុន្មានក្នុងអាំងប៉ាវ?

ចំនួនដែលល្អចន្លោះពី ៥០ យន់ ទៅ ២០០០ យន់ (៨ ទៅ ៣០០ ដុល្លារ)។ ចំនួនប្រាក់តិចឬច្រើនគឺអាស្រ័យទំនាក់ទំនងរបស់អ្នកជាមួយអ្នកទទួល ពោលទំនាក់ទំនងកាន់តែជិតស្និទ្ធ ចំនួនលុយគួរតែច្រើនតាមនោះ។ អាចនិយាយបានថាអាំងប៉ាវដែលអ្នកគួរដាក់លុយច្រើនជាងគេគឺអាំងប៉ាវជូនឪពុកម្ដាយ បន្ទាប់មកសម្រាប់កូនរបស់អ្នក បន្ទាប់មកទៀតសម្រាប់បុគ្គលិក ឬកូនៗសាច់ញាតិទៅតាមនោះ។

៣. តើនៅពេលណាដែលល្អបំផុតក្នុងការបើកអាំងប៉ាវ?

នៅពេលទទួលអាំងប៉ាវ គួរទទួលដៃពីរដើម្បីជាការបង្ហាញការគោរព និងភាពគួរសម ហើយចៀសវាងបើកអាំងប៉ាវនៅចំពោះមុខអ្នកដែលទើបតែឲ្យវាមកអ្នក។ អ្នកអាចបើកស្ងាត់ៗ​ជា​លក្ខណៈ​ឯកជន ឬ​ពេល​ទៅ​ផ្ទះ។

៤. តើអាចចាយលុយក្នុងអាំងប៉ាវបានទេ?

បាន អ្នកអាចប្រើលុយនោះបាន។ សារៈសំខាន់នៃពិធីឱ្យអាំងប៉ាវគឺគ្រាន់តែបង្ហាញពីការផ្តល់ឱ្យនិងការទទួលប៉ុណ្ណោះ។ នៅពេលដែលអាំងប៉ាវនោះត្រូវបានផ្តល់ឱ្យអ្នកហើយ គឺអ្នកអាចប្រើប្រាស់តាមដែលអ្នកចូលចិត្ត។

៥. តើអ្នកនៅលីវអាចជូនអាំងប៉ាវគេបានទេ?

វាអាស្រ័យលើស្ថានភាពនិងបំណងប្រាថ្នារបស់អ្នក។ តាមប្រពៃណី អ្នកផ្ដល់អាំងប៉ាវគួរតែជាអ្នកដែលបានរៀបការរួច តែវាមិនមានបញ្ហាទេប្រសិនបើអ្នកនៅលីវ ហើយចង់ជូនអាំងប៉ាវដល់អ្នកជុំវិញខ្លួនដើម្បីជាមធ្យោបាយផ្ញើការជូនពរនោះ អ្នកទទួលគឺនៅតែសប្បាយចិត្ត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *